សារពិសេស

សម រង្ស៊ី៖ លោក ហ៊ុន សែន ជាប់គាំង ក្នុងករណី លោក កឹម សុខា​

ការកាត់ទោស លោក កឹម សុខា ដែលត្រូវចាប់ផ្តើម ថ្ងៃ ១៩ មករា បានត្រូវអាជ្ញាធរទីក្រុងភ្នំពេញ លើកទៅថ្ងៃក្រោយ ដោយមិនមានការកំណត់កាលបរិច្ឆេទឡើយ ហើយដោយមិនមានការបញ្ជាក់ហេតុផល ពីការលើកទៅថ្ងៃក្រោយវិញនេះ។

ភាពក្រឡាប់ចាក់ ចុងក្រោយនេះ បណ្តាលមកពីលោក កឹម សុខា បដិសេធមិនព្រមដើរតួនាទី ដូចមានកំណត់ក្នុងសេណារីយ៉ូ រៀបចំដោយលោក ហ៊ុន សែន។ តាមសេណារីយ៉ូនេះ នៅពេលចាប់ផ្តើមការកាត់ទោស តុលាការបានស្នើឲ្យលោក កឹម សុខា “សារភាព ទង្វើឧក្រិដ្ឋ” របស់លោក គឺ “ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក”។ ជាថ្នូរនៃ “ការសារភាព” នេះ លោក កឹម សុខា នឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស ដែលជាការចៀសវាង មិនឲ្យលោកជាប់ពន្ធនាគារ ហើយឲ្យលោកទទួលបានឡើងវិញ នូវសិទ្ធិនយោបាយរបស់លោក។ ក្នុងសេណារីយ៉ូនេះ លោក កឹម សុខា នឹងអាចប្រើប្រាស់សិទ្ធិនេះ ដើម្បីដឹកនាំគណបក្សនយោបាយណាមួយ ក្នុងគោលបំណងចូលប្រកួតប្រជែង ក្នុងការបោះឆ្នោតថ្នាក់ឃុំ ក្នុងខែមិថុនា ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដា ២០២៣។

តែនៅទីបញ្ចប់ លោក កឹម សុខា បានច្រានចោលសេណារីយ៉ូ ដែលគេបានរៀបចំជូនលោក ដូចខាងលើនេះ។ នៅថ្ងៃ ១៩ មករា ពេលមកដល់តុលាការភ្លាម លោក កឹម សុខា បានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិថា លោកស្នើសុំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលទាំងស្រុង នូវការចោទប្រកាន់គ្មានមូលដ្ឋាន មកលើរូបលោក។ លោក កឹម សុខា មិនចង់ឲ្យមាន “ដំណោះស្រាយ” សម្រាប់តែរូបលោកម្នាក់ឯងទេ។ លោកចង់ឲ្យមានដំណោះស្រាយនយោបាយរួមមួយ ដែលទម្លាយភាពជាប់គាំង ដែលប្រទេសកម្ពុជា កំពុងតែប្រឈម បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ដោយអត្តនោម័ត កាលពីឆ្នាំ ២០១៧។

(*) Hun Sen trapped by Kem Sokha legal case

The trial of Kem Sokha, which was to resume on January 19, has been indefinitely postponed by the authorities in Phnom Penh, who have given no credible explanation for the sudden delay.

This about-turn is due to the fact that Kem Sokha refused, at the last minute, to play the role assigned to him in the judicial scenario conceived by Hun Sen. At the start of the trial, Kem Sokha was to have acknowledged his “crime”, namely to want to “overthrow the government by an illegal revolution with the support of the United States.” In exchange for the “confession”, Kem Sokha was to receive an immediate royal pardon through which he would not only avoid prison but also regain his civic and political rights. This would notably allow him to lead a political party to participate in the commune elections of June 2022 and national elections of July 2023.

Kem Sokha refused to agree. He declared on January 19, just before the start of the trial, that he was demanding that Hun Sen’s government simply drop the baseless accusations against him. Kem Sokha does not want an individual “solution” which would leave Cambodia in the political impasse which it entered with the arbitrary dissolution of the CNRP in 2017.

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close