សារពិសេស

សេចក្តីថ្លែងការណ៍ លោក សម រង្ស៊ី ពីទីក្រុងប៉ារីស ថ្ងៃ ២២ មករា ២០២២

តុលាការបារាំង ចេញដីកាឲ្យចាប់ខ្លួន លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ
French Court issues arrest warrants against Hing Bun Heang and Huy Piseth (*)

សេចក្តីថ្លែងការណ៍ លោក សម រង្ស៊ី ពីទីក្រុងប៉ារីស ថ្ងៃ ២២ មករា ២០២២

សេចក្តីសង្ឃឹម កើតចេញពីទីក្រុងប៉ារីស សម្រាប់ជនរងគ្រោះ ដោយហិង្សានយោបាយ នៅកម្ពុជា

ថ្ងៃនេះ យើងប្រារព្ធពិធីរំលឹកខួបទី ១៨ នៃការបាញ់សម្លាប់ លោក ជា វិជ្ជា នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ២២ ខែមករា ឆ្នាំ២០០៤។ លោក ជា វិជ្ជា ជាប្រធានសហជីពកម្មករខ្មែរ ដែលមានប្រជាប្រិយភាពខ្ពស់បំផុត នៅពេលនោះ។ ដល់ពេលនេះ អ្នកដែលបានបាញ់សម្លាប់លោក ជា វិជ្ជា នៅតែទទួលបាននិទណ្ឌភាព គឺការរួចផុតពីទោសពៃរ៍ ដូចជាជនឧក្រិដ្ឋដទៃទៀតជាច្រើន ដែលបានបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ នៅកម្ពុជា។

សេចក្តីសង្ឃឹម បានកើតចេញពីទីក្រុងប៉ារីស ដែលធ្វើឲ្យយើងជឿជាក់ថា និទណ្ឌភាព ដែលជាទម្លាប់អាក្រក់នៅកម្ពុជា ចាប់ផ្តើមរលាយ ចាប់ពីពេលនេះទៅ។

កាលពីជាង ២០ ឆ្នាំមុន ភរិយាខ្ញុំ ជូឡុង សូមួរ៉ា និងរូបខ្ញុំ សម រង្ស៊ី បានដាក់ពាក្យបណ្តឹងមួយ នៅចំពោះមុខតុលាការបារាំង នៅទីក្រុងប៉ារីស ដោយសារតែយើងមានសញ្ជាតិបារាំងផងដែរ ក្នុងគោលបំណងវែកមុខជនឧក្រិដ្ឋ ដែលបានវាយប្រហារដោយគ្រាប់បែក មកលើប្រជាពលរដ្ឋស្លូតត្រង់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។ យើងទាំងពីរនាក់ ជាគោលដៅ នៃការវាយប្រហារនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច ១៦ នាក់ និងអ្នករបួសធ្ងន់ជាង ១០០ នាក់ ក្នុងនោះ មានទាំងលោក ជា វិជ្ជា ផងដែរ ដែលបានចូលរួមជាមួយពួកយើង ក្នុងបាតុកម្មមួយដោយសន្តិវិធី។

តុលាការទីក្រុងប៉ារីស កាលពីថ្ងៃ ៣០ ខែធ្នូ ឆ្នាំ ២០២១ បានសម្រេចចោទប្រកាន់ ពីបទ “សមគំនិត ប៉ុនប៉ងសម្លាប់មនុស្ស” លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទទួលខុសត្រូវ ពីរនាក់ធំជាងគេ ក្នុងអង្គភាពអង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការ ក៏បានសម្រេចយកបុគ្គលពីរនាក់នេះ ទៅកាត់ទោស នៅចំពោះមុខតុលាការព្រហ្មទណ្ឌ ដែលផ្តន្ទាទោសឧក្រិដ្ឋជន (Cour d’Assises)។

សេចក្តីប្រកាសរបស់តុលាការបារាំង បានឲ្យដឹងថា តុលាការនេះ បានចេញដីកាឲ្យចាប់ខ្លួន លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ចុះថ្ងៃ ១៩ ខែមីនា ឆ្នាំ ២០២០ ហើយដីកាឲ្យចាប់ខ្លួននេះ នៅតែមានសុពលភាពដដែល យោងមាត្រា ១៨៦ – ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

តុលាការបានឲ្យដឹងទៀតថា “ការស៊ើបអង្កេតទាំងឡាយ ដែលបានធ្វើឡើងដោយនគរបាលសហរដ្ឋអាមេរិក FBI, អង្គការសហប្រជាជាតិ, គណៈកម្មាធិការទំនាក់ទំនងបរទេស នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក, ព្រមទាំងអង្គការ Human Rights Watch (អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិមនុស្ស) បានសន្និដ្ឋានជាឯកច្ឆន្ធថា អង្គរក្សលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារដោយគ្រាប់បែក ដែលសំដៅមកលោក សម រង្ស៊ី។ តួនាទីដ៏សំខាន់ នៃក្រុមអង្គរក្សផ្ទាល់ខ្លួន របស់លោក ហ៊ុន សែន ត្រូវបានសង្កត់ធ្ងន់។ មានភស្តុតាងជាច្រើន ដែលបញ្ជាក់ថា ការវាយប្រហារនេះ ត្រូវបានគិតគូរជាមុន រៀបចំដោយលម្អិត និងអនុវត្តយ៉ាងជាក់ស្តែង ដោយក្រុមអង្គរក្សលោក ហ៊ុន សែន នេះ។”

