ព័ត៍មាន​ជាតិព័ត៍មាន​អន្តរជាតិ

ព័ត៌មានខ្លីៗ / News in brief / Nouvelles brèves

០៤ សីហា ២០២១ / 04 August 2021

សហរដ្ឋអាមេរិក ផលិតវ៉ាក់សាំងល្អជាងគេ ហើយផ្តល់វ៉ាក់សាំងទាំងនោះ ឲ្យប្រទេសក្រីក្រ ច្រើនជាងគេ

Les Etats-Unis produisent les meilleurs vaccins et sont les plus gros donateurs aux pays pauvres.

វ៉ាក់សាំងដែលមានប្រសឹទ្ធភាពខ្ពស់ជាងគេ ដើម្បីការពារពីជំងឺកូវីដ-១៩ ព្រមទាំងធានាសុវត្ថិភាព បានល្អជាងគេ គឺវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ឈ្មោះ Pfizer និង Moderna។ មានតែវ៉ាក់សាំង ២ នេះទេ ក្នុងពិភពលោក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបជាងគេ ហៅថា Vaccin à ARN messager។

សហរដ្ឋអាមេរិក ចាប់ផ្តើមផ្តល់វ៉ាក់សាំង Pfizer ៥០០ លានដូស ឲ្យទៅប្រមាណ ១០០ ប្រទេសក្រីក្រ ដោយមិនគិតថ្លៃ។ សហរដ្ឋអាមេរិកតែម្នាក់ឯង ជួយប្រទេសក្រីក្រ ច្រើនជាងប្រទេសដទៃទៀតទាំងអស់រួមគ្នា ដែលផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឲ្យទៅប្រទេសក្រីក្រ។

ថ្មីៗនេះ ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំង ១ លានដូស ជាអំណោយ ពីសហរដ្ឋអាមេរិក ប៉ុន្តែមិនមែនវ៉ាក់សាំង Pfizer ឬ Moderna ទេ តែជាវ៉ាក់សាំង Johnson & Johnson ដែលមិនល្អ ដូច Pfizer ឬ Moderna ទេ ទោះជាវ៉ាក់សាំង Johnson & Johnson នេះ ត្រូវការឲ្យចាក់តែមួយម្ជុល យ៉ាងណាក៏ដោយ ប្រៀបធៀបទៅនឹងពីរម្ជុល សម្រាប់វ៉ាក់សាំងដទៃទៀត។

ជាការសោកស្តាយណាស់ ដែលលោក ហ៊ុន សែន ចាត់ទុកសហរដ្ឋអាមេរិក ជាសត្រូវ ហើយរំពឹងតែលើវ៉ាក់សាំងចិន ដែលមានគុណភាពទាបជាងគេបង្អស់។

០៣ សីហា ២០២១ / 03 August 2021

ពលរដ្ឋខ្មែរខ្លះ នឹងមានភ័ព្វសំណាង ទទួលបានវ៉ាក់សាំងអាមេរិកាំង

Des citoyens cambodgiens chanceux de recevoir des vaccins américains

សហរដ្ឋអាមេរិក បានផ្តល់ឲ្យប្រទេសកម្ពុជា វ៉ាក់សាំង Johnson & Johnson ១ លានដូស ដោយមិនគិតថ្លៃ ក្នុងក្របខណ្ឌគម្រោង COVAX។ សហរដ្ឋអាមេរិក បានសម្រេចផ្តល់វ៉ាក់សាំង ៥០០ លានដូស ឲ្យប្រទេសក្រីក្រ ទូទាំងពិភពលោក ក្នុងក្របខណ្ឌ COVAX នេះ។ សូមបញ្ជាក់ថា វ៉ាក់សាំង Johnson & Johnson នេះ ត្រូវចាក់តែមួយម្ជុល គ្រប់គ្រាន់ហើយ មិនដូចវ៉ាក់សាំងដទៃទៀត ដែលត្រូវការឲ្យចាក់ ២ ម្ជុល ដាច់ពីគ្នា យ៉ាងតិច ៣០ ថ្ងៃ។

ម្យ៉ាងវិញទៀត ប្រទេសអ៊ីស្រាអែល (Israel) និងប្រទេសអាល្លឺម៉ង់ (Allemagne) បានសម្រេចឲ្យពលរដ្ឋខ្លួន ចាក់ ៣ ម្ជុល ជាបន្តបន្ទាប់ (មានដូសទី ៣) ចំពោះមនុស្ស ដែលមានវ័យចំណាស់ ចាប់ពី ៦០ ឆ្នាំឡើងទៅ​ ឬក៏មានភាពស៊ាំ (Immunité) ទន់ខ្សោយ ដោយសារតែមានជំងឺរ៉ាំរ៉ៃផ្សេងៗ។

