ព័ត៍មាន​ជាតិ

ករណីជនជាតិខ្មែរ សញ្ជាតិពីរ ត្រូវបែងចែក ជាពីរប្រភេទ / There are two categories of Cambodians with double nationality / Il existe deux catégories de Cambodgiens qui possèdent la double nationalité

០៦ តុលា ២០២១ / 06 October 2021​​ / 06 Octobre 2021 – Double citizenship at the highest level

ករណីជនជាតិខ្មែរ សញ្ជាតិពីរ ត្រូវបែងចែក ជាពីរប្រភេទ

– ប្រភេទទី១ គឺ ជនជាតិខ្មែរ ដែលបានភៀសខ្លួន ទៅរស់នៅឯនាយសមុទ្រ ដោយសារតែការកាប់សម្លាប់ និងសង្គ្រាម នៅកម្ពុជា រហូតដល់ឆ្នាំ១៩៩១ (គឺឆ្នាំចុះហត្ថលេខា លើកិច្ចព្រមព្រាង ទីក្រុងប៉ារីស) ព្រមទាំងជនជាតិខ្មែរ ដែលបានភៀសខ្លួន ទៅរស់នៅប្រទេសក្រៅ ក្រោយពីឆ្នាំ១៩៩១ ដល់បច្ចុប្បន្ន ដោយសារតែការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ ពីសំណាក់របបផ្តាច់ការ ហ៊ុន សែន។

ជនជាតិខ្មែរទាំងនោះ បានចាកចេញពីប្រទេសកំណើត តាំងពីវ័យក្មេង ក្នុងភាពក្រីក្រតោកយ៉ាកជាទីបំផុត ហើយបានទៅរស់នៅបស្ចឹមប្រទេស នៅទ្វីបអឺរ៉ុប អាមេរិក និងអូសេអានី ក្នុងឋានៈជាជនភៀសខ្លួន មុននឹងទទួលបានសញ្ជាតិទី២ បន្ទាប់ពីបានទៅរស់នៅស្រុកគេ ក្នុងរយៈពេលយ៉ាងតិច ៥ ឆ្នាំ។ ភាគច្រើនលើសលប់ នៃជនជាតិខ្មែរទាំងនោះ បានទៅសិក្សា នៅប្រទេសជឿនលឿន ទទួលបានសញ្ញាបត្រ និង បទពិសោធន៍ការងារគ្រប់វិស័យ។ ពួកគេជាធនធានមនុស្សដ៏មានតម្លៃ ដែលត្រៀមខ្លួនត្រឡប់មកជួយកសាងប្រទេសកំណើតវិញ ពេលណាមានឱកាសសមស្រប។ ពួកគេមិនដែលមានទោសកំហុសអ្វីទេ ហើយនៅតែជាពលរដ្ឋខ្មែរ ដែលស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន តាំងពីដើមកំណើត។ ផលប្រយោជន៍ ដែលពួកគេទទួលបានពីបរទេស ដូចជាចំណេះដឹង បទពិសោធន៍ការងារ មុខជំនាញខាងភាសា និងឯកទេសផ្សេងៗ ព្រមទាំងទ្រព្យសម្បត្តិដែលបានសន្សំនៅក្រៅប្រទេស ពួកគេត្រៀមនាំមកជាមួយខ្លួន ជាវិភាគទានដើម្បីជួយកសាងប្រទេសកំណើត ដែលពួកគេចង់ឲ្យក្លាយទៅជាអរិយ្យប្រទេស ដូចពួកគេបានស្គាល់នៅឯនាយសមុទ្រ។ ជនជាតិខ្មែរ ប្រភេទទី១នេះ មានចំនួនប្រមាណ ១ លាននាក់។ ក្នុងចំណោមប្រភេទទី១នេះ មានព្រះមហាក្សត្របច្ចុប្បន្ន និង លោក សម រង្សុី ជាដើម។

– ប្រភេទទី២ គឺ ជនជាតិខ្មែរ ដែលជាថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ ដែលបានបំផ្លិចបំផ្លាញជាតិ ប្លន់ដីធ្លីប្រជារាស្ត្រ និងទ្រព្យសម្បត្តិជាតិជាច្រើន ហើយបានធ្វើបាបប្រជារាស្ត្រគ្រប់បែបយ៉ាង។

ពួកនេះទើបតែបានទិញសញ្ជាតិទី២ ពីបរទេស ថ្មីៗនេះ ដើម្បីត្រៀមរត់ទៅរស់នៅស្រុកគេ ពីព្រោះពួកគេដឹងថារបប ហ៊ុន សែន ជិតមកដល់ទីបញ្ចប់របស់វាហើយ។ ពួកនេះមានទ្រព្យសម្បត្តិស្តុកស្តម្ភ ម្នាក់ៗរាប់រយលានដុល្លារ អាមេរិក ដែលពួកគេបានប្លន់ពីប្រជារាស្ត្រខ្មែរ ហើយបានយកទៅលាក់ទុកនៅបរទេស ជាពិសេស នៅប្រទេសណាដែលខ្លួនបានទិញសញ្ជាតិទី២។ ពួកនេះ ដែលមានចំនួនតែមួយក្តាប់តូច ចង់ផាយរត់រកប្រាសអាយុ ដើម្បីជៀសវាងការសងសឹកពីប្រជារាស្ត្រខ្មែរ ដែលពួកគេធ្លាប់តែធ្វើបាប និងគាបសង្កត់។ ពួកនេះមិនមែនជាធនធានមនុស្ស ដែលអាចរួមចំណែកកសាងប្រទេសជាតិឲ្យបានរុងរឿងទេ តែជាជនឧក្រិដ្ឋដែលចេះតែបំផ្លិចបំផ្លាញជាតិ ហើយពេលនេះ ចង់ទៅជ្រកកោននៅបរទេស ដើម្បីទៅរស់យ៉ាងស្រួល និងសុខសាន្តនៅស្រុកគេ ដោយមានលុយចាយយ៉ាងសន្ធឹកសន្ធាប់។