ស្តីពីការទទួលខុសត្រូវធំបំផុត ចំពោះការវាយប្រហារនេះ របាយការណ៍ គណៈកម្មាធិការទំនាក់ទំនងបរទេស នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក ចេញផ្សាយ ក្នុងខែតុលា ឆ្នាំ១៩៩៩ បានសន្និដ្ឋានថា ៖
“(១) សមាជិក កម្លាំងអង្គរក្សលោក ហ៊ុន សែន បានចូលរួមក្នុងការរៀបចំ និងការប្រព្រឹត្តទៅ នៃការវាយប្រហារ ថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។
(២) លោក ហ៊ុន សែន ខ្លួនឯង ដែលស្ថិតក្នុងចំណោមមនុស្សតែពីរនាក់ ដែលមានអំណាចបញ្ជាកម្លាំងអង្គរក្សនេះ ច្បាស់ជាបានដឹងជាមុន ហើយបានយល់ព្រម ចំពោះការវាយប្រហារនេះ។
(៣) មកដល់ខែមិថុនា ឆ្នាំ១៩៩៧ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រមូលបានភស្តុតាងក្នុងដៃ ដែលមិនអាចប្រកែកបាន ចំពោះចំណុចទី១ និងចំណុចទី២ តែមិនបានចាត់វិធានការអ្វីឡើយ។”

ជូឡុង សូមួរ៉ា និងរូបខ្ញុំផ្ទាល់ ក្នុងនាមយើងទាំងពីរនាក់ និងក្នុងនាមជនរងគ្រោះដទៃទៀតទាំងអស់ សូមអបអរសាទរ ចំពោះកិច្ចការដែលតុលាការបារាំង បានបំពេញ ដើម្បីលាតត្រដាងការពិត ទាក់ទងការវាយប្រហារថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ និងដើម្បីផ្តន្ទាទោសជនឧក្រិដ្ឋ ដែលតុលាការបានវែកមុខមុនគេបង្អស់។

សេចក្តីសម្រេចរបស់តុលាការបារាំងនេះ ផ្តល់សេចក្តីសង្ឃឹមឲ្យជនរងគ្រោះទាំងអស់ ដោយហិង្សានយោបាយ នៅកម្ពុជា។ ជនរងគ្រោះទាំងនោះ ជឿជាក់កាន់តែច្បាស់ថា ក្នុងលោកនេះ នៅតែមានប្រព័ន្ធតុលាការ ឯករាជ្យមួយ ដែលនឹងបញ្ចប់និទណ្ឌភាព នៅកម្ពុជា ពីព្រោះប្រជារាស្ត្រខ្មែរ បានឈឺចាប់ពីនិទណ្ឌភាពនេះ តាំងពីសម័យខ្មែរក្រហម។

សម រង្សុី

https://thegeopolitics.com/ray-of-hope-from-paris-for…/

(*) The Geopolitics, 21 January 2022

RAY OF HOPE FROM PARIS FOR VICTIMS OF POLITICAL VIOLENCE IN CAMBODIA

By Sam Rainsy

Today we commemorate the 18th anniversary of the assassination in Phnom Penh of popular trade union leader Chea Vichea on Jan. 22, 2004. Those responsible for his killing still enjoy total impunity, as do those responsible for many other political murders committed in Cambodia.

There is a ray of hope from Paris that the end of this impunity may be in sight.

More than 20 years ago my wife Tioulong Saumura and myself filed a case in Paris as French citizens to try to find those responsible for the grenade attack carried out in Phnom Penh on March 30, 1997. We were the targets of this attack, which killed at least 16 people and left more than 100 seriously wounded, including Chea Vichea who was participating with us in a peaceful demonstration. The Tribunal Judiciaire of Paris on Dec. 30, 2021 issued an indictment order before the Cour d’Assises concerning Hing Bun Heang and Huy Piseth, the two highest-ranking bodyguards of Prime Minister Hun Sen, for “complicity in attempted assassination.”

The order states that “the arrest warrant issued on March 19, 2020 for Huy Piseth and Hing Bun Heang remains in force by virtue of article 186-3 of the penal procedure code.”

The Tribunal states in the order that “the different investigations carried out by the FBI, the United Nations, the foreign relations commission of the American Senate, as well as the Human Rights Watch organisation unanimously conclude that Hun Sen’s bodyguards were responsible for the grenade attack which targeted Sam Rainsy, with a significant role in the attack being played by Hun Sen’s personal security brigade. Various elements of evidence show the premeditation, organisation and execution of the attack.”

On the final responsibility for the attack, the report of the U.S. Senate commission on foreign relations reached the following conclusions in October 1999:
“(1) Members of Hun Sen’s Bodyguard Force participated in the planning and execution of the March 30, 1997 attack.
(2) Hun Sen, being one of the only two people with authority over the Bodyguard Force, must have known of and approved the attack.
(3) By June 1997, the U.S. Government was in possession of overwhelming evidence of conclusions #1 and # 2, but did nothing about it.”

Tioulong Saumura and myself, on our own behalf and on that of all the other victims, wish to express our appreciation of the work of the French Tribunal in establishing the facts of the attack of March 30, 1997, and punishing those identified as responsible.

The decision of the French Tribunal Judiciaire brings a ray of hope to all victims of political violence in Cambodia. These victims may be sure that there exists, and always will exist somewhere in the world, a justice system worthy of the name, which will put an end to the impunity which has endured in Cambodia since the bloody era of the Khmer Rouge.

Sam Rainsy

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close