បទវិភាគព័ត៍មាន​ជាតិ

សម រង្ស៊ី៖ តើគួរបង្ខំឲ្យពលរដ្ឋ ចាក់វ៉ាក់សាំងចិន ទាំងអស់គ្នា ឬទេ? / Sam Rainsy: Should every citizen be forced to receive a Chinese vaccine?

១០ មេសា ២០២១ / 10 April 2021 

តើគួរបង្ខំឲ្យពលរដ្ឋ ចាក់វ៉ាក់សាំងចិន ទាំងអស់គ្នា ឬទេ?  

មកដល់ថ្ងៃនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន មិនទាន់ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ថាមានសុវត្ថិភាព និងប្រសិទ្ធភាពពេញលេញ នៅឡើយទេ។ វ៉ាក់សាំង ដែលគេអាចជឿជាក់ និងទុកចិត្តបាន ១០០ ភាគរយ ហើយដែលកំពុងតែពេញនិយមជាងគេ ក្នុងពិភពលោក មានឈ្មោះ PFIZER, MODERNA និង JOHNSON & JOHNSON ។ វ៉ាក់សាំងទាំង ៣ នេះ គឺជាវ៉ាក់សាំង ផលិតដោយក្រុមហ៊ុនដែលមានទីតាំងនៅសហរដ្ឋអាមេរិក (USA) មានន័យថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញវិទ្យាសាស្ត្រ ពូកែជាងគេ ក្នុងពិភពលោក។    

ហេតុអ្វីបានជាលោក ហ៊ុន សែន ដែលបានរៃអង្គាសប្រាក់ រាប់សិបលានដុល្លារ ដោយបោកបញ្ឆោតប្រជារាស្ត្រខ្មែរ ថាយកទៅទិញវ៉ាក់សាំង គាត់មិនខិតខំរកទិញវ៉ាក់សាំងល្អៗជាងគេ ក្នុងពិភពលោក តែបែរមករំពឹងតែលើវ៉ាក់សាំងចិន ទៅវិញ? លើសពីនេះទៅទៀត គាត់បង្ខំឲ្យពលរដ្ឋខ្មែរម្នាក់ៗ ចាក់វ៉ាក់សាំងចិននេះគ្រប់គ្នា ទោះជានរណាមិនយល់ស្រប ក៏គេបង្ខំដែរ ដោយគំរាមបញ្ឈប់ពីការងារ។    

តាំងពីដើមទីមក លោក ហ៊ុន សែន និយាយពីការឆ្លងជំងឺកូវីដ-១៩ ដោយមិនយល់អ្វីទាល់តែសោះ ដូចជាការទស្សន៍ទាយរបស់គាត់ថា ទាល់តែចាំដល់ថ្ងៃ ៣១ កុម្ភៈ ទើបជំងឺនេះអាចមកដល់ប្រទេសកម្ពុជា ហើយនិងការហាមឃាត់របស់គាត់ មិនឲ្យអ្នកនៅជុំវិញគាត់ពាក់ម៉ាស់ការពារខ្លួន និងការពារអ្នកដទៃ។    

មេដឹកនាំអវិជ្ជា និងល្ងង់ខ្លៅដូចលោក ហ៊ុន សែន តែងតែធ្វើឲ្យប្រទេសជាតិ វិនាសគ្រប់វិស័យ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close