ប្រវត្តិសាស្ត្រ

ទស្សនា​វត្តី​«L’EXPANSION» ខែមេសា​ ឆ្នាំ​១៩៨៧៖​ ស្ត្រី​ដែល​គ្រប់​គ្រង​ប្រាក់​រាប់​កោដិ / “L’EXPANSION” MAGAZINE AVRIL 1987: ELLES MANIENT DES MILLIARDS.

ទស្សនា​វត្តី​ L’expansion ចុះផ្សាយថ្ងៃ​ទី ១៣​ ដល់​ ៣០​ មេសា​  ឆ្នាំ​១៩៨៧​ – Le magazine L’expansion du 13 au 30 Avril 1987 

ដើម្បី​ក្លាយយជាអ្នកជើងឯកជំនាញខាងទីផ្សារភាគហ៊ុន​ ឬ​ រតនាគារភិបាល​ ឬ​ ការបង្កើត​សម្ព័ន្ធភាព​ រវាងក្រុមហ៊ុនធំៗ​ គេមិន​ចាំបាច់ចេះជក់បារីស៊ីហ្គារទេ។
Pour être un as du marché obligataire de la gestion de trésorerie ou du mariage d’entreprises, il n’est pas nécessaire de fumer le cigare 

ជូឡុង-សម​ ​ សូមួរ៉ា​ – Saumura Tioulong-Sam

ប្រធាន​ក្រុមហ៊ុន​ Robert Fleming នៅ​ប៉ារីស​

ពេលចាប់ផ្ដើមចូលធ្វើការ​ សូមួរ៉ា​ បាន​ទទួល​បៀវត្ស​ ២០%​ ក្រោមមធ្យម​ «ព្រោះគាត់ជាស្ត្រី​ ហើយអង្គភាពដក ២០%ពីគាត់ថែមទៀត​ ព្រោះគាត់មានកំណើត​បរទេស»។ សូមួរ៉ា​ មាន​ការពិបាកយ៉ាងខ្លាំងពេលចាប់ផ្ដើមវិជ្ជាជីវៈ។ ក៏ប៉ុន្តែ​គាត់​គ្មាន​ការសោកស្ដាយ ឬគុំកួនអ្វីទាំងអស់។ គាត់​ថា​ពេលនោះគាត់​មិន​ទាន់​មានថ្វីដៃ​ ហើយ​ក្រុមហ៊ុន​បង្រៀន​ឲ្យគាត់​ចេះធ្វើការ។

ចំណុចខ្លាំង​របស់​ សូមួរ៉ា​ គឺនៅ​ត្រង់​គាត់​ចេះ​វិនិច្ឆ័យ​តម្លៃ​ខ្លួន​គាត់​ ដោយ​យកតាមចក្ខុវិស័យនៃគូសន្ទនា។​ ចំពោះ​សូមួរ៉ា​ នេះជាការតស៊ូ​ដើម្បី​រស់ ព្រោះថា​ស្ត្រី​វ័យ​ក្មេងរូប​នេះ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ក្នុង​វ័យត្រឹម​ ១៩ឆ្នាំ​ ក្នុង​ពេល​ប្រទេសនេះមានសង្គ្រាម។ ក្រោយមក​ គាត់​មាន​មោទនភាព​ដោយ​បានបញ្ចុះបញ្ចូលអ្នកជំនាញក្នុងការគ្រប់គ្រងធនធានឲ្យហ៊ានប្រថុយទិញភាគហ៊ុន SICAV ពីខាងបូពា៍ប្រទេស។ 

នៅខែមករា ឆ្នាំ១៩៨៣​ គ្រឹះស្ថាន​ Fleming group បាន​ប្រគល់​បេសកកម្មបើកការរិយាល័យនៅទីក្រុងប៉ារីសដល់ សូមួរ៉ា។ បីឆ្នាំក្រោយមក​ ក្រុម​ការងារគាត់​ដែលមានបុគ្គលិក ​១៥នាក់ បានដាក់លក់​ភាគហ៊ុន​ SICAV និងមូលនិធិរួម​ នៃបូព៌ាប្រទេស​ ឲ្យទៅស្ថាប័នធំៗ​ នៅទីក្រុងប៉ារីស។ នេះជាជោគជ័យដ៏ធំរបស់គាត់។ តែទោះជាមានថ្វីដៃយ៉ាងនេះក៏ដោយ​ ក៏ សូមួរ៉ា​ ដែល​ជាម្ដាយ​របស់កូនពីរនាក់​ ក្នុង​វ័យ​ ៣៧ឆ្នាំ​ ថ្លែង​បញ្ជាក់​ថា​ មោទនភាព​របស់គាត់​ គឺនៅ​ត្រង់​គាត់​បានចេះផ្គួបផ្សំជិវិតគ្រួសារ​ នឹងជិវិតការងារ។ គាត់​និយាយ​ថា​៖​ «ត្រូវ​ចេះ​នៅគ្រប់គ្រងក្នុងផ្ទះខ្លះផង​ បើមិនចង់ឲ្យប្ដីទៅរកគូស្នេហ៌ផ្សេងទៀត»។ ជីវិត​គ្រួសារ​នេះហាក់ជាបានធ្វើឲ្យ​ស្វាម៉ី​គាត់​ សម​ រង្ស៊ី​ សប្បាយ​រីករាយ។ សម​ រង្ស៊ី​ ជាអ្នកគ្រប់គ្រងធនាគារ Paluel-Marmont។

តាម​ការ​ប៉ាន់ស្មាន​នៃទស្សនាវដ្ដី​បារាំង​ L’expansion ប្រាក់​បំណាច់របស់​សូមួរ៉ា​ មានចំនួន​ ៧០០​ ០០០​ ហ្វ្រង់ក្នុងមួយឆ្នាំ​ (១៩៨៧) ៕

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close