ព័ត៍មាន​ជាតិ

Khmer Times (ខ្មែរថាមស៍)៖ ភ្លើងទៀន នឹងក្លាយទៅជាបក្សប្រឆាំងធំជាងគេ ក្រោយពីការបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា ខាងមុខនេះ

កាសែតក្នុងស្រុក Khmer Times (ខ្មែរថាមស៍) ដែលគាំទ្ររដ្ឋាភិបាល នៅថ្ងៃតី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានចុះផ្សាយអត្ថបទមួយ ដែលលើកឡើងថា គណបក្សភ្លើងទៀន នឹងក្លាយទៅជាគណបក្សប្រឆាំងធំជាងគេ ក្រោយពីការបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា ខាងមុខនេះ។

កាសែត Khmer Times បានបញ្ជាក់ថា គណបក្សភ្លើងទៀន គឺជាឈ្មោះថ្មី គណបក្ស សម រង្ស៊ី ហើយគណបក្សភ្លើងទៀននេះ ត្រៀមនឹងដាក់បេក្ខជន មេឃុំ-ចៅសង្កាត់ នៅទូទាំងប្រទេសកម្ពុជា ដែលមានឃុំ-សង្កាត់ ចំនួនសរុប ១៦៥២។

លើកលែងតែគណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណាទៀត ក្រៅពីគណបក្សភ្លើងទៀនទេ ដែលមានមធ្យោបាយ និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីដាក់បេក្ខជនរបស់ខ្លួន នៅគ្រប់ឃុំ-សង្កាត់ទាំងអស់ ទូទាំងប្រទេសកម្ពុជា។

កាសែត Khmer Times បានពន្យល់ថា យុទ្ធសាស្ត្រគណបក្សភ្លើងទៀន គឺជ្រើសរើសបេក្ខជនរបស់ខ្លួន ដែលភាគច្រើនលើសលប់ ជាអតីតសកម្មជន-សកម្មនារី របស់គណបក្សសង្គ្រោះជាតិ ដែលរដ្ឋាភិបាល បានរំលាយ កាលពីឆ្នាំ ២០១៧។

សូមអានអត្ថបទ កាសែត Khmer Times ទាំងស្រុង https://www.khmertimeskh.com/…/%E1%9E%82%E1%9E%8E…/…

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close