ព័ត៍មាន​ជាតិ

លោក សម រង្ស៊ី ចូលរួមក្នុងព្រឹត្តិការណ៍ខួបលើកទី៧៥ នៃអង្គការសេរីនិយមអន្តរជាតិ នៅទីក្រុង Sofia ប្រទេសប៊ុលហ្គារី

ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២

ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ នេះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បាននិងកំពុងចូលរួមសន្និសីទដ៏សំខាន់មួយ របស់អង្គការសេរីនិយមអន្តរជាតិ (Liberal International) នៅរដ្ឋធានី សូហ្វ៊ីយ៉ា (Sofia) នៃប្រទេសប៊ុលហ្គារី (Bulgaria)។ ព្រឹត្តិការណ៍នេះ គឺជាខួបលើកទី៧៥ នៃអង្គការសេរីនិយមអន្តរជាតិ ហើយលោក សម រង្ស៊ី គឺជាថ្នាក់ដឹកនាំមួយរូបនៃចលនានេះ។

កាលពីឆ្នាំ ២០០៦ លោក សម រង្ស៊ី បានទទួលពានរង្វាន់ “ជើងឯក លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ” ពីអង្គការ Liberal International នេះផងដែរ។

សូមបញ្ជាក់ថាគណបក្សនយោបាយនានាក្នុងពិភពលោក ប្រមូលផ្តុំគ្នា តាមមនោគមវិជ្ជារបស់ខ្លួន ក្នុងអង្គការ ឬចលនាអន្តរជាតិ ធំៗ៣ ដែលឈរលើមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ៖
– ចលនាអន្តរជាតិអភិរក្សនិយម (Christian/Centrist Democrat International)
– ចលនាអន្តរជាតិសង្គមនិយម (Socialist International)
– ចលនាអន្តរជាតិសេរីនិយម (Liberal International)។

នៅកម្ពុជា គណបក្សសង្គ្រោះជាតិ ជាសមាជិក នៃចលនាអន្តរជាតិសេរីនិយម (និន្នាការនយោបាយ កណ្តាល)។ 

នៅលើរូបថតនេះ មានអនុប្រធានរដ្ឋសភា ប្រទេសអ៊ុយក្រែន (Ukraine) (ស្ត្រីអាវពណ៌ខៀវ សក់ពណ៌លឿង) តំណាងរាស្ត្រជាតិ និងតំណាងរាស្ត្រសហភាពអឺរ៉ុប រដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីមួយចំនួន ព្រមទាំងអតីតនាយករដ្ឋមន្ត្រី នៃប្រទេសរ៉ូម៉ានី (Romania) (ឆ្វេងដៃលោក សម រង្ស៊ី)។
លោក សម រង្ស៊ី នៅរដ្ឋធានី សូហ្វ៊ីយ៉ា (Sofia) នៃប្រទេសប៊ុលហ្គារី (Bulgaria) ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close