ព័ត៍មាន​ជាតិ

សារជូនពរពីលោកសម រង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ជូនចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស

០២ មករា ២០២២ / 02 January 2022 – Sam Rainsy’s message of good wishes to the Cambodian people and their friends all over the world for the New Year 2022 (*)

សារជូនពរ ពីលោក សម រង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ជូនចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នេះ ខ្ញុំ សម រង្ស៊ី សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់បងប្អូនជនរួមជាតិ និងកូនក្មួយកូនចៅគ្រប់រូប សូមឲ្យមានសុខភាពល្អ អាយុយ៉ឺនយូរ សូមឲ្យមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួន ហើយសូមឲ្យទទួលបានជោគជ័យ ដូចសេចក្តីប្រាថ្នា ក្នុងគម្រោងការងារ គម្រោងសិក្សា និងគម្រោងដ៏សុចរិតគ្រប់បែបយ៉ាងទាំងអស់។

ជាពិសេស ខ្ញុំសូមប្រសិទ្ធពរ ជូនប្រទេសកម្ពុជា សូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នា ទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរ ប្រាថ្នាចង់បាន គឺការគោរពឆន្ទៈរបស់ប្រជារាស្ត្រ ដែលស្រលាញ់សេរីភាពនិងយុត្តិធម៌ ហើយចង់រស់នៅក្រោមរបបប្រជាធិបតេយ្យដ៏ពិតប្រាកដ បន្ទាប់ពីកំចាត់របបផ្តាច់ការឲ្យបានជាស្ថាពរ។

ទីក្រុងប៉ារីស, ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២

សម រង្ស៊ី

(*) May 2022 bring every happiness and success to the people of Cambodia and to the friends of Cambodia around the world.

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close