ព័ត៍មាន​ជាតិ

សម រង្ស៊ី និងការត្រួសត្រាយផ្លូវឲ្យកូនខ្មែរជំនាន់ក្រោយ

០៧ មិថុនា ២០២០ / 07 June 2020

បំណងរបស់លោក សម រង្ស៊ី គឺគ្រាន់តែត្រួសត្រាយបើកផ្លូវឲ្យយុវជន និងកូនខ្មែរជំនាន់ក្រោយ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដលើទឹកដីប្រទេសកម្ពុជា។ លោក សម រង្ស៊ី នឹងទម្លុះទម្លាយរាល់ឧបសគ្គ ដែលរបបផ្ដាច់ការមានបរទេសនៅពីក្រោយខ្នង បានដាក់បាំងផ្លូវប្រជារាស្ត្រខ្មែរមិនឲ្យធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ដែលនឹងនាំមកនូវយុត្តិធម៌ និងភាពរុងរឿង ព្រមទាំងរំដោះប្រទេសជាតិយើងពីបរទេសឈ្លានពាន។

លោក សម រង្ស៊ី មិនមានបំណងក្រាញអំណាច ហើយផ្ទេរអំណាចទៅឲ្យកូនដើម្បីឲ្យក្រុមគ្រួសារកាន់អំណាចតពូជនោះទេ។ បេសកកម្មជាប្រវត្តិសាស្ត្ររបស់លោក គឺគ្រាន់តែបើកផ្លូវ ឬបើកទ្វារមួយយ៉ាងពិតប្រាកដ ដើម្បីឲ្យយុវជន និងកូនខ្មែរជំនាន់ក្រោយ អាចឈានចូលដល់យុគសម័យថ្មីមួយ ដែលជាការបញ្ចប់ជាស្ថាពរនូវរបបខ្មែរក្រហមរណបចិន (១៩៧៥-១៩៧៩) និងរបបខ្មែរក្រហមរណបយួន (១៩៧៩-បច្ចុប្បន្ន) ដែលចេញមកពីប្រភពដើមតែមួយ គឺកុម្មុយនីស្តផ្ដាច់ការ៕

លោក សម រង្ស៊ី និងលោកស្រី ជូឡុង សូមួរ៉ា ថតរូបជាមួយយុវជនយុវនារីខ្មែរជំនាន់ក្រោយ នៅមុខព្រះបរមរាជវាំងកាលពីឆ្នាំ២០១៤ ។ (រូបភាពហ្វេសប៊ុក)
លោក សម រង្ស៊ី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងភរិយារបស់លោក គឺលោកស្រី ជូឡុង សូមួរ៉ា អគ្គទេសាភិបាលរងធនាគារជាតិ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១។
លោក សម រង្ស៊ី ក្នុងថ្ងៃតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ចំណែកភរិយារបស់លោក លោកស្រី ជូឡុង សូមួរ៉ា ទទួលកាន់កាប់មុខតំណែងជាអគ្គទេសាភិបាលរងធនាគារជាតិ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១។
រូបភាព៖ លោក សម រង្ស៊ី ក្នុងវេទិការសំណេះសំណាលតំណាងរាស្ត្រនិងម្ចាស់ឆ្នោត ។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃសមាជក្រុមប្រឹក្សាជាតិលើកទី ១ របស់គណបក្ស ។ (រូបភាពហ្វេសប៊ុក)
លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូឡាំពិក កាលគាត់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ផ្ដល់ថវិការបន្តិចបន្តួចជូនកសិករដែលគ្មានដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៥ ។ សហស្ថាបនិកនិងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ
រូបភាព៖ លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូរឫស្សី កាលពីឆ្នាំ២០១៥ ។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
រូបភាពលោក សម រង្ស៊ី ធ្វើដំណើរមាតុភូមិនិវត្ត៍ ។
រូបភាពលោក សម រង្ស៊ី នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York​ ។
រូបភាពលោក សម រង្ស៊ី នៅមុខមន្ទីររដ្ឋសភា ក្នុងទីក្រុង ខេប ថោន (Cape Town)
រូបភាព៖ លោក សម រង្ស៊ី នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុងប៉ារីស ។
លោក សម រង្ស៊ី និងលោក ហ៊ុន ហ៊ុន សែន ចាប់ដៃគ្នារកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ។ (រូបភាព៖ហ្វេសប៊ុក)
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close