សារពិសេស

លោករ៉ុង ឈុន អំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមគាំទ្រគណបក្សភ្លើងទៀន ដើម្បីស្ដារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឡើងវិញ

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រនូវគោលជំហរ និងការសម្រេចចិត្តរបស់គណបក្សភ្លើងទៀន ចំពោះការចុះរៀបរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។

លោក រ៉ុង ឈុន បានបញ្ជាក់ថាការដែលគណបក្សភ្លើងទៀន បានសម្រេចចិត្តចុះរៀបចំរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ថ្នាក់ គឺជារឿងត្រឹមត្រូវ ហើយសមស្របតាមពេលវេលានៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលមិនអាចពន្យាពេលបន្តទៀតបានឡើយ។ លោកសង្កត់ធ្ងន់ថា ក្នុងខណៈនេះ មានតែគណបក្សភ្លើងទៀន ដែលលេចធ្លោជាងគេ ក្នុងចំណោមគណបក្សនៅក្រៅរដ្ឋាភិបាលផ្សេងទៀត ហើយបក្សភ្លើងទៀន នឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយបក្សកាន់អំណាច។

លោក រ៉ុង ឈុន អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ អ្នកស្រឡាញ់ប្រជាធិបតេយ្យ កុំរារែក និងកុំរង់ចាំ ត្រូវចូលរួមគាំទ្រ និងធ្វើសកម្មភាពជាមួយគណបក្សភ្លើងទៀន ដើម្បីស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមអ្នកឃ្លាំមើលកម្ពុជា។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close