ប្រទេសអ៊ីស្រាអែល សម្រេចថា វ៉ាក់សាំងដូសទី៣ គឺដូចគ្នានឹងវ៉ាក់សាំងដូសទី១ និងទី២ គឺវ៉ាក់សាំងអាមេរិក Pfizer ទាំងអស់។ ចំពោះប្រទេសអាល្លឺមង់វិញ គេឲ្យចាក់ដូសទី៣ ដោយប្រើតែវ៉ាក់សាំងអាមេរិកាំង Pfizer ឬ Moderna ទោះជាដូស ២ មុន បានប្រើវ៉ាក់សាំងអ្វី ពីប្រភពណាក៏ដោយ។

០២ សីហា ២០២១ / 02 August 2021

វ៉ាក់សាំងល្អជាងគេ កំពុងតែឡើងថ្លៃ

Hausse des prix des vaccins Pfizer et Moderna

ក្រុមហ៊ុនអាមេរិក Pfizer និង Moderna ដែលជាអ្នកផលិតវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្ពស់ជាងគេ ដើម្បីការពារពីជំងឺកូវីដ-១៩ ទើបតែបានប្រកាសឡើងថ្លៃវ៉ាក់សាំងរបស់ខ្លួន ដូចតទៅ ៖

– Pfizer ៖ ពី 18,40 ដុល្លារ មួយដូស ទៅ 23,18 ដុល្លារ

– Moderna ៖ ពី 22,59 ដុល្លារ មួយដូស ទៅ 25,56 ដុល្លារ

វ៉ាក់សាំងទាំងពីរនេះ ដែលប្រើបច្ចេកវិទ្យាទំនើបជាងគេ ហៅ ARN messager ត្រូវបានអ្នកស្រាវជ្រាវឲ្យដឹងថា មានប្រសិទ្ធភាពប្រឆាំងមេរោគប្រភេទថ្មី (ជាពិសេស Variant Delta) ដែលកំពុងតែធ្វើឲ្យជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំងឡើង ទូទាំងពិភពលោក។

សូមចូលមើល អត្ថបទជាភាសាបារាំង https://www.lesechos.fr/…/covid-pfizer-et-moderna…

០១ សីហា ២០២១ / 01 August 2021

1- វ៉ាក់សាំងចិន មានប្រសិទ្ធភាព ទាបជាងគេបង្អស់

Les vaccins chinois sont les moins efficaces

អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាព តែ ៥១% ទេ ដើម្បីការពារពីជំងឺកូវីដ-១៩ ប្រៀបធៀបទៅនឹង ៧០% សម្រាប់វ៉ាក់សាំងអង់គ្លេស និងស៊ុយអ៊ែត AstraZeneca និងជាង ៩០% សម្រាប់វ៉ាក់សាំងអាមេរិក Pfizer និង Moderna។
អង្គការ WHO បានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំងចិន Sinovac នេះ ក្នុងភាពអាសន្នដូចពេលនេះ ពីព្រោះវាគ្រាន់បើជាងអត់។

The WHO cited Sinovac’s 51 percent effectiveness in preventing symptomatic COVID-19, which is lower than the more than 90 percent efficacy rates of the Pfizer and Moderna vaccines and the around 70 percent for AstraZeneca’s.
https://english.kyodonews.net/…/779cf42a2b3a-focus…

2- វ៉ាក់សាំងអាមេរិក មានប្រសិទ្ធភាពខ្ពស់ជាងគេបង្អស់

Les vaccins américains sont les plus efficaces

អ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក ទទួលស្គាល់ថា វ៉ាក់សាំងអាមេរិក Pfizer និង Moderna មានប្រសិទ្ធភាពខ្ពស់ជាងគេបង្អស់ គឺឈានដល់ជិត ១០០% ដើម្បីការពារពីជំងឺកូវីដ-១៩។ ក្នុងចំណោមវ៉ាក់សាំងទាំងអស់ មានតែវ៉ាក់សាំងពីរនេះទេ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបជាងគេបំផុត ហៅថា Vaccin à ARN messager (មានន័យថា “តាមរយៈ Acide ribonucléique”)។ ឯចំពោះវ៉ាក់សាំងចិនវិញ ទាំង Sinovac និង Sinopharm គឺប្រើប្រាស់បច្ចេកវិទ្យាចាស់ជាងគេ ហៅថា Vaccin à virus atténué (មានន័យថា “វ៉ាក់សាំងដែលដាក់បញ្ជូលវីរុសទាំងមូល ដែលគេគ្រាន់តែធ្វើឲ្យវាខ្សោយ”) ដែល Pasteur បានរកឃើញតាំងពីឆ្នាំ 1885។

3- យើងអាចចាក់វ៉ាក់សាំងអាមេរិក ឬអឺរ៉ុប បន្ថែមពីលើវ៉ាក់សាំងចិន

On peut se faire vacciner avec un vaccin américain ou européen après s’être fait vacciner avec une ou deux doses d’un vaccin chinois.

