ព័ត៍មាន​ជាតិ

ការធ្វើទុកបុកម្នេញមកលើសកម្មជន​បរិស្ថាន​ / Persecution of environmental activists

២៧ កញ្ញា ២០២១ / 27 September 2021

កញ្ញា តូច ស្រីនិច យុវជន​ខ្មែរ​ថាវរៈ​ម្នាក់ ដែលសកម្ម​លើ​កិច្ច​ការងារ​សង្គម​និង​ធនធានធម្មជាតិ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​ធាក់​ផ្តួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ នៅ​ចំណុច​ផ្សារ​បឹងត្របែក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​២៦ កញ្ញា ២០២១។
Ms. Touch Srey Nich, a young Khmer Thavorak team who is active in social work and natural resources, was attacked by unknown individuals while she was riding a motorcycle, causing serious injuries at Boeung Trabek Market, Phnom Penh on the morning of September 26, 2021.
កញ្ញា តូច ស្រីនិច យុវជន​ខ្មែរ​ថាវរៈ

១៧ មិថុនា ២០២១ / 17 June 2021

សកម្មជន​បរិស្ថាន​ចំនួន​ ៤នាក់​ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ​ចាប់​ខ្លួន​

Four Environmental Activists Arrested by Hun Sen Regime Authorities

អាជ្ញាធររបបលោក ហ៊ុន សែន បាន​ចាប់​ខ្លួនសកម្មជន​បរិស្ថាន​ចំនួន​ ៤ នាក់​​ ។ សកម្មជន​បរិស្ថាន​ ៣​នាក់ ត្រូវបានឃុំខ្លួន​នៅ​ស្នងការ​រដ្ឋា​ននគរបាល​ជាតិ​​ ខណៈ​ម្នាក់​ទៀត​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ។ ពួកគេត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់។
សកម្មជន​បរិស្ថាន​ទាំង​ ៤ ​នាក់​ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នោះ រួម​មាន លោក​ លី ចាន់​ តារ៉ាវុទ្ធ​ លោក​ ឈីវ លីម៉េង និង​ កញ្ញា​​ ស៊ុន រដ្ឋា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ ​ចំណែក​សកម្មជន​ម្នាក់​ទៀត គឺ​លោក​ យីម លាងហ៊ី​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ រហូត​មក​ដល់​​​ពេល​នេះ​ពុំ​ដឹង​ថា ​ប៉ូលិស​បញ្ជូន​គាត់​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ។
កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ សកម្មជន​បរិស្ថាន​ទាំងនោះ ​បាន​ចុះ​ឃ្លាំមើល​ និង​​ផលិត​ជា​វីដេអូ​ឃ្លីប​​​បង្ហាញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ អំពី​សកម្មភាព​​ការ​ចាក់​លុប​បឹង​តាមោក ​នៅ​រាជធានី​ភ្នំពេញ​ និង​ការ​លួច​បូម​ខ្សាច់​នៅ​ខេត្ត​កណ្ដាល​ជា​ដើម៕
កញ្ញា ស៊ុន រដ្ឋា
យុវជន លី ចាន់ដារ៉ាវុធ
យុវជន យីម លាងហ៊ី
យុវជន សិដ្ឋ ឈីវលីម៉េង
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close