ព័ត៍មាន​ជាតិ

ញត្តិស្តីពីកម្ពុជា ដែលសភាអឺរ៉ុប បានអនុម័តថ្ងៃ ១១ មីនា ២០២១ / The European Parliament Resolution on Cambodia

១១ មីនា ២០២១ / 11 March 2021European Parliament Resolution (*)

ញត្តិស្តីពីកម្ពុជា ដែលសភាអឺរ៉ុប បានអនុម័តថ្ងៃ ១១ មីនានេះ តម្រូវឲ្យរបបទីក្រុងភ្នំពេញ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និង ការចោទប្រកាន់ដោយមូលហេតុនយោបាយ មកលើសមាជិកគណបក្សប្រឆាំង សមាជិកសហជីព អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនសង្គមស៊ីវិល ព្រមទាំងអំពាវនាវឲ្យកងសន្តិសុខ ជៀសវាងប្រើអំពើហិង្សា មកលើពលរដ្ឋដែលធ្វើបាតុកម្មដោយសន្តិវិធី។  

ម្យ៉ាងវិញទៀត ញត្តិសភាអឺរ៉ុបនេះ ក៏តម្រូវឲ្យរបបទីក្រុងភ្នំពេញ លុបចោលជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ សាលក្រមតុលាការ មានលក្ខណៈនយោបាយសុទ្ធសាធ ដែលបានផ្តន្ទាទោស យ៉ាងងងើល ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានជាអាទិ៍ សម រង្ស៊ី, មូរ សុខហួរ, អេង ឆៃអ៊ាង, អ៊ូ ចាន់ឫទ្ធិ, ហូរ វ៉ាន់, ឡុង រី, ម៉ែន សុថាវរិន្ទ្រ និង នុត រំដួល។  

ញត្តិនេះ ត្រូវបានអនុម័ត ដោយទទួលបានសំឡេងគាំទ្រ ៦១០, សំឡេងប្រឆាំង ៤៣ (អ្នកចង់ការពាររបប ហ៊ុន សែន ដែលមកពីក្រុមជ្រុលនិយម ទាំងខាងឆ្វេង ទាំងខាងស្តាំ) និងអនុបវាទ ៣៧ លើសំឡេងសរុប ៦៩០។

(*) First two paragraphs of the European Parliament Resolution on Cambodia adopted today:  

1. Calls on the Government to bring an end to any form of harassment, intimidation and politically motivated criminal charges against members of the opposition, trade unionists, human rights defenders, media and civil society actors; calls on security forces to refrain from unnecessary and excessive force against those engaged in peaceful protests;  

2. Calls on the Cambodian authorities for an immediate and unconditional annulment of the sentences against Sam Rainsy, Mu Sochua, Eng Chhay Eang, Ou Chanrith, Ho Vann, Long Ry, Men Sothavarin, Tioulong Saumura and Nuth Romduol.

Result of the vote for the adoption of the European Parliament Resolution on Cambodia:- For: 610- Against: 43 (from the extreme right and the extreme left)- Abstentions: 37

Source: https://www.europarl.europa.eu/…/RC-9-2021-0183_EN.html

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close