
ព័ត៍មានជាតិ
សម រង្ស៊ី៖ “កម្ពុជា បានក្លាយទៅជាទីលានឃោសនានយោបាយ សម្រាប់វ៉ាក់សាំងចិន”
១៧ វិច្ឆិកា ២០២១ / 17 November 2021 – Article in English ()
ខាងក្រោមនេះ គឺជាឃ្លាសំខាន់ជាងគេ ដកស្រង់ពីអត្ថបទលោក សម រង្ស៊ី។
Cambodia Is Being Turned Into a Political Advert for Chinese Vaccines
កម្ពុជា បានក្លាយទៅជាទីលានឃោសនានយោបាយ សម្រាប់វ៉ាក់សាំងចិន
In the fight against COVID-19 Cambodia has lost a lot of time due to ignorance, political obstinacy and the corruption of its leaders.
ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានបាត់ពេលជាច្រើន ដោយសារតែភាពល្ងង់ខ្លៅ ជំហរនយោបាយងងឹតងងល់ និងអំពើពុករលួយ របស់ថ្នាក់ដឹកនាំ។
Cambodia’s case shows clearly that a dictator tends to decide everything by themself. This is true even in areas where specific knowledge and experience which the dictator does not have are required. This leads to the danger of politics interfering with public health.
ករណីប្រទេសកម្ពុជា បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ជនផ្តាច់ការតែងតែធ្វើសេចក្តីសម្រេចគ្រប់បែបយ៉ាង តែម្នាក់ឯង និងដោយអត្តនោម័ត ជាពិសេស ក្នុងវិស័យដែលទាមទារឲ្យមានចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ ដែលជនផ្តាច់ការនោះ មិនមានទាល់តែសោះ។ គ្រោះថ្នាក់តែងតែកើតមានឡើង ពេលណាគេយករឿងនយោបាយ មកលាយឡំជាមួយរឿងសុខាភិបាល (ដូច ហ៊ុន សែន កំពុងតែធ្វើ)។
Compared with other countries which have a vaccination rate near that of Cambodia, but which use vaccines produced in the US and Europe, there are differences in mortality rates which can indicate differences in the effectiveness of vaccines.
ប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត ដែលអត្រាប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំង មានកម្រិតប្រហាក់ប្រហែលនឹងប្រទេសកម្ពុជា តែដែលគេប្រើវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប អត្រាការស្លាប់ មានកម្រិតខុសគ្នា ដែលជាហេតុបង្ហាញថា វ៉ាក់សាំងនីមួយៗ មានប្រសិទ្ធភាពខុសគ្នា។
If the number of deaths due to COVID-19 over a recent period of months is broken down between the vaccinated and the unvaccinated, in Cambodia, with Chinese vaccines, 33% of the deceased are vaccinated. In countries such as France or the UK, using American or European vaccines, the vaccinated represent less than 10% of deaths.
បើយើងបែងចែកចំនួនអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រវាងអ្នកស្លាប់ដែលបានទទួលវ៉ាក់សាំង និងអ្នកស្លាប់ដែលមិនទទួល យើងឃើញថានៅប្រទេសកម្ពុជា អ្នកស្លាប់ដែលបានទទួលវ៉ាក់សាំងចិន មានចំនួនដល់ទៅ ៣៣ ភាគរយ នៃចំនួនអ្នកស្លាប់សរុប។ ឯនៅប្រទេសផ្សេងទៀត ដូចជាប្រទេសបារាំង និងប្រទេសអង់គ្លេស ដែលគេប្រើតែវ៉ាក់សាំងសហរដ្ឋអាមេរិក ឬអឺរ៉ុបប៉ុណ្ណោះ អ្នកស្លាប់ដែលបានទទួលវ៉ាក់សាំង មានចំនួនតិចជាង ១០ ភាគរយ នៃចំនួនអ្នកស្លាប់សរុប។ (តួលេខនេះបង្ហាញថា វ៉ាក់សាំងចិន មិនសូវមានប្រសិទ្ធភាពទេ តែវាគ្រាន់បើជាងអត់ ក្នុងភាពអាសន្ន)។
Knowing full well that Chinese vaccines are relatively less effective and fearing their possible dangers, Hun Sen himself chose to have the Anglo-Swedish vaccine AstraZeneca.
ដោយគាត់ដឹងថា វ៉ាក់សាំងចិន មិនសូវមានប្រសិទ្ធភាពទេ ហើយគា់ភ័យថាវាអាចនាំឲ្យមានគ្រោះថ្នាក់ថែមទៀត ទើបលោក ហ៊ុន សែន ខ្លួនឯង បានជ្រើសរើសឲ្យគេចាក់ វ៉ាក់សាំងអង់គ្លេស ឈ្មោះ AstraZeneca សម្រាប់ខ្លួនគាត់។
