បទវិភាគ

សម រង្ស៊ី៖ អ្វីទៅដែលហៅថា នីតិរដ្ឋ?

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានរៀបរាប់នូវនិយមន័យពាក្យថា​ «នីតិរដ្ឋ» យ៉ាងដូច្នេះ ៖

នីតិរដ្ឋ គឺជារដ្ឋមួយដែលរៀបចំឡើង និងប្រព្រឹត្តទៅ ដោយមានការគោរពតាមច្បាប់ពិតប្រាកដ ។ ច្បាប់ពិតប្រាកដ គឺច្បាប់ដែលតាក់តែងឡើង តាមបែបបទប្រជាធិបតេយ្យ ដើម្បីការពារផលប្រយោជន៍សាធារណៈ ។

តែនៅប្រទេសកម្ពុជាសព្វថ្ងៃ មិនមាននីតិរដ្ឋពិតប្រាកដទេ ពីព្រោះច្បាប់ដែលគេយកមកអនុវត្ត មិនមែនជាច្បាប់ពិតប្រាកដទេ ដោយសារតែច្បាប់នោះ មិនបានតាក់តែងឡើងតាមបែបបទប្រជាធិបតេយ្យឡើយ  ហើយក៏មិនមែនដើម្បីការពារផលប្រយោជន៍សាធារណៈដែរ ។

ច្បាប់នៅប្រទេសកម្ពុជាសព្វថ្ងៃ គឺតាក់តែងឡើងដោយរដ្ឋសភាទីងមោង តាមបញ្ជាជនផ្ដាច់ការ ដោយមិនមានការជជែកពិភាក្សាគ្នាត្រឹមត្រូវ រវាងមតិភាគច្រើន និងមតិភាគតិច ហើយច្បាប់នោះគ្រាន់តែតាក់តែងឡើងដើម្បីពង្រឹងអំណាចផ្ដាច់ការ និងការពារតែផលប្រយោជន៍មនុស្សមួយក្ដាប់តូច ដែលកេងប្រវ័ញ្ចផលប្រយោជន៍ជាតិ និងផលប្រយោជន៍រាស្ត្រទូទៅ ៕

លោក សម រង្ស៊ី ថ្លែងទៅកាន់សារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃគេបណ្ដេញចេញពីរដ្ឋសភាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៩៥។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
រូបភាព៖ លោក សម រង្ស៊ី ក្នុងវេទិការសំណេះសំណាលតំណាងរាស្ត្រនិងម្ចាស់ឆ្នោត ។
តំណាងរាស្ត្រគណបក្សប្រឆាំងអាណត្តិទី ៥ ។
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close