ព័ត៍មាន​ជាតិ

សម រង្ស៊ី៖ “សហរដ្ឋអាមេរិក ឈានទៅដាក់ទណ្ឌកម្មកាន់តែខ្លាំង មកលើបក្ខពួក ហ៊ុន សែន” / Sam Rainsy: The US is going to impose stronger sanctions on the Hun Sen clan.

០៥ សីហា ២០២១ / 05 August 2021

សហរដ្ឋអាមេរិក ឈានទៅដាក់ទណ្ឌកម្មកាន់តែខ្លាំង មកលើបក្ខពួក ហ៊ុន សែន

សភាសហរដ្ឋអាមេរិក (House of Representatives) តាមការផ្តួចផ្តើម ពីលោកតំណាងរាស្ត្រ Steve Chabot (Republican / គណបក្សសាធារណរដ្ឋ) និងលោក Alan Lowenthal (Democrat / គណបក្សប្រជាធិបតេយ្យ) កំពុងឈានទៅអនុម័តច្បាប់ ហៅ Cambodia Democracy Act of 2021 ដែលនឹងដាក់ទណ្ឌកម្មកាន់តែខ្លាំង មកលើបក្ខពួក ហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ហើយបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋស្លូតត្រង់។

ដំណឹងនេះ ធ្វើឲ្យមានការជ្រួលច្របល់ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ពីព្រោះមានមន្ត្រីគណបក្សនេះជាច្រើន ដែលមានក្រុមគ្រួសាររស់នៅសហរដ្ឋអាមេរិក ហើយបានយកទ្រព្យសម្បត្តិជាច្រើនរបស់ខ្លួន ទៅលាក់នៅសហរដ្ឋអាមេរិក។ ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក មកលើបក្ខពួក ហ៊ុន សែន នឹងរាលដាល ទៅដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលមានផលប្រយោជន៍ជាច្រើន នៅសហរដ្ឋអាមេរិក។ នេះជាហេតុធ្វើឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងនោះ មានកំហឹងកាន់តែខ្លាំង ចំពោះជនផ្តាច់ការ ហ៊ុន សែន ដែលយកប្រទេសកម្ពុជា ទៅលក់ឲ្យចិនកុម្មុយនីស្ត ហើយចាត់ទុកសហរដ្ឋអាមេរិក ជាសត្រូវ តាមបញ្ជារបស់ចៅហ្វាយចិន។

លិខិតថ្លែងអំណរគុណ ពីលោក សម រង្ស៊ី ផ្ញើជូនលោក Alan Lowenthal
លិខិតថ្លែងអំណរគុណ ពីលោក សម រង្ស៊ី ផ្ញើជូនលោក Steve Chabot
ពីឆ្វេងទៅស្តាំ ៖ ជូឡុង សូមួរ៉ា, សម រង្ស៊ី និងតំណាងរាស្ត្រអាមេរិកាំង Steve Chabot រដ្ឋធានីវ៉ាស៊ីនតោន ០៤ ធ្នូ ២០១៨។
សម រង្ស៊ី ជាមួយតំណាងរាស្ត្រអាមេរិកាំង Alan Lowenthal រដ្ឋាធានីវ៉ាស៊ីនតោន ០៥ ធ្នូ ២០១៨ លោក Alan Lowenthal បានផ្តួចផ្តើមធ្វើច្បាប់ House Resolution # 5754 ដែលតម្រូវឲ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើ ហ៊ុន សែន និងបក្ខពួក ដែលបាន “បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។ Sam Rainsy with Congressman Alan Lowenthal. Washington DC, 05 December 2018. Congressman Alan Lowenthal is a co-initiator of House Resolution # 5754 imposing sanctions on Hun Sen and his cronies for “undermining democracy in Cambodia.”
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close