ព័ត៍មាន​អន្តរជាតិ

ប្រទេសឥណ្ឌា ជាប្រទេសដែលបានទទួលជ័យជំនះគួរឲ្យកត់សម្គាល់មុនគេ ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩

១២ តុលា ២០២១ / 12 October 2021

ក្នុងរយៈពេល ៤-៥ ខែចុងក្រោយនេះ ចំនួនអ្នកឈឺ និងអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង គឺប្រមាណ ២០ ដង តិចជាង កាលពីខែឧសភា ២០២១ នេះ។ ការវិវត្តន៍បែបនេះ បានកើតឡើង ទោះជាមកដល់ខែតុលា ២០២១ នេះ មានប្រជាពលរដ្ឋឥណ្ឌា តែ ២០ ភាគរយប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង ពីរម្ជុល ក្នុងចំណោមប្រជាពលរដ្ឋសរុប ១៤០០ លាននាក់ យ៉ាងណាក៏ដោយ។ មូលហេតុមួយដ៏សំខាន់ នៃការវិវត្តន៍បែបនេះ គឺដោយសារតែមានអ្នកឈឺរាប់រយលាននាក់ ដែលបានជាសះស្បើយទៅវិញ (ជួនកាល ដោយមិនទាំងដឹងខ្លួនផង) ហើយទទួលបានភាពស៊ាំដោយធម្មជាតិ (Natural Immunity) ដែលជាហេតុមួយ ជួយផ្តល់ភាពស៊ាំជាសមូហភាព ឬភាពស៊ាំជារួម (Collective Immunity) ទន្ទឹមនឹងភាពស៊ាំ ដែលផ្តល់ដោយការចាក់វ៉ាក់សាំង (Vaccinal Immunity)។

សូមចូលមើល https://www.worldometers.info/coronavirus/country/india/

នៅប្រទេសកម្ពុជា ច្បាស់ជានឹងមានការវិវត្តន៍ ដូចនៅប្រទេសឥណ្ឌា អញ្ចឹងដែរ ទោះជាវ៉ាក់សាំងចិន មិនសូវមានប្រសិទ្ធភាព យ៉ាងណាក៏ដោយ។

នៅប្រទេសមួយចំនួន ក្នុងពិភពលោក គេចាប់ផ្តើមចាក់វ៉ាក់សាំង ម្ជុលទី៣ ជាបណ្តើរៗហើយ តែគេរង់ចាំចន្លោះពេល យ៉ាងតិច ៦ ខែ រវាងម្ជុលទី២ និងម្ជុលទី៣។ ម្យ៉ាងវិញទៀត ចំពោះ ម្ជុលទី៣ ត្រូវតែប្រើវ៉ាក់សាំង ដែលប្រើបច្ចេកវិទ្យាខ្ពស់ជាងគេបង្អស់ (ARN Messager) ដែលផលិតដោយក្រុមហ៊ុនសហរដ្ឋអាមេរិក (Pfizer ឬ Moderna)។ យើងមិនត្រូវប្រើតែវ៉ាក់សាំងចិនដដែលៗ រហូតដល់ម្ជុលទី៣ ទេ ហើយយើងក៏មិនត្រូវឲ្យប្រជាពលរដ្ឋខ្មែរ ដើរតួជាកណ្តុរពិសោធន៍ (Guinea pigs) ក្នុងការសាកល្បងប្រើវ៉ាក់សាំងចិននេះ។

ភាពស៊ាំបានមកដោយធម្មជាតិ ក្រោយពីបានឈឺ ហើយជាសះស្បើយវិញ (Natural Immunity) ល្អប្រសើរជាងភាពស៊ាំ ដែលបានមកពីការចាក់វ៉ាក់សាំង (Vaccinal Immunity)។

Comparing SARS-CoV-2 natural immunity to vaccine-induced immunity: reinfections versus breakthrough infections

The study demonstrated that natural immunity confers longer lasting and stronger protection against infection, symptomatic disease and hospitalization caused by the Delta variant of SARS-CoV-2, compared to the BNT162b2 two-dose vaccine-induced immunity. Individuals who were both previously infected with SARS-CoV-2 and given a single dose of the vaccine gained additional protection against the Delta variant.

https://www.medrxiv.org/…/10.1101/2021.08.24.21262415v1…

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close