ប្រទេសខ្លះ ដូចជាប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ដែលធ្លាប់បានប្រើតែវ៉ាក់សាំងចិន Sinovac មកដល់ថ្ងៃនេះ ហើយដែលកត់សម្គាល់ឃើញថា វ៉ាក់សាំងចិននេះ មិនសូវមានប្រសិទ្ធភាពទេ ប្រទេសទាំងនោះ បានសម្រេចឲ្យប្រើវ៉ាក់សាំងអាមេរិក (Pfizer និង Moderna) ឬ វ៉ាក់សាំងអឺរ៉ុប (AstraZeneca) បន្ថែមពីលើវ៉ាក់សាំងចិន Sinovac គឺឲ្យមានចាក់ដូសទី៣។

4- ប្រទេសអ្នកមានខ្លះ ចង់បានតែវ៉ាក់សាំងអាមេរិកទេ

Certains pays développés ne veulent maintenant utiliser que des vaccins américains, notamment Pfizer et Moderna. Méfiance à l’égard de AstraZeneca, surtout celui produit sous licence en Inde. Le Japon s’en débarrasse par un don aux pays pauvres comme le Cambodge.

នៅទ្វីបអឺរ៉ុប និងនៅប្រទេសជប៉ុន ប្រជាពលរដ្ឋមួយចំនួនធំ មានការមន្ទិលសង្ស័យថា វ៉ាក់សាំងអង់គ្លេស និងស៊ុយអ៊ែត ឈ្មោះ AstraZeneca អាចបណ្តាលឲ្យមានគ្រោះថ្នាក់ ជាពិសេស វ៉ាក់សាំង AstraZeneca នេះ ដែលផលិតនៅប្រទេសឥណ្ឌា ដែលគេមិនទុកចិត្ត ដូចវ៉ាក់សាំងដែលផលិត នៅទ្វីបអឺរ៉ុប ទោះបីវ៉ាក់សាំងនោះ ឈ្មោះដូចគ្នាយ៉ាងណាក៏ដោយ។
ថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់វ៉ាក់សាំង AstraZeneca ១ លានដូស ឲ្យប្រទេសកម្ពុជា ដោយមិនគិតថ្លៃ ដោយសារតែប្រជាពលរដ្ឋជប៉ុនមួយផ្នែកធំ បានបង្ហាញថា ខ្លួនមិនមានការទុកចិត្តចំពោះវ៉ាក់សាំង AstraZeneca នេះទេ ហើយមិនចង់ឲ្យគេចាក់វ៉ាក់សាំងនេះ ឲ្យខ្លួនទេ។
យកល្អ អ្នកណាដែលបានទទួលវ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា ២ ដូសហើយ ដូចជាលោក ហ៊ុន សែន ខ្លួនឯង គួរតែរកវ៉ាក់សាំងអាមេរិក Pfizer ឬ Moderna មកចាក់ជាដូសទី៣។

5- អំពើពុករលួយ នៅកម្ពុជា ក្នុងការបើកសិទ្ធិឲ្យឯកជន នាំចូលវ៉ាក់សាំង ពីលោកសេរី់

Corruption au Cambodge dans l’autorisation aux sociétés privées à importer des vaccins occidentaux.

របប ហ៊ុន សែន ទើបតែផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន ដើរទិញ និងនាំចូល វ៉ាក់សាំងពីលោកសេរី យកមកចាក់លក់នៅប្រទេសកម្ពុជា។ សេចក្តីសម្រេចនេះ បានធ្វើឡើងដើម្បីបើកដៃឲ្យបក្ខពួក ហ៊ុន សែន ទទួលបានផលចំណេញផ្តាច់មុខ ដូចផលចំណេញផ្តាច់មុខ ដែលពួកគេទទួលបានពីការលក់ចាប់ហួយ ឲ្យប្រជាពលរដ្ឋ ដែលជាប់ឃុំក្នុងផ្ទះ ដោយសារវិធានការបិទខ្ទប់ ថ្មីៗនេះ។
យើងមានការព្រួយបារម្ភថា ការនាំចូលវ៉ាក់សាំងពីលោកសេរីនេះ នឹងធ្វើឡើងដោយគ្មានតម្លាភាពអ្វីទេ ហើយគេអាចបន្លំពីវ៉ាក់សាំងមួយ ទៅវ៉ាក់សាំងមួយ ក្នុងការប្រកាសឲ្យប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំង មកពីលោកសេរី ដោយបង់លុយ តែគ្មានការធានាច្បាស់លាស់ ពីប្រភពនិងតម្លៃ នៃវ៉ាក់សាំងទាំងនោះឡើយ។

Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close