ព័ត៍មាន​អន្តរជាតិ

ស្ថានការណ៍កូវីដ-១៩ នៅប្រទេសកម្ពុជា ប្រៀបធៀបទៅនឹងប្រទេសឥណ្ឌា / Covid-19 Situation in India / Le COVID-19 au Cambodge et en Inde ()

៣០ កក្កដា ២០២១ / 30 July 2021

សំណួរ ចំពោះប្រទេសឥណ្ឌា

ហេតុអ្វី បានជានៅប្រទេសឥណ្ឌា ចំនួនករណីឈឺថ្មី និងចំនួនអ្នកស្លាប់ ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងពេលថ្មីៗនេះ ទោះបីពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង ២ ម្ជុល មានត្រឹមតែ ៧% ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋសរុប ទូទាំងប្រទេស?

សំណួរ ចំពោះប្រទេសកម្ពុជា

ហេតុអ្វី បានជានៅប្រទេសកម្ពុជា ចំនួនករណីឈឺថ្មី និងចំនួនអ្នកស្លាប់ ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែកើនឡើងយ៉ាងខ្លាំង ក្នុងពេលថ្មីៗនេះ ទោះបីពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង ២ ម្ជុល មានដល់ទៅ ២៧% ក្នុងចំណោមប្រជាពលរដ្ឋសរុប ទូទាំងប្រទេស?

ចម្លើយ ចំពោះប្រទេសទាំងពីរ

១- មានពលរដ្ឋជាច្រើន ដែលបានឈឺពីជំងឺកូវីដ-១៩ ដោយមិនដឹងខ្លួន ហើយបានជាសះស្បើយជាស្ថាពរ ដោយខ្លួនប្រាណបានផលិត អង្គបដិបក្ខ (Anticorps) ក្នុងឈាម។ អតីតអ្នកជំងឺទាំងអស់នោះ មានភាពស៊ាំ (Immunité) រួចហើយ ហើយមិនអាចឈឺទៀតទេ ជាទូទៅ។ ពេលណា មានពលរដ្ឋចាប់ពី ៧០-៧៥% ឡើងទៅ មានភាពស៊ាំ ពេលនោះ ប្រទេសទាំងមូល នឹងមានភាពស៊ាំជាសមូហភាព (Immunité collective) ដែលជាដំណាក់កាលចុងក្រោយ ដើម្បីបំបាត់ការរាតត្បាត នៃជំងឺនីមួយៗ។

ប្រទេសឥណ្ឌា ឈានជិតដល់ភាពស៊ាំជាសមូហភាពនេះ ពីព្រោះអត្រាប្រជាពលរដ្ឋ ដែលមានភាពស៊ាំម្នាក់ៗ ឡើងដល់ ៦៧% ហើយ។ ភាពស៊ាំ អាចបណ្តាលមកពីការចាក់វ៉ាក់សាំងផង ឬពីការឆ្លងកាត់ជំងឺ ដោយមិនមានរោគសញ្ញាផង។

ក្នុងចំណោមអ្នកឈឺ ពីជំងឺកូវីដ-១៩ មានតែ ២% ទេ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ អាចឈានដល់ស្លាប់។ ឯចំពោះអ្នកឈឺ ៩៨% ទៀត ភាគច្រើន មិនទាំងដឹងខ្លួនថាឈឺផង ហើយបានជាសះស្បើយជាស្ថាពរ ដោយបានបញ្ចេញអង្គបដិបក្ខ (Anticorps) ក្នុងឈាម។

ប្រទេសកម្ពុជា គួរធ្វើតាមប្រទេសឥណ្ឌា ដោយធ្វើការសិក្សា ពីអត្រាប្រជាពលរដ្ឋ ដែលទទួលបានភាពស៊ាំរួចមកហើយ (ដោយពិនិត្យមើលអង្គបដិបក្ខក្នុងឈាម) ទោះជាតាមរយៈការចាក់វ៉ាក់សាំងក្តី ឬតាមរយៈការឆ្លងកាត់ជំងឺដោយមិនដឹងខ្លួនក្តី។

២- ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើ ឲ្យបានពេញលេញ យើងត្រូវតែវាស់វែង ប្រសិទ្ធភាពពិតប្រាកដ នៃវ៉ាក់សាំង ពីប្រទេសចិន។

() COMPARAISON DE LA SITUATION SANITAIRE AU CAMBODGE ET EN INDE

La situation sanitaire au Cambodge est assez confuse car les 2/3 de la population adulte sont vaccinés contre le COVID-19 (presque exclusivement avec des vaccins chinois) et l’épidémie continue de sévir avec force. Les vaccins chinois ne sont apparemment pas très efficaces.

La situation en Inde est très intéressante à observer, surtout sous l’angle des anciens malades que l’on a tendance à ignorer.

En Inde seulement 25% de la population adulte a été vaccinée avec une première injection, et seulement 7% avec les deux doses, mais 67% de la population totale est déjà immunisée (avec des anticorps dans le sang). L’Inde approche donc du seuil de l’immunité collective alors que sa population est encore relativement très peu vaccinée. Cela veut dire qu’une grande partie de la population (y compris les enfants qu’on n’a pas encore commencé à vacciner) a acquis cette immunité d’une façon naturelle, en contractant la maladie et en la surmontant.

Grâce à cette immunité collective qui est sur le point de se réaliser (probablement à partir de 70-75% de la population ayant des anticorps), l’épidémie est en train de reculer fortement: voir les deux graphiques ci-après de l’évolution du nombre quotidien de nouveaux cas et du nombre quotidiens des décès.

Il y a beaucoup d’enseignements — sur les plans sanitaire, politique, économique et financier — à tirer de ces observations.

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close