ព័ត៍មាន​ជាតិ

លោកសម រង្ស៊ី បង្ហាញជូននូវទំព័រ Facebook របស់អង្គការស្បៀងអាហារពិភព ដើម្បីឲ្យបងប្អូនជនរួមជាតិដែលកំពុងតែដាច់ស្បៀងអាហារ អាចសរសេរទៅស្នើសុំដោយផ្ទាល់ តាមទម្រង់លិខិតគំរូរបស់លោក / Appealing directly to the World Food Programme through their Facebook page

៣០ មេសា ២០២១ / 30 April 2021
 
បងប្អូនកូនក្មួយ ដែលកំពុងតែដាច់ស្បៀងអាហារ នៅទីក្រុងភ្នំពេញ អាចសរសេរផ្ទាល់ ទៅអង្គការស្បៀងអាហារពិភពលោក (World Food Programme) ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (United Nations) ហើយដែលមានតួនាទីផ្តល់ស្បៀងអាហារ ដល់ប្រជាពលរដ្ឋទូទាំងពិភពលោក ដែលកំពុងខ្វះស្បៀងអាហារ រហូតដល់ប្រឈមទុរ្ភឹក្ស។
 
វិធីមួយដ៏ងាយស្រួល ដើម្បីទំនាក់ទំនងជាមួយអង្គការ World Food Programme នេះ គឺផ្ញើសារតាមរយៈទំព័រ Facebook របស់អង្គការនេះ។
 
រួចទៅ ចុច “Message” (ក្នុងរង្វង់ក្រហម) ហើយសរសេរប្រាប់គេ ពីស្ថានភាពខ្វះស្បៀងអាហាររបស់យើងម្នាក់ៗ ឬក៏សរសេរជាក្រុមក៏បានដែរ។ ចុងក្រោយបង្អស់ កុំភ្លេច បញ្ជាក់ពីឈ្មោះ, អាស័យដ្ឋាន និងលេខទូរស័ព្ទ របស់អ្នកសុំជំនួយ។
 
សរសេរជាភាសាខ្មែរក៏បាន ជាភាសាអង់គ្លេសក៏បាន ជា ២ ភាសាក៏បាន ដោយប្រើពាក្យពេចន៍របស់ខ្លួនក៏បាន ឬក៏ដោយចម្លងអត្ថបទខាងក្រោមនេះក៏បាន។
 
“យើងខ្ញុំជាពលរដ្ឋខ្មែរក្រីក្រ ដែលត្រូវរដ្ឋអំណាចបិទខ្ទប់ក្នុងផ្ទះ ទូទាំងរាជធានីភ្នំពេញ ជាង ២ សប្តាហ៍ហើយ។ ក្នុងការបិទខ្ទប់ដ៏តឹងរឹងបែបនេះ យើងខ្ញុំមិនអាចទៅរកចំណីអាហារបានទេ។
 
យើងខ្ញុំ មិនអាចចេញទៅក្រៅផ្ទះ មិនអាចទៅធ្វើការរកប្រាក់ចំណូល ដើម្បីរស់ពីមួយថ្ងៃ ទៅមួយថ្ងៃ ដូចអ្វីដែលយើងខ្ញុំធ្លាប់រស់នៅជាធម្មតា ពីមុនមក។ ឥឡូវនេះ យើងខ្ញុំខ្វះចំណីអាហារកាន់តែខ្លាំងឡើង ស្រែកឃ្លានរាល់ថ្ងៃ ហើយកំពុងតែឈានទៅរកភាពទុរ្ភឹក្ស។
 
យើងខ្ញុំ សូមឲ្យកម្មវិធី ស្បៀងអាហារ ពិភពលោក (World Food Programme) ជួយយើងខ្ញុំផង។”
 
“We are ordinary Cambodian citizens who are living below the poverty threshold. We have been confined to our homes for more than two weeks under a strict lockdown in Phnom Penh. This lockdown is rigidly enforced and makes it impossible for us to obtain food.
We cannot go outside and work and live from hand to mouth as usual and we are becoming more hungry each day. We fear that we are approaching famine and want to request the help of the World Food Programme.”
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close