ប្រវត្តិសាស្ត្រ

ខួបទី ២៤ នៃថ្ងៃបង្កើតសហភាពអ្នកប្រជាធិបតេយ្យខ្មែរ នៅថ្ងៃ ២៧ កុម្ភៈ ឆ្នាំ ១៩៩៧ / Today marks the 24th anniversary of the founding of the Union of Cambodian Democrats (UDC) on 27 February 1997

២៧ កុម្ភៈ ២០២១ / 27 February 2021 Union of Cambodian Democrats (*)

ថ្ងៃនេះ ជាខួបទី ២៤ នៃថ្ងៃបង្កើតសហភាពអ្នកប្រជាធិបតេយ្យខ្មែរ នៅថ្ងៃ ២៧ កុម្ភៈ ឆ្នាំ ១៩៩៧ រវាងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច, សម្តេច សឺន សាន ប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា និងលោក សម រង្ស៊ី ប្រធានគណបក្សជាតិខ្មែរ (ដែលនឹងក្លាយទៅជាគណបក្ស សម រង្ស៊ី ក្នុងឆ្នាំ ១៩៩៨)។

ការរួបរួមគ្នា នៃកម្លាំងប្រជាធិបតេយ្យ ស្នេហាជាតិ ដើម្បីប្រឆាំងរបបផ្តាច់ការ ហ៊ុន សែន ដែលបន្តវេនពីរបប ប៉ុល ពត បានធ្វើឲ្យលោក ហ៊ុន សែន មានការព្រួយបារម្ភយ៉ាងខ្លាំង។
នៅក្នុងឆ្នាំ ១៩៩៧ នេះឯង បន្ទាប់ពីបានអូសទាញអ្នកដែលធ្លាប់គាំទ្រសម្តេច សឺន សាន មួយចំនួន ឲ្យចូលទៅបម្រើគាត់ រួចមក លោក ហ៊ុន សែន ក៏បានប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី ក្នុងការគប់គ្រាប់បែក ថ្ងៃ ៣០ មីនា ១៩៩៧ ហើយលោក ហ៊ុន សែន ក៏បានធ្វើរដ្ឋប្រហារ ថ្ងៃ ៥-៦ កក្កដា ១៩៩៧ ដដែល ដើម្បីកម្ចាត់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពីឆាកនយោបាយកម្ពុជា។

ទង្វើលោក ហ៊ុន សែន ទាំងអស់ខាងលើនេះ សឲ្យឃើញថា គាត់បានប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរារាំងកុំឲ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យខ្មែរ អាចរួបរួមគ្នាបាន។

ដូច្នេះ យើងបានឃើញតាំងពី ២៤ ឆ្នាំមកហើយ ថា លោក ហ៊ុន សែន ខ្លាចជាទីបំផុត នូវការរួបរួមគ្នា រវាងអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យដូចគ្នា។ ការភ័យខ្លាចរបស់លោក ហ៊ុន សែន នេះ ក៏បានកើតឡើងម្តងទៀត នៅពេលដែលលោក សម រង្ស៊ី និងលោក កឹម សុខា បានបង្កើតគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ ២០១៣។

ដោយសារតែលោក ហ៊ុន សែន ដឹងខ្លួនថា ការរួបរួមគ្នាបែបនេះ នៃអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ក្រោមផ្លាកគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យរបបគាត់ ដួលរលំជាមិនខាន ពីព្រោះគណបក្សប្រឆាំងនេះមានការគាំទ្រពីប្រជារាស្ត្រខ្មែរ កាន់តែសន្ធឹកសន្ធាប់ទៅៗ ទើបលោក ហ៊ុន សែន សម្រេចរំលាយគណបក្សសង្គ្រោះជាតិ លើក្រដាស នៅឆ្នាំ ២០១៧។

(*) Today marks the 24th anniversary of the founding of the Union of Cambodian Democrats (UDC) on 27 February 1997 by Prince Norodom Ranariddh as President of Funcinpec, Samdech Son Sann as President of the Buddhist Liberal Democratic Party (BLDP) and Sam Rainsy as President of the Khmer Nation Party.

Such a union frightened Hun Sen who immediately reacted by trying to assassinate Sam Rainsy in a deadly grenade attack on 30 March 1997 and by staging a bloody coup on 5-6 July 1997 in order to eliminate Prince Norodom Ranariddh from Cambodia’s political scene.

When such a union of democrats materialised again in 2013 under the banner of the Cambodia National Rescue Party (CNRP)with an increasing popularity, Hun Sen was again seized by fear, which led him to arbitrarily dissolve the CNRP in 2017.

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close