បទវិភាគព័ត៍មាន​ជាតិ

ថ្ងៃ ១៧ មេសា ២០២១ នេះ គឺជាខួបទី ៤៦ នៃការឡើងកាន់អំណាច របស់ពួកខ្មែរក្រហម នៅថ្ងៃ ១៧ មេសា ១៩៧៥ / Remembering 17 April 1975

១៧ មេសា ២០២១ / 17 April 2021

ថ្ងៃ ១៧ មេសា ២០២១ នេះ គឺជាខួបទី ៤៦ នៃការឡើងកាន់អំណាច របស់ពួកខ្មែរក្រហម នៅថ្ងៃ ១៧ មេសា ១៩៧៥។

ក្រុមខ្មែរក្រហម ដឹកនាំដោយលោក ប៉ុល ពត បានបណ្តេញប្រជាពលរដ្ឋ ចេញពីទីក្រុងភ្នំពេញ នៅពេលដែលពួកគេ បានឡើងកាន់អំណាចភ្លាម។ ក្នុងចំណោមពួកខ្មែរក្រហមពេលនោះ មាន លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ដែលក្រោយមកបានបំបែកខ្លួន ពីក្រុមលោក ប៉ុល ពត នៅឆ្នាំ ១៩៧៧-១៩៧៨។

ក្រុមលោក ជា ស៊ីម ហេង សំរិន និង ហ៊ុន សែន បានត្រូវបរទេសបន្តុបឲ្យឡើងកាន់អំណាច នៅថ្ងៃ ០៧ មករា ១៩៧៩ ដោយបង្កើតរបបខ្មែរក្រហមទី២ ហៅថា សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៨)។ របបនេះ តែងតែអបអរសាទរ ថ្ងៃ ១៧ មេសា ជារៀងរាល់ឆ្នាំ ដោយអះអាងថា ជ័យជំនះថ្ងៃ ១៧ មេសានេះ គឺជាជ័យជំនះរបស់ក្រុមលោក ជា ស៊ីម ហេង សំរិន និង ហ៊ុន សែន ដែរ មិនមែនជាជ័យជំនះរបស់លោក ប៉ុល ពត តែម្នាក់ឯងទេ។

ពេលនោះ លោក ប៉ុល ពត យក “ចក្រព័ទ្ធនិយមអាមេរិកាំង” ធ្វើជាលេស ដើម្បីពង្រឹងអំណាចរបស់ខ្លួន ដោយធ្វើបាបប្រជារាស្ត្រខ្មែរ។ ពេលនេះ លោក ហ៊ុន សែន យកជំងឺកូវីដ-១៩ ធ្វើជាលេស ដើម្បីពង្រឹងអំណាចរបស់ខ្លួន ដោយធ្វើបាបប្រជារាស្ត្រខ្មែរ ដូចគ្នាអញ្ចឹងដែរ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close