ព័ត៍មាន​ជាតិ

ឯកសារបញ្ជាក់ថា ទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ដើមឡើយជាទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ដែលបានប្ដូរឈ្មោះមកជាគណបក្ស ភ្លើងទៀន

ទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ដែលរបបឯកបក្សរបស់លោក ហ៊ុន សែន កំពុងរៀបចំប្លន់យកនេះ គឺដើមឡើយជាទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ដែលសាងសង់នៅលើដីឡូតិ៍កម្មសិទ្ធិស្របច្បាប់របស់លោក សម រង្ស៊ី កាលពីដើមឆ្នាំ២០១០។

អគារនេះមានកម្ពស់ ៣ជាន់ ទទឹង ១៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ហើយំណាយថវិកាប្រមាណ ២២៥,០០០ដុល្លារ។ ថវិកាទាំងនេះ គឺបានមកពីការចូលរួមចំណែករបស់អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងសាខាគណបក្ស សម រង្ស៊ី នៅក្រៅប្រទេស រួមទាំសកម្មជនគាំទ្រគណបក្សទាំងក្នុង និងក្រៅប្រទេស តាមការអំពាវនាវរបស់លោក សម រង្ស៊ី ដែលអំឡុងពេលនោះជាប្រធានគណបក្ស សម រង្ស៊ី។

ទីស្នាក់ការនេះ ត្រូវបានសាងសង់រួចរាល់ និងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១១។

ទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី ត្រូវបានផ្តល់អគាររបស់ខ្លួន ២ជាន់ទៅគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើជាទីស្នាក់ការកណ្តាល នៅចុងឆ្នាំ២០១២ បន្ទាប់ពីការព្រមព្រៀងគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតបានជាគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១២។

ឯកសារបញ្ជាក់ថា ទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ដើមឡើយជាទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ដែលបានប្ដូរឈ្មោះមកជាគណបក្ស ភ្លើងទៀន
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close