ព័ត៍មាន​ជាតិព័ត៍មាន​អន្តរជាតិ

សៀវភៅនិពន្វដោយលោក សម រង្ស៊ី ត្រូវបានអន្តរជាតិផ្តល់តម្លៃ

០៨ សីហា ២០១៨ / 08 August 2018

“Cambodia Once Again  Will Stun The World” (កម្ពុជា នឹងធ្វើឲ្យពិភពលោកស្ញប់ស្ញែង ម្តងទៀត) គឺជាចំណងជើងសៀវភៅចុងក្រោយនិពន្វដោយលោក សម រង្ស៊ី ជាភាសាអង់គ្លេស ដែលត្រូវបានអន្តរជាតិឲ្យតម្លៃ។ លោក សម រង្ស៊ី សហស្ថាបនិកនិងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ចង់និយាយថា ពិភពលោកបានស្ញប់ស្ញែងលើកទី ១ ចំពោះជនជាតិខ្មែរ ដែលបានសាងសង់ប្រសាទអង្គរវត្ត កាលពីជិតមួយពាន់ឆ្នាំមុន។ លោក សម រង្ស៊ី ទស្សន៍ទាយថា​ ពិភពលោកនឹងស្ញប់ស្ញែង​ចំពោះជនជាតិខ្មែរ ម្តងទៀត នៅពេលដែលយើងតស៊ូបានសម្រេច ដោយនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ឲ្យកម្ពុជា។

នេះជាការដកស្រង់ពីយោបល់អ្នកសង្កេតការណ៍អន្តរជាតិមួយរូបឈ្មោះ Jonathan Fryer ជាជនជាតិអង់គ្លេស ដែលទើបតែបានអានសៀវភៅ សម រង្ស៊ី៖ “For the time being, Sam Rainsy is an outcast, admired (often in secret) by millions of his compatriots.” (នៅពេលនេះ អ្នកកាន់អំណាច នៅប្រទេសកម្ពុជា រុញច្រាន សម រង្ស៊ី ឲ្យនៅក្រៅប្រទេស ហើយចាត់ទុកគាត់ជាទណ្ឌិត តែជាប្រជារាស្ត្រខ្មែររាប់លាននាក់ ស្រឡាញ់និងគោរព​ សម រង្ស៊ី ដោយមិនហ៊ានបញ្ចេញយោបល់)។

គួរបញ្ជាក់ថា សៀវភៅ “Cambodia Once Again  Will Stun The World” (កម្ពុជា នឹងធ្វើឲ្យពិភពលោកស្ញប់ស្ញែង ម្តងទៀត) ដែលមានកម្រាស់ ១០០ ទំព័រ បានចេញផ្សាយកាលពីថ្ងៃទី ០១ ឧសភា ២០១៨ កន្លងទៅ។ លោក សម រង្ស៊ី បានបង្ហាញពីការរៀបចំប្រទេសកម្ពុជាឡើងវិញ ក្នុងរយៈពេលខ្លី មធ្យម និងយូរអង្វែង នៅក្នុងសៀវភៅដ៏ពិស្តារនេះ។ ដោយក្នុងគោលបំណងបង្រួបបង្រួមជាតិ ដោយបូកបញ្ចូលខ្មែរគ្រប់និន្នាការនយោបាយ លោក សម រង្ស៊ី បានសរសេរសៀវភៅនេះ ដើម្បីចែករំលែកជាមួយអ្នកស្នេហាជាតិទាំងអស់ នូវចក្ខុវិស័យរបស់លោក ពីសេរីភាព លទ្ធិប្រជាធិបតេយ្យ និងភាពសម្បូរសប្បាយ សម្រាប់ប្រទេសកម្ពុជាយើងទាំងអស់គ្នា៕

Cambodia Once Again Will Stun the World

« What follows is written for all those who love Cambodia and share my vision that Cambodians deserve to live without fear in their private lives and as they seek to contribute to the country’s development. …
Yes, the first stage of Cambodia’s transformation will be rapid and decisive. (…) Our challenge is to believe that all Cambodians can succeed together. »

Le Cambodge à nouveau étonnera le monde

« Ce qui suit est écrit à l’intention de tous ceux quiaiment le Cambodge et partagent ma conviction que les Cambodgiens méritent de vivre sans peur, dans le seul souci de leur épanouissement familial et personnel et du développement de leur pays. » …
« La première étape de la transformation du Cambodge sera rapide et, par là, décisive. (…) Notre pari, c’est que tous les Cambodgiens puissent ensemble réussir. »
L’auteur de ce livre est l’homme politique le plus populaire du Cambodge. Plus de quatre millions de Cambodgiens suivent ses messages sur Facebook, dans un pays où les réseaux sociaux restent l’unique source d’information non censurée. Jusqu’au mois de novembre 2017, le Parti du Salut national du Cambodge, qu’il avait fondé en 2012 en se rapprochant de Kem Sokha, était le seul qui fût représenté à l’Assemblée nationale du Cambodge, et toutindiquait qu’il était en passe de gagner les élections législatives de juillet 2018.
Sam Rainsy est aujourd’hui un proscrit. Son parti a été « dissous » par un véritable coup d’Etat sans baseconstitutionnelle. Ses biens ont été saisis. De lourdes condamnations à la prison pèsent sur celui qui avait été Ministre de l’Économie et des Finances du Royaume du Cambodge en 1993. Il est aujourd’hui le fondateur et Président de l’Association pour la Démocratie au Cambodge dont le siège est à Paris.

កម្ពុជា នឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្ដងទៀត / CAMBODIA ONCE AGAIN WILL STUN THE WORLD​ / LE CAMBODGE À NOUVEAU ÉTONNERA LE MONDE៖ https://www.rainsysam.com/post/72

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close