ព័ត៍មាន​ជាតិ

បណ្ឌិតសេងសារី ដាស់តឿនបក្សភ្លើងទៀន ឲ្យទទួលយកការចូលរួមពីបក្សតូចៗ តែកុំរួបរួមជាសម្ព័ន្ធភាព

ក្រោយពេលលេចលឺព័ត៌មានអំពីការចងសម្ព័ន្ធភាពជាមួយគ្នារវាងគណបក្សនៅក្រៅរដ្ឋាភិបាលមួយចំនួននៅមុនការបោះឆ្នោតជាតិឆ្នាំ ២០២៣ លោកបណ្ឌិត សេងសារី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានចេញសារនៅលើបណ្ដាញសង្គម រំលឹកគណបក្សភ្លើងទៀន ចំពោះការចងសម្ព័ន្ធភាពនេះ។ លោក សេងសារី ដាស់តឿនគណបក្សភ្លើងទៀន ឲ្យទទួលយកការចូលរួមពីគណបក្សតូចៗ តែសូមកុំរួបរួមជាសម្ព័ន្ធភាពឲ្យសោះ។

លោកបណ្ឌិត សេងសារី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ ” សូមរំលឹកគណបក្សភ្លើងទៀនជាថ្មីម្តងទៀត! សូមបើកទ្វារស្វាគមន៌យ៉ាងកក់ក្តៅ និងដោយមេត្រីភាពចំពោះការសុំចូលរួមពីបណ្តាបក្សតូចៗ តែសូមកុំរួបរួមជាសម្ពន្ធជាមួយគណបក្សតូចៗទាំងនោះឱ្យសោះ! សូមបន្តដំណើរជាមួយដើមទុននយោបាយជិត ២ លាននាក់ ដោយប្រុងប្រយ័ត្ន មានវិន័យ បត់បែន សន្សំសំចៃខ្ពស់ អត់ធ្មត់ និងមានគោលដៅច្បាស់លាស់!”

គួររំលឹកថា គណបក្សភ្លើងទៀន បានផ្អាកសកម្មភាពរបស់ខ្លួនរយៈពេល ៤ឆ្នាំ និងបានបើកដំណើរការឡើងវិញកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១។ គណបក្សភ្លើងទៀន បានទទួលជោគជ័យយ៉ាងធំធេង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ២១៩៨ បើទោះបីជាគណបក្សនេះមានពេលវេលារៀបចំរចនាសម្ព័ន្ធក្នុងរយៈពេលត្រឹមតែជាង ៣ខែ និងទទួលរងការគំរាមកំហែង កាវបំផិតបំភ័យនិងការទុក្ខបុកម្នេញ តាំងពីដំណាក់កាលលើកស្លាកសញ្ញា រហូតមកដល់ថ្ងៃបោះឆ្នោតក៏ដោយ៕

រូបភាពពីហ្វេសប៊ុក លោក សេង សារី
សមាជវិសាមញ្ញគណបក្សភ្លើងទៀន កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។
បណ្ឌិត សេង សារី (ឆ្វេង) និងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close