ព័ត៍មាន​ជាតិ

គណបក្សភ្លើងទៀន ស្វាគមន៍លោកសុន ឆ័យ យ៉ាងកក់ក្ដៅនិងបានផ្ដល់តួនាទីជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងអង្គការជាតិ និងអន្តរជាតិ

គណបក្សភ្លើងទៀន នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ នេះ បានប្រកាសស្វាគមន៍លោក សុន ឆ័យ យ៉ាងកក់ក្ដៅ បន្ទាប់ពីអតីតប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រឆាំងដ៏ធំជាងគេនេះកាលពីថ្ងៃម្សិលម៉ិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សភ្លើងទៀន នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ នេះ។

គណបក្សភ្លើងទៀន បានសម្រេចផ្ដល់តួនាទីលោក សុន ឆ័យ ជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងនឹងអង្គទូត និងអង្គការជាតិ-អន្តរជាតិ។

លោក សុន ឆ័យ គឺជាអតីតប្រធានក្រុមតំណាងរាស្ត្រនៃអតីតគណបក្ស សម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិ។ លោកបានធ្វើជាតំណាងរាស្ត្រតាំងពីការបោះឆ្នោតជាតិអាណត្តិទី ១ ឆ្នាំ១៩៩៣ ដែលនៅគ្រានោះលោកជាមន្ត្រីជាន់ខ្ពស់គណបក្សសេរីនិយមព្រះពុទ្ធសាសនា។ នៅឆ្នាំ១៩៩៨ លោក សុន ឆ័យ បានមកចូលរួមជីវភាពជាមួយគណបក្ស សម រង្ស៊ី និងបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងបានជាប់ឆ្នោតជាបន្តបន្ទាប់ជាមួយគណបក្ស សម រង្ស៊ី។ លោកគឺជាតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រដំបូងបង្អស់ទាំង ១៥រូប របស់គណបក្សប្រឆាំង៕

(ឆ្វេងទៅស្ដាំ) លោកតំណាងរាស្ត្រ សុន ឆ័យ លោកតំណាងរាស្ត្រ សម រង្ស៊ី និង លោកតំណាងរាស្ត្រ គឹមសួរ ភិរិទ្ធ ក្នុងសកម្មភាពជួយជនរងគ្រោះដីធ្លីមកពីបណ្ដាខេត្តនានា នៅខាងមុខមន្ទីររដ្ឋសភា ក្នុងឆ្នាំ១៩៩៩ ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close