សារពិសេស

ការស្នងតំណែង ដែលមិនអាចធ្វើទៅបាន / Impossible succession (*)

១១ កញ្ញា ២០២១ / 11 September 2021

ហ៊ុន សែន មិនអាចផ្ទេរតំណែង ឲ្យទៅកូនគាត់ ហ៊ុន ម៉ាណែត បានទេ ពីព្រោះគាត់ជាប់ក្នុងអន្ទាក់នៃអំពើហិង្សា ដែលគាត់បានបង្កើតខ្លួនឯង។

ហ៊ុន សែន ត្រូវការបង្កើតឲ្យមានសភាពការណ៍តានតឹង ប្រកបដោយការគំរាមកំហែង និងអំពើហិង្សា ដើម្បីក្រាញអំណាច។ ការគំរាមកំហែងរបស់គាត់ មិនមែនគ្រាន់តែសំដៅទៅគណបក្សប្រឆាំងទេ តែសំដៅទៅមន្ត្រីខ្លះ ក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ ដែលគាត់សង្ស័យថាមានទំនាក់ទំនង ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងទម្លាក់គាត់ពីតំណែង។ មានគេស្អប់ ហ៊ុន សែន ច្រើនណាស់ ក្នុងជួរគណបក្សគាត់។

ដើម្បីឲ្យការផ្ទេរតំណែង ឲ្យទៅកូនគាត់ អាចធ្វើទៅបានយ៉ាងរលូន ហើយចៀសវាងគ្រោះថ្នាក់ ដែលអាចធ្វើឲ្យ ហ៊ុន សែន បាត់បង់អំណាចទាំងស្រុងតែម្តង ត្រូវតែមានបរិយាកាសនយោបាយមួយដ៏ត្រជាក់។ គេមិនដែលប្តូរទូកកណ្តាលទន្លេ ពេលដែលមានខ្យល់ព្យុះនោះទេ។

ហ៊ុន សែន ដឹងថាត្រូវតែមានការចរចាគ្នា រវាងភាគីទាំងអស់ ដើម្បីឲ្យបរិយាកាសនយោបាយ ឈានទៅរកភាពត្រជាក់។ ការចរចាគ្នា និងភាពត្រជាក់នេះ គឺច្បាស់ឈានទៅរកការបើកផ្លូវឲ្យគណបក្សប្រឆាំង ដំណើរការឡើងវិញ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យចាប់ផ្តើមរស់ឡើងវិញ។

តែ ហ៊ុន សែន មិនអាចធ្វើឲ្យបរិកាសនយោបាយត្រជាក់បានទេ ពីព្រោះបើលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ របបគាត់នឹងប្រឈមគ្រោះថ្នាក់ ដោយសារតែគណបក្សសង្គ្រោះជាតិ នៅតែមានប្រជាប្រិយភាពខ្លាំងពេកសម្រាប់គាត់ ។

ដូច្នេះ ហ៊ុន សែន ត្រូវការផ្លុំលើភ្លើង ឲ្យបរិយាកាសនយោបាយនៅក្តៅជានិច្ច ដើម្បីរក្សាអំណាចបច្ចុប្បន្នរបស់គាត់។ តែនេះជាហេតុធ្វើឲ្យ ហ៊ុន សែន មិនអាចផ្ទេរតំណែង ឲ្យទៅកូនគាត់បានទេ ពីព្រោះបើផ្ទេរក្នុងបរិយាកាសដ៏ក្តៅបែបនេះ គាត់និងត្រកូលគាត់ នឹងបាត់បង់អំណាចទាំងស្រុង និងជាស្ថាពរ។

អញ្ចឹងហើយ បានជា ហ៊ុន សែន ទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច ទោះជាគាត់ត្រូវការផ្ទេរតំណែងឲ្យទៅកូនគាត់ ឲ្យបានឆាប់ យ៉ាងណាក៏ដោយ ពីព្រោះគាត់អាយុកាន់តែច្រើនហើយ។

សរុបសេចក្តីទៅ ហ៊ុន សែន ជាប់ក្នុងអន្ទាក់ នៃអំពើហិង្សា ដែលគាត់បានបង្កើតខ្លួនគាត់។

សម រង្ស៊ី

(*) Impossible succession

Why cannot Hun Sen transfer power to his son Hun Manet?

Hun Sen is trapped as he tries to prepare his succession. He has to solve an impossible contradiction and make an impossible choice.

Hun Sen needs a tense political atmosphere to stay in power. His threats are directed not just at the opposition but also at potential adversaries in his own party who could be accused of colluding with the opposition in order to topple him.

For a controlled succession to be carried out without danger, there must be a calm environment. You don’t change sails in the middle of a storm.

A dialogue is needed to open the way to political liberalisation. But political liberalisation necessarily means a resurgence of the opposition CNRP and a return to democratic process, which would put Hun Sen’s regime in danger.

The situation therefore remains blocked. Hun Sen is caught in a trap of his own making.

Sam Rainsy

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close