ប្រវត្តិសាស្ត្រ

២២ មិថុនា ១៩៩៥ លោក សម រង្ស៊ី៖ “ខ្ញុំនឹងវិលមកទីនេះវិញ” / SAM RAINSY FINANCE MINISTER ON JUNE 22, 1995 OUTSIDE PARLIAMENT HOUSE: “I WILL RETURN”

២២ មិថុនា ១៩៩៥​ / 22 June, 1995

ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១ ដែលបានប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ លោក សម រង្ស៊ី បានទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះបីជាលោកបានជួយស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានប្រសើរឡើងវិញក៏ដោយ តែលោកមានការលំបាកក្នុងការបំពេញតួនាទីនេះបន្តទៅមុខទៀត ដោយសារតែសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី ១ និង ទី ២ បានឃុបឃិតគ្នាបណ្ដោយឲ្យមេៗទាហានកាប់ព្រៃឈើតាមអំពើចិត្ត ហើយនាំឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅប្រទេសជិតខាង ដោយប្រមូលលុយសម្រាប់តែគ្នាគេ ធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន។ ក្នុង​ឋានៈជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ លោក សម រង្ស៊ី បានតវ៉ាប្រឆាំងនឹងអំពើពុករលួយទាំងនោះ។ តែជាលទ្ធផល សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងលោក ហ៊ុន សែន បានត្រូវរូវគ្នាបណ្ដេញលោកចេញពីរដ្ឋាភិបាល ហើយបន្ទាប់មក នៅខែ ឧសភា ឆ្នាំ ១៩៩៥ លោកត្រូវបានបណ្ដេញចេញពីគណបក្សហ្វុនស៊ីនប៉ិចទៀត។ ក្រោយមកទៀត នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៩៥ លោក សម រង្ស៊ី ដែលនៅសល់តួនាទីជាតំណាងរាស្ត្រខេត្តសៀមរាបនោះ ត្រូវបានគេបណ្ដេញចេញពី រដ្ឋសភាទៀត ដោយផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យលោកធ្វើជាតំណាងរាស្ត្ររហូតដល់បញ្ចប់នីតិកាលទី ១ ឆ្នាំ ១៩៩៨។

យ៉ាងណាក្ដី នៅថ្ងៃដែលលោក សម រង្ស៊ី ត្រូវបានបណ្ដេញចេញពីរដ្ឋសភា ២២ មិថុនា ១៩៩៥ លោកប្ដេជ្ញា បន្តយុទ្ធនាការរបស់លោកនៅក្រៅព្រំដែនរដ្ឋសភាវិញម្ដង។ នៅចំពោះមុខអ្នកសារព័ត៌មានជាតិ និអន្តរជាតិ លោកបានថ្លែងយ៉ាងដូច្នេះថា៖ “ខ្ញុំត្រវតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទាំងអស់។ ខ្ញុំនឹងត្រូវធ្វើដំណើរគ្រប់ទីកន្លែង និងទៅក្រៅប្រទេសផងដែរ ដើម្បីសុំជំនួយជួយដល់ប្រជាជនកម្ពុជា និងពន្យល់ដល់ពិភពលោកឲ្យដឹងពីស្ថានភាពពិតប្រាកដនៃប្រទេសកម្ពុជា។ ខ្ញុំអាចបំពេញតួនាទីជាតំណាងរាស្ត្របានគ្រប់ទីកន្លែង មិនចាំបាច់មកទីនេះ (មន្ទីររដ្ឋសភា) ក៏បានដែរ។ តែថ្ងៃណាមួយខ្ញុំនឹងត្រឡប់មកទីនេះម្ដងទៀត”៕

Sam Rainsy finance minister on June 22, 1995 outside Parliament House: “I will return”.

On that day Sam Rainsy, a popular member of parliament, an outspoken critic of government corruption was voted out of the National Assembly . Outside the National Assembly, Rainsy, who views his expulsion as unconstitutional and considers himself an M.P until the end of his elected term, 1998, spoke to the press. He vowed to continue his campaign outside the confines of the National Assembly. “I have to defend the interests of the entire people. I have to go everywhere, abroad also to ask for assistance for the Cambodian people and to explain to the world the real situation of Cambodia. I can perform my duties as an M.P everywhere. There’s no need necessarily to come to this place. One day I will come back,” Sam Rainsy, former finance minister.

Source: AP Archive

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close