ព័ត៍មាន​ជាតិព័ត៍មាន​អន្តរជាតិ

បែកធ្លាយព័ត៌មានសម្ងាត់៖ លោក ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប / Breaking news: Hun Sen has bought a Cyprus passport

០៥ តុលា ២០២១ / 05 October 2021

បែកធ្លាយព័ត៌មានសម្ងាត់ ដែលលាតត្រដាងដោយក្រុមស៊ើបអង្កេតអន្តរជាតិ ហៅ “The Pandora papers leak”
លោក ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប ហើយដែលស្ថិតក្នុងចំណោម នៃសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប។
ដើម្បីទិញសញ្ជាតិ និងលិខិតឆ្លងដែន ពីប្រទេស Cyprus សាម៉ីខ្លួនម្នាក់ៗ ត្រូវចំណាយប្រាក់រាប់លានដុល្លារ។ ការទិញសញ្ជាតិ និងលិខិតឆ្លងដែនបរទេសបែបនេះ បង្ហាញថាលោក ហ៊ុន សែន ដឹងថារបបគាត់ជិតដល់ទីបញ្ចប់របស់វាហើយ ហើយលោក ហ៊ុន សែន និងក្រុមគ្រួសារ ប្រុងរត់ចេញពីប្រទេសកម្ពុជា ដើម្បីទៅរកសុវត្ថិភាព នៅឯបរទេស។
ខាងក្រោមនេះ គឺជាព័ត៌មាន ដែលលាតត្រដាងដោយក្រុមស៊ើបអង្កេតអន្តរជាតិ “The Pandora papers leak” ដែលមានចុះផ្សាយក្នុងសារព័ត៌មានអង់គ្លេស “The Guardian” ៖
“In addition to Russian oligarchs and Saudi potentates, the Cambodian leader, Hun Sen, was discovered to have been among the thousands of non-Europeans who received a Cypriot passport.”
មានន័យថា
“ទន្ទឹមនឹងជនមហាសែនពុករលួយប្លន់ជាតិ មកពីប្រទេសរុស្ស៊ី និងបក្ខពួកជនផ្តាច់ការ មកពីប្រទេស Saudi Arabia មេដឹកនាំកម្ពុជា ឈ្មោះ ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលមិនមានដើមកំណើត នៅទ្វីបអឺរ៉ុប តែទទួលបានលិខិតឆ្លងដែនពីប្រទេស Cyprus”។

https://www.theguardian.com/…/law-firm-founded-by…

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close