សារពិសេស

សេចក្តីបញ្ជាក់ និងសំណូមពរ ពីលោក សម រង្ស៊ី

០៨ តុលា ២០២១ / 08 October 2021

សេចក្តីបញ្ជាក់ និងសំណូមពរ ពីលោក សម រង្ស៊ី

ខ្ញុំសូមប្រាប់វិញ ទៅមនុស្សឆាប់ច្រឡោត តែចង់បោកបញ្ឆោតគេឯង ដូចតទៅ ៖

១- ច្បាប់ដែលគាត់ចង់ធ្វើ ដើម្បី “បិទទ្វារ ជារៀងរហូត” មិនឲ្យខ្ញុំចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីនោះ វាអត់ប្រយោជន៍ទេ ពីព្រោះបើត្រូវសាច់រឿង ខ្ញុំនឹងលាសញ្ជាតិទី២ របស់ខ្ញុំ (គឺសញ្ជាតិបារាំង) មុនចូលកាន់តំណែង។

២- ជាជាងធ្វើច្បាប់អត់ប្រយោជន៍ខាងលើនេះ គួរតែធ្វើច្បាប់មួយទៀត ដែលមានសារៈប្រយោជន៍ខ្ពង់ខ្ពស់ជាទីបំផុត គឺច្បាប់ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ ចូលនិវត្តន៍ ចាប់ពីអាយុ ៧០ ឆ្នាំឡើងទៅ។ ច្បាប់បែបនេះ គឺជាច្បាប់ចាំបាច់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជន ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ គ្រប់ជាន់ថ្នាក់។

៣- មានច្បាប់មួយទៀត ដែលមានសារៈសំខាន់ជាទីបំផុតដែរ ហើយដែលយើងត្រូវរៀបចំឲ្យបានឆាប់រហ័ស ក្នុងគោលបំណងលើកតម្កើងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងទប់ស្កាត់ជនផ្តាច់ការ ដែលចង់ក្រាញអំណាចមួយជីវិត គឺច្បាប់កំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រី ឲ្យត្រឹមតែ ២ អាណត្តិ (គឺ ១០ ឆ្នាំ) យ៉ាងច្រើន។

ខ្ញុំនឹងបញ្ជាក់យ៉ាងលម្អិត ពីគំនិតទាំងអស់ខាងលើនេះ ក្នុងវេទិកាសំឡេងសង្គ្រោះជាតិ ដែលនឹងផ្សាយផ្ទាល់ លើទំព័រ Facebook របស់ខ្ញុំ នៅថ្ងៃសៅរ៍ ០៩ តុលា ២០២១ នេះ នៅម៉ោង ១០ ព្រឹក ម៉ោងប្រទេសកម្ពុជា។

សម រង្ស៊ី

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ

(*) Comment in English

SAM RAINSY’S COMMENT ON HUN SEN-PROPOSED “LAW TO DETERMINE A SINGLE CITIZENSHIP FOR CAMBODIA TOP LEADERS”

Normally a law is intended to defend the public interest. The Hun Sen-inspired law targeting me and barring me from becoming prime minister is simply an act of meanness.

Hun Sen made it clear that, as a reprisal against me, he wants to definitively block me from the premiership. This is not the first time. Remember the amendment to the law on political parties, which specifically pushed me to resign from the CNRP leadership in February 2017. I did so to prevent my party from being dissolved (it got dissolved anyway in November the same year). The legal and the court systems are being perverted under the autocratic Hun Sen regime. There is a clear comparison with the tailor-made law in Myanmar which prevents Aung San Suu Kyi from being president, as her sons are British citizens.

COMMENT ON THE MOST RECENT CHARGES OF “CONSPIRACY” AND “INCITEMENT” LEVIED AGAINST SAM RAINSY AND OTHER CNRP LEADERS BY THE HUN SEN-CONTROLLED COURT

Under a dictatorship it’s an honour to be prosecuted for political “crimes”. Freedom fighters cannot expect less.

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close