ព័ត៍មាន​ជាតិព័ត៍មាន​អន្តរជាតិ

ចម្លើយលោក សម រង្ស៊ី ទៅលោក ហ៊ុន សែន ចំពោះការពឹងពាក់លើប្រទេសចិន តែមួយគត់លោក ហ៊ុន សែន បានដាក់សំណួរថា “បើខ្ញុំមិនរំពឹងលើប្រទេសចិនទេ តើឲ្យខ្ញុំទៅរំពឹងលើនរណា?” / Response to Hun Sen (*) / Réponse à Hun Sen (**)

២៣ ឧសភា ២០២១ / 23 May 2021

ចម្លើយទៅលោក ហ៊ុន សែន ចំពោះការពឹងពាក់លើប្រទេសចិន តែមួយគត់លោក ហ៊ុន សែន បានដាក់សំណួរថា “បើខ្ញុំមិនរំពឹងលើប្រទេសចិនទេ តើឲ្យខ្ញុំទៅរំពឹងលើនរណា?”

មនុស្សដែលចេះគិតតែបន្តិច អាចផ្តល់ចម្លើយ ទៅលោក ហ៊ុន សែន វិញ ដូចតទៅ ៖

“លោក ហ៊ុន សែន មិនចាំបាច់រំពឹងតែលើប្រទេសចិនមួយគត់ ដូចសព្វថ្ងៃទេ។ នយោបាយការបរទេស បែបនេះ វាអតុល្យភាពមិនល្អទេ ហើយវានាំមកនូវគ្រោះថ្នាក់ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឱកាសអភិវឌ្ឍ ជាច្រើន។

ប្រទេសកម្ពុជា នឹងទទួលបានជំនួយយ៉ាងសន្ធឹកសន្ធាប់ ពីលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ពេលណារបបនៅទីក្រុងភ្នំពេញសព្វថ្ងៃ ចេះគោរពគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឲ្យមានគណបក្សប្រឆាំងមួយយ៉ាងពិតប្រាកដ។ ក្នុងន័យនេះ មានគណបក្សប្រឆាំងតែមួយគត់ ដែលគេអាចជឿជាក់បាន គឺគណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រ ៤៤ ភាគរយ ពីប្រជាពលរដ្ឋខ្មែរ ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៣ និងថ្នាក់ឃុំ-សង្កាត់ ឆ្នាំ ២០១៧។ គណបក្សសង្គ្រោះជាតិនេះ ត្រូវតែមានសិទ្ធិដំណើរការឡើងវិញ។ ទន្ទឹមនេះ ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវតែរួចផុតពីការចោទប្រកាន់គ្មានមូលដ្ឋាន ដែលថាលោកបានមានគម្រោងចង់ផ្តួលរំលំរបបលោក ហ៊ុន សែន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ការចោទប្រកាន់គ្មានមូលដ្ឋាន មកលើលោក កឹម សុខា បែបនេះ ត្រូវបានគេយកធ្វើជាលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយអត្តនោម័ត។ ការចោទប្រកាន់ទាំងអស់នេះ ជាការស្រមើលស្រម៉ៃសុទ្ធសាធ ដែលគ្មាននរណាជឿទេ។

លោក ហ៊ុន សែន ត្រូវតែឈប់រវើរវាយទៀតទៅ ហើយត្រូវវិលត្រឡប់មករកស្ថានការណ៍ជាក់ស្តែងវិញ។ ពេលនោះ ពិភពលោកទាំងមូល មានទាំងលោកសេរីផងដែរ នឹងមកជួយប្រទេសកម្ពុជា យ៉ាងពេញទំហឹង។ ពេលនោះដែរ លោក ហ៊ុន សែន នឹងឈប់ឯកោដូចសព្វថ្ងៃទៀត ដោយគាត់មិនចាំបាច់រំពឹងតែលើប្រទេសចិនមួយគត់ ដូចសព្វថ្ងៃទៀត ដែលជាជម្រើសអាក្រក់នាំមកនូវហានិភ័យដ៏គួរឲ្យភ័យខ្លាច សម្រាប់អនាគត នៃប្រជារាស្ត្រខ្មែរ។”

https://asia.nikkei.com/…/Cambodia-s-Hun-Sen-If-I-don-t…

(*) Response to Hun Sen

Hun Sen asks: “If I don’t rely on China, who will I rely on?”

Any sensible person can answer this question. “You are not obliged to rely exclusively on China as is the case now. This unbalanced situation is dangerous for Cambodia and is causing many development opportunities to be lost. Precious help from the West will again be available when you return to respecting the basic principles of democracy, starting with tolerance for a real opposition. The only credible opposition party, the Cambodia National Rescue Party (CNRP), which garnered the support of 44% of the population in the elections of 2013 and 2017, must be able to resume its activities. Its leader Kem Sokha must be exonerated of the groundless accusations which hang over him and which have served as pretext for the dissolution of the CNRP. Your rhetoric of a plot fomented by Kem Sokha with the support of the United States to overthrow your regime is wholly imaginary and will never convince anyone. Return to reality and the whole world – including the West – will come to Cambodia’s aid. You will no longer be isolated and bankrolled only by China, with all the risks which that entails for the future of the Cambodian people.”

(**) Réponse à Hun Sen

A la question de Hun Sen, “Si je ne compte pas sur la Chine, sur qui pourrais-je compter?”, toute personne censée peut lui répondre, “Vous n’êtes pas obligé de dépendre exclusivement de la Chine comme c’est le cas actuellement. Cette situation déséquilibrée est dangereuse pour le Cambodge et lui fait perdre beaucoup d’opportunités de développement. L’aide précieuse de l’Occident vous sera à nouveau dispensée le jour où vous reviendrez au respect des principes de base de la démocratie, à commencer par la tolérance d’une vraie opposition. Pour cela, le seul parti d’opposition crédible, le Cambodia National Rescue Party (CNRP) qui bénéficie d’un soutien notable de la population (44% des voix aux élections de 2013 et 2017), doit pouvoir reprendre ses activités et son chef Kem Sokha doit être blanchi des accusations sans fondement qui pèsent sur lui et qui ont servi de prétexte à la dissolution du CNRP. Votre réthorique d’un complot fomenté par Kem Sokha avec le soutien des Etats-Unis pour renverser votre régime est complètement chimérique et n’arrivera jamais à convaincre personne. Revenez à la réalité et le monde entier — y compris l’Occident — viendra en aide au Cambodge. Vous ne serez plus isolé avec la Chine comme seule pourvoyeuse de fonds, avec tous les risques que cela comporte pour l’avenir du peuple cambodgien.”

Tags
Show More

Related Articles

1 thought on “ចម្លើយលោក សម រង្ស៊ី ទៅលោក ហ៊ុន សែន ចំពោះការពឹងពាក់លើប្រទេសចិន តែមួយគត់លោក ហ៊ុន សែន បានដាក់សំណួរថា “បើខ្ញុំមិនរំពឹងលើប្រទេសចិនទេ តើឲ្យខ្ញុំទៅរំពឹងលើនរណា?” / Response to Hun Sen (*) / Réponse à Hun Sen (**)”

Leave a Reply

Your email address will not be published. Required fields are marked *

Close