(*) There are two categories of Cambodians with double nationality

– The first category is made up of people who have escaped abroad from repression and war between the 1970s and 1991, when the Paris Peace Agreements were signed. This category has swollen by those who have fled abroad since the 1997 coup to escape the persecution of the Hun Sen regime.

Such people left their home country young and have lived in difficult conditions as refugees in Europe, the Americas and Australia/New Zealand before obtaining a second nationality after at least five years.

The great majority of these Cambodians have successfully studied for qualifications in developed countries and gained professional experience in diverse areas. These people represent highly valuable human resources who simply want to return to Cambodia when circumstances allow. They have done nothing wrong and are patriotic people who want to serve their country of origin. Their hard-won education, technical expertise, professional experience, linguistic knowledge and wealth can be used for the benefit of Cambodia, to help it develop like the democratic countries where they have lived.

There are about a million Cambodians in this category, including the current king of Cambodia, and Sam Rainsy.

– The second category of Cambodians with double nationality include current government leaders who appropriate natural resources, chase farmers off their land, and build huge fortunes while inflicting endless suffering on the Cambodian population. These people have recently purchased a second nationality in a developed country and are preparing to emigrate as they sense the approaching end of the Hun Sen regime.

These people have ill-gotten fortunes worth hundreds of millions of dollars and hide these fortunes abroad, especially in countries where they have purchased nationality. This small group of people are like rats on a sinking ship as they plan to flee to escape popular reprisals. Such people do not represent a valuable human resource which can take part in the reconstruction of the country. These people are criminals whose only knowledge lies in how to exploit their positions for profit. They are now ready to flee abroad to enjoy their immense fortunes.

(*) Il existe deux catégories de Cambodgiens qui possèdent la double nationalité:

⁃ La première catégorie est composée de celles et de ceux qui se sont réfugiés à l’étranger pour fuir la répression et la guerre, et ce, depuis les années 70 jusqu’en 1991, l’année de la signature des accords de paix de Paris. À cela il faut ajouter les compatriotes qui ont fui à l’étranger depuis l’année 1999 à ce jour pour échapper à la persécution du régime de Hun Sen.

Ces compatriotes ont quitté, très jeunes, dans des conditions difficiles , leur pays natal et ont vécu en Europe, en Amérique et en Océanie comme réfugiés avant d’obtenir, au bout d’au moins cinq ans de résidence, leur deuxième nationalité .

La grande majorité de ces compatriotes ont fait de bonnes études dans les pays développés, ont obtenu des hauts diplômes et acquis de l’expérience dans de divers domaines.

Ce sont de valeureuses ressources humaines qui ne demandent qu’à rentrer au pays natal lorsque les circonstances le permettent

Ils n’ont commis aucun acte répréhensible et se comportent en patriotes prêts à servir leur pays d’origine.

Les compétences acquises dans de divers domaines, l’expérience au travail, la connaissance linguistique et les avoirs financiers sont autant de bagages intellectuels et matériels qu’ils sont prêts à mettre au service de leur pays natal pour l’aider à se développer à la manière des pays démocratiques qu’ils ont connus pour y avoir vécu.

Les Cambodgiens de cette catégorie sont au nombre d’environ un million. Parmi eux on trouve l’actuel roi de Cambodge et Sam Rainsy.

⁃ La deuxième catégorie de cambodgiens avec double nationalité sont des dirigeants actuels qui pillent les ressources naturelles, chassent les paysans de leurs terres , amassent des fortunes gigantesques et infligent des malheurs sans nom à leur peuple.

Ces gens ont récemment acheté la deuxième nationalité dans des pays développés et se préparent à émigrer dans ces pays sentant venir à grands pas la fin du régime de Hun Sen.

Très fortunés, ils possèdent des centaines de millions de dollars malhonnêtement acquis , les cachent à l’étranger, en particulier dans les pays dont ils ont acheté la nationalité.

Ce sont seulement une poignée d’individus qui, tels les rats qui quittent le navire en perdition, se préparent à fuir pour échapper à la vindicte populaire.

Ces gens ne sont pas des ressources humaines valables capables de participer à la reconstruction du pays mais ce sont des criminels qui ne savent que profiter de leurs positions pour s’enrichir. Ils sont maintenant prêts à fuir à l’étranger pour jouir de leur immense fortune.

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close