សារពិសេស

សេចក្តីអំពាវនាវ ពីលោក សម រង្ស៊ី ផ្ញើជូនប្រជារាស្ត្រខ្មែរ / Sam Rainsy calls on the Cambodian people to help accelerate Hun Sen’s departure following the dictator’s decision to buy a Cyprus passport

០៥ តុលា ២០២១ / 05 October 2021

សេចក្តីអំពាវនាវ ពីលោក សម រង្ស៊ី ផ្ញើជូនប្រជារាស្ត្រខ្មែរ

ព័ត៌មានមិនអាចប្រកែកបាន ដែលបង្ហាញផែនការសម្ងាត់របស់ ហ៊ុន សែន ចង់រត់ចោលស្រុក ក្រោយពីបានទិញសញ្ជាតិ និងលិខិតឆ្លងដែន ពីប្រទេសមួយ នៅទ្វីបអឺរ៉ុប (ប្រទេស សាយប្រឹស / Cyprus) ធ្វើឲ្យពលរដ្ឋខ្មែរគ្រប់រូប គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋាន យល់ច្បាស់ថា ៖

១- ហ៊ុន សែន ជាជនក្បត់ជាតិ តាំងពីដើមទី ហើយត្រៀមក្បត់ជាតិ ជាលើកចុងក្រោយ ដោយប្រុងបោះបង់ប្រទេសជាតិចោល បន្ទាប់ពីបានបំផ្លាញប្រទេសជាតិ និងធ្វើបាបរាស្ត្រ រាប់សិបឆ្នាំមកហើយ។

២- ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា របបផ្តាច់ការ ពុករលួយ និងក្បត់ជាតិ របស់គាត់ ចូលមកដល់ទីបញ្ចប់របស់វាហើយ ដែលជាហេតុធ្វើឲ្យគាត់ត្រៀមលក្ខណៈ រត់ចេញពីប្រទេសកម្ពុជា ទៅរកសុវត្ថិភាព និងចាយលុយពុករលួយ រាប់ពាន់លានដុល្លារ ជាមួយក្រុមគ្រួសារគាត់ នៅឯបរទេស។

៣- ប្រជារាស្ត្រខ្មែរ ដោយមានកងកម្លាំងប្រដាប់អាវុធស្នេហាជាតិផងដែរ ត្រូវតែជម្រុញឲ្យរបប ហ៊ុន សែន ដួលរលំកាន់តែឆាប់ កាន់តែល្អ ដើម្បីជៀសវាងកុំឲ្យបុគ្គលនេះ និងក្រុមគ្រួសារគាត់ អាចលួចក្រាញអំណាច ដោយភូតភរ និងបោកបញ្ឆោតរាស្ត្រ ដូចពួកគេបានធ្វើ មកដល់សព្វថ្ងៃ។

៤- បើយើងដឹងថា ហ៊ុន សែន និងក្រុមគ្រួសារគាត់ ប្រុងរត់ចោលយើងហើយ ដើម្បីស្វែងរកប្រាសអាយុ សម្រាប់តែពួកគាត់ តើយើងនៅទ្រាំរស់ក្រោមរបបសព្វថ្ងៃនេះ ដល់ណាទៀត? យើងគ្រាន់តែអង្រុនតែបន្តិច ពួកជនក្បត់ជាតិ នឹងរត់ចោលស្រុក ផាយទៅសំងំសុខ នៅឯបរទេសអស់ហើយ យ៉ាងឆាប់រហ័សជាទីបំផុត។

៥- យើងត្រូវតែរៀបចំប្រទេសកម្ពុជាឡើងវិញ ដើម្បីឲ្យប្រជារាស្ត្រខ្មែរ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីទទួលបានសេរីភាព យុត្តិធម៌ និងភាពរុងរឿង កាន់តែឆាប់ កាន់តែល្អ គឺឥឡូវនេះភ្លាមតែម្តង។

ធ្វើនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ / San Francisco, សហរដ្ឋអាមេរិក

ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ

សម រង្ស៊ី

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close