ព័ត៍មាន​ជាតិ

លោក សម រង្ស៊ី ឆ្លើយតបទៅគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន សែន / Response to Hun Sen’s initiative (*)

០៩ តុលា ២០២១ – 09 October 2021

ច្បាប់ដែល លោក ហ៊ុន សែន ចង់ធ្វើ ដើម្បី “បិទទ្វារ ជារៀងរហូត” មិនឲ្យខ្ញុំ សម រង្សុី ចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីនោះ វាអត់ប្រយោជន៍ទេ ពីព្រោះ បើត្រូវសាច់រឿង ខ្ញុំនឹងលាសញ្ជាតិទី២ របស់ខ្ញុំ (គឺសញ្ជាតិបារាំង) មុនចូលកាន់តំណែង។

តែអ្វីដែលលោក ហ៊ុន សែន លើកឡើងនេះ វាមិនត្រូវសាច់រឿងទេ ពីព្រោះ ៖

១- ច្បាប់ដែល លោក ហ៊ុន សែន ចង់ធ្វើនោះ មិនអាចយកជាការបានទេ ពីព្រោះវានឹងចេញមកពីរដ្ឋសភា ឯកបក្ស ទីងមោង មិនស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ ឆ្នាំ ២០១៨

២- ខ្ញុំបានស្នើឲ្យមេដឹកនាំនយោបាយ ទាំងអស់ មកពីគ្រប់គណបក្ស ចូលនិវត្តន៍ គ្រប់គ្នា ចាប់ពីអាយុ ៧០ ឆ្នាំឡើងទៅ ហើយខ្ញុំ ឥឡូវ​ អាយុ ៧២ ឆ្នាំហើយ។

(*) Response to Hun Sen’s initiative

In an October 6 post on his Facebook page Hun Sen said he would push for the adoption of a specific law that would bar me from becoming prime minister because I hold dual citizenship (Cambodian and French). He made it clear that, as a reprisal against my criticism, he wants to “legally” and “definitively” block me from the premiership.

Such a law would be useless because, if relevant, I would abandon my French citizenship before taking up my position as prime minister.

Hun Sen’s proposal is also irrelevant because:

1- Any law adopted by the current National Assembly is not enforceable since that one-party, rubber-stamp assembly has no legitimacy, being formed following the 2018 fake “national” election held just after the arbitrary and illegal dissolution of the CNRP as the only credible opposition party.

2- I have suggested that, in order to open the way for the new generation, all political leaders from all political parties should retire after the age of 70, and I am now 72.

Ages of Cambodia’s top political leaders: – Say Chhum, President of the Senate: 76- Heng Samrin, President of the National Assembly: 87- Im Chhun Lim, President of the Constitutional Court: 80- Hun Sen, Prime Minister: 70.

ករណីជនជាតិខ្មែរ សញ្ជាតិពីរ ត្រូវបែងចែក ជាពីរប្រភេទ

There are two categories of Cambodians with double nationality (*)

– ប្រភេទទី១ គឺ ជនជាតិខ្មែរ ដែលបានភៀសខ្លួន ទៅរស់នៅឯនាយសមុទ្រ ដោយសារតែការកាប់សម្លាប់ និងសង្គ្រាម នៅកម្ពុជា រហូតដល់ឆ្នាំ១៩៩១ (គឺឆ្នាំចុះហត្ថលេខា លើកិច្ចព្រមព្រាង ទីក្រុងប៉ារីស) ព្រមទាំងជនជាតិខ្មែរ ដែលបានភៀសខ្លួន ទៅរស់នៅប្រទេសក្រៅ ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន ដោយសារតែការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ ពីសំណាក់របបផ្តាច់ការ ហ៊ុន សែន។

ជនជាតិខ្មែរទាំងនោះ បានចាកចេញពីប្រទេសកំណើត តាំងពីវ័យក្មេង ក្នុងភាពក្រីក្រតោកយ៉ាកជាទីបំផុត ហើយបានទៅរស់នៅបស្ចឹមប្រទេស នៅទ្វីបអឺរ៉ុប អាមេរិក និងអូសេអានី ក្នុងឋានៈជាជនភៀសខ្លួន មុននឹងទទួលបានសញ្ជាតិទី២ បន្ទាប់ពីបានទៅរស់នៅស្រុកគេ ក្នុងរយៈពេលយ៉ាងតិច ៥ ឆ្នាំ។ ភាគច្រើនលើសលប់ នៃជនជាតិខ្មែរទាំងនោះ បានទៅសិក្សា នៅប្រទេសជឿនលឿន ទទួលបានសញ្ញាបត្រ និង បទពិសោធន៍ការងារគ្រប់វិស័យ។ ពួកគេជាធនធានមនុស្សដ៏មានតម្លៃ ដែលត្រៀមខ្លួនត្រឡប់មកជួយកសាងប្រទេសកំណើតវិញ ពេលណាមានឱកាសសមស្រប។ ពួកគេមិនដែលមានទោសកំហុសអ្វីទេ ហើយនៅតែជាពលរដ្ឋខ្មែរ ដែលស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន តាំងពីដើមកំណើត។ ផលប្រយោជន៍ ដែលពួកគេទទួលបានពីបរទេស ដូចជាចំណេះដឹង បទពិសោធន៍ការងារ មុខជំនាញខាងភាសា និងឯកទេសផ្សេងៗ ព្រមទាំងទ្រព្យសម្បត្តិដែលបានសន្សំនៅក្រៅប្រទេស ពួកគេត្រៀមនាំមកជាមួយខ្លួន ជាវិភាគទានដើម្បីជួយកសាងប្រទេសកំណើត ដែលពួកគេចង់ឲ្យក្លាយទៅជាអរិយ្យប្រទេស ដូចពួកគេបានស្គាល់នៅឯនាយសមុទ្រ។ ជនជាតិខ្មែរ ប្រភេទទី១នេះ មានចំនួនប្រមាណ ១ លាននាក់។ ក្នុងចំណោមប្រភេទទី១នេះ មានព្រះមហាក្សត្របច្ចុប្បន្ន និង លោក សម រង្សុី ជាដើម។

