ព័ត៍មាន​ជាតិព័ត៍មាន​អន្តរជាតិ

សារជាតិ អេម៉ូក្លូប៊ីន អឺ (Hemoglobin E ឬ HbE) ក្នុងឈាមយើង ជួយខ្លួនប្រាណយើង ទប់ទល់ ជំងឺកូវីដ-១៩ / Possible natural protection from COVID-19

២៦ កក្កដា ២០២១ – 26 July 2021 – Possible natural protection from COVID-19 ()

ក្នុងការ​រាតត្បាត​នៃ​ជំងឺកូវីដ-១៩ នៅតំបន់អាស៊ីភាគអាគ្នេយ៍ សារជាតិ អេម៉ូក្លូប៊ីន អឺ (Hemoglobin E ឬ HbE) ក្នុងឈាមយើង ជួយខ្លួនប្រាណយើង ទប់ទល់ ជំងឺកូវីដ-១៩។

កាលពីដើមឆ្នាំ ២០២០ លោក សម រង្ស៊ី បានលើកឡើងមុនគេបង្អស់ ពីករណីជនជាតិខ្មែរ ដែលភាគច្រើន មានសារជាតិ អេម៉ូក្លូប៊ីន អឺ (HbE) ក្នុងឈាម ហើយដែលលោក សម រង្សុី ជឿជាក់ថា សារជាតិ HbE នេះ ជួយការពារពីជំងឺកូវីដ-១៩។

ស្រាប់តែ ក្នុងឆ្នាំ ២០២១ នេះ មានអ្នកវិទ្យាសាស្ត្រ ច្រើនរូប ទូទាំងពិភពលោក បានធ្វើការស្រាវជ្រាវ ហើយបានបញ្ជាក់ថា អ្វីដែលលោក សម រង្ស៊ី បានលើកឡើងនោះ គឺត្រឹមត្រូវមែន។

ក្នុងចំណោម ពូជសាសន៍ទាំងអស់ ទូទាំងពិភពលោក ជនជាតិខ្មែរ ដែលបន្តពូជពីសម័យអង្គរ មានសារជាតិ HbE នេះ ច្រើនជាងគេទាំងអស់ (៦២ ភាគរយ) បើគិតជាភាគរយ នៃមនុស្សដែលមានសារជាតិ HbE នេះ ក្នុងចំណោមប្រជាពលរដ្ឋសរុប នៅតាមប្រទេសនីមួយៗ។

តែជាតិសាសន៍ដទៃទៀត នៅជុំវិញប្រទេសកម្ពុជា ក៏មានសារជាតិ HbE នេះខ្លះដែរ ដោយសារតែជីដូនជីតាពួកគាត់ បានរស់នៅលើផ្ទៃដីមហានគរខ្មែរ ដែលបានគ្របដណ្តប់ប្រទេសកម្ពុជា, ប្រទេសថៃ និង ប្រទេសឡាវ សព្វថ្ងៃ ព្រមទាំងមួយផ្នែកធំ នៃប្រទេសភូមា និងប្រទេសវៀតណាម សព្វថ្ងៃ។

អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ក៏បានរកឃើញថា ប្រទេសណា ដែលប្រជាពលរដ្ឋ មានសារជាតិ HbE នេះក្នុងឈាម ប្រទេសនោះ ទប់ទល់បានល្អប្រសើរជាងគេ ពីជំងឺកូវីដ-១៩។ ជាពិសេស ប្រទេសកម្ពុជា និងប្រទេសទាំងប៉ុន្មាន នៅជុំវិញប្រទេសកម្ពុជា មានអត្រាអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ តិចជាង រហូតដល់ទៅ ១០០ ដង អត្រាអ្នកស្លាប់ នៅក្នុងប្រទេស ដែលប្រជាពលរដ្ឋ អត់មានសារជាតិ HbE នេះ ក្នុងឈាម។

ឧទាហរណ៍ ៖ មកដល់ថ្ងៃនេះ ក្នុងចំណោមប្រជាពលរដ្ឋ មួយលាននាក់ មានអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ តែ ៧៤ នាក់ទេ នៅកម្ពុជា ប្រៀបធៀបទៅនឹង ២៥០០ ដល់ ៣០០០ នាក់ នៅប្រទេសប្រេស៊ីល (Brazil) និងប្រទេសហុងគ្រី (Hungary)។

ចំពោះសហរដ្ឋអាមេរិក ប្រទេសបារាំង ប្រទេសអង់គ្លេស និងប្រទេសអ៊ីតាលី មានអ្នកស្លាប់ ក្នុងចន្លោះ ពី ១៥០០ ទៅ ២០០០ នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ១ លាននាក់ គឺ ២០ ដង ច្រើនជាងប្រទេសកម្ពុជា។

ប្រទេសដែលមានអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ ច្រើនជាងគេបំផុត លើពិភពលោក គឺជាប្រទេស ដែលប្រជាពលរដ្ឋ អត់មានសារជាតិ HbE ទាល់តែសោះ នៅក្នុងឈាមរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ សូមរក្សាការប្រុងប្រយ័ត្នទាំងអស់គ្នា ហើយទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។

() POSSIBLE NATURAL PROTECTION FROM COVID-19
HEMOGLOBIN E AND COVID-19

Hemoglobin E (HbE) has given protection to the Khmer people against the most severe forms of malaria since the Angkor era, and seems also to protect Cambodians now against serious cases of COVID-19.

Sam Rainsy was the first to point to this possible natural protection enjoyed by populations in Southeast Asia who carry HbE. His views were published in 2020 in The Geopolitics: “Why Southeast Asia Is Relatively Spared by COVID-19” (May 13) and “Learning About COVID-19 From Those Who Don’t Have It” (July 15). They have started to be corroborated by the world scientific community in 2021, as reflected in “A Southeast Asian Perspective on the COVID-19 Pandemic: Hemoglobin E (HbE)-Trait Confers Resistance Against COVID-19” (Medical Science Monitor, January 5).

TO READ THE ARTICLES MENTIONED ABOVE
1- Why Southeast Asia Is Relatively Spared by COVID-19
https://thegeopolitics.com/why-southeast-asia-is…/
2- Learning About COVID-19 From Those Who Don’t Have It
https://thegeopolitics.com/learning-about-covid-19-from…/
3- A Southeast Asian Perspective on the COVID-19 Pandemic: Hemoglobin E (HbE)-Trait Confers Resistance Against COVID-19
https://www.ncbi.nlm.nih.gov/pmc/articles/PMC7796072/…

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close