ព័ត៍មាន​ជាតិ

ឲ្យតែសង្គ្រោះជាតិខ្មែរបានមកវិញ លោក សម រង្ស៊ី សុខចិត្តលះបង់បេក្ខភាពនាយករដ្ឋមន្ត្រីឲ្យទៅ លោក កឹម សុខា

ឲ្យតែសង្គ្រោះជាតិខ្មែរបានមកវិញ លោក សម រង្ស៊ី សុខចិត្តលះបង់បេក្ខភាពជានាយករដ្ឋមន្ត្រីឲ្យទៅ លោក កឹម សុខា និងគាំទ្រលោក កឹម សុខា ជាប្រធានសង្គ្រោះជាតិជានិច្ច។

សម្រាប់លោក សម រង្ស៊ី ជាតិគឺមានតម្លៃជាងអ្វីៗទាំងអស់ ។ លោក សុខចិត្តលះបង់តំណែង តួនាទី និងអ្វីៗគ្រប់យ៉ាង ធ្វើម៉េចឲ្យតែមានការផ្លាស់ប្ដូរជាវិជ្ជមាន តាមបែបបទលទ្ធិប្រជាធិបតេយ្យ ដើម្បីសង្គ្រោះជាតិខ្មែរបានមកវិញ។

លោក សម រង្ស៊ី៖ «គ្រប់កាលៈទេសៈ ខ្ញុំនៅតែរក្សាឧត្ដមគតិសង្គ្រោះជាតិ ជានិច្ច ក្នុងបេះដូងរបស់ខ្ញុំ»

រូបភាព៖ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃសមាជក្រុមប្រឹក្សាជាតិលើកទី ១ របស់គណបក្ស។
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close