– ប្រភេទទី២ គឺ ជនជាតិខ្មែរ ដែលជាថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ ដែលបានបំផ្លិចបំផ្លាញជាតិ ប្លន់ដីធ្លីប្រជារាស្ត្រ និងទ្រព្យសម្បត្តិជាតិជាច្រើន ហើយបានធ្វើបាបប្រជារាស្ត្រគ្រប់បែបយ៉ាង។

ពួកនេះទើបតែបានទិញសញ្ជាតិទី២ ពីបរទេស ថ្មីៗនេះ ដើម្បីត្រៀមរត់ទៅរស់នៅស្រុកគេ ពីព្រោះពួកគេដឹងថារបប ហ៊ុន សែន ជិតមកដល់ទីបញ្ចប់របស់វាហើយ។ ពួកនេះមានទ្រព្យសម្បត្តិស្តុកស្តម្ភ ម្នាក់ៗរាប់រយលានដុល្លារ អាមេរិក ដែលពួកគេបានប្លន់ពីប្រជារាស្ត្រខ្មែរ ហើយបានយកទៅលាក់ទុកនៅបរទេស ជាពិសេស នៅប្រទេសណាដែលខ្លួនបានទិញសញ្ជាតិទី២។

ពួកនេះ ដែលមានចំនួនតែមួយក្តាប់តូច ចង់ផាយរត់រកប្រាសអាយុ ដើម្បីជៀសវាងការសងសឹកពីប្រជារាស្ត្រខ្មែរ ដែលពួកគេធ្លាប់តែធ្វើបាប និងគាបសង្កត់។ ពួកនេះមិនមែនជាធនធានមនុស្ស ដែលអាចរួមចំណែកកសាងប្រទេសជាតិឲ្យបានរុងរឿងទេ តែជាជនឧក្រិដ្ឋដែលចេះតែបំផ្លិចបំផ្លាញជាតិ ហើយពេលនេះ ចង់ទៅជ្រកកោននៅបរទេស ដើម្បីទៅរស់យ៉ាងស្រួល និងសុខសាន្តនៅស្រុកគេ ដោយមានលុយចាយយ៉ាងសន្ធឹកសន្ធាប់។

(*) There are two categories of Cambodians with double nationality

– The first category is made up of people who have escaped abroad from repression and war between the 1970s and 1991, when the Paris Peace Agreements were signed. This category has swollen by those who have fled abroad since the 1997 coup to escape the persecution of the Hun Sen regime.

Such people left their home country young and have lived in difficult conditions as refugees in Europe, the Americas and Australia/New Zealand before obtaining a second nationality after at least five years.

The great majority of these Cambodians have successfully studied for qualifications in developed countries and gained professional experience in diverse areas. These people represent highly valuable human resources who simply want to return to Cambodia when circumstances allow. They have done nothing wrong and are patriotic people who want to serve their country of origin. Their hard-won education, technical expertise, professional experience, linguistic knowledge and wealth can be used for the benefit of Cambodia, to help it develop like the democratic countries where they have lived.

There are about a million Cambodians in this category, including the current king of Cambodia, and Sam Rainsy.

– The second category of Cambodians with double nationality include current government leaders who appropriate natural resources, chase farmers off their land, and build huge fortunes while inflicting endless suffering on the Cambodian population.

These people have recently purchased a second nationality in a developed country and are preparing to emigrate as they sense the approaching end of the Hun Sen regime.

These people have ill-gotten fortunes worth hundreds of millions of dollars and hide these fortunes abroad, especially in countries where they have purchased nationality. This small group of people are like rats on a sinking ship as they plan to flee to escape popular reprisals. Such people do not represent a valuable human resource which can take part in the reconstruction of the country. These people are criminals whose only knowledge lies in how to exploit their positions for profit. They are now ready to flee abroad to enjoy their immense fortunes.

SAM RAINSY’S COMMENT ON HUN SEN-PROPOSED “LAW TO DETERMINE A SINGLE CITIZENSHIP FOR CAMBODIA TOP LEADERS”

Normally a law is intended to defend the public interest. The Hun Sen-inspired law targeting me and barring me from becoming prime minister is simply an act of meanness.

Hun Sen made it clear that, as a reprisal against me, he wants to definitively block me from the premiership. This is not the first time. Remember the amendment to the law on political parties, which specifically pushed me to resign from the CNRP leadership in February 2017. I did so to prevent my party from being dissolved (it got dissolved anyway in November the same year). The legal and the court systems are being perverted under the autocratic Hun Sen regime. There is a clear comparison with the tailor-made law in Myanmar which prevents Aung San Suu Kyi from being president, as her sons are British citizens.

COMMENT ON THE MOST RECENT CHARGES OF “CONSPIRACY” AND “INCITEMENT” LEVIED AGAINST SAM RAINSY AND OTHER CNRP LEADERS BY THE HUN SEN-CONTROLLED COURT

Under a dictatorship it’s an honour to be prosecuted for political “crimes”. Freedom fighters cannot expect less.

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close