ព័ត៍មាន​ជាតិ

ស៊ីន រ៉ូហ្សេត៖ “ពួកខ្ញុំឆ្លាក់រូបលោកសម រង្ស៊ី ក្នុងបេះដូងដោយសារតែលោកសម រង្ស៊ី ជារដ្ឋមន្ត្រីខ្មែរដំបូងគេដែលហ៊ានចេញមុខការពារប្រជាពលរដ្ឋ”

កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់ដ៏ល្បីល្បាញរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា កញ្ញាបានឆ្លាក់រូបលោក សម រង្ស៊ី ក្នុងបេះដូង ដោយសារតែលោក សម រង្ស៊ី ជារដ្ឋមន្ត្រីខ្មែរដំបូងគេ ដែលហ៊ានចេញមុខការពារប្រជាពលរដ្ឋ ។ កញ្ញាបញ្ជាក់ថាលោក សម រង្ស៊ី មិនមែនជាប្រភេទមនុស្សចេះតែទ្រឹស្ដីឡើយ តែជាបុគ្គលដែលហ៊ានចេញមុខការពារកម្មករ និងកសិករពីរឿងអយុត្តិធម៌នានា ។

គួររំលឹកថាលោក សម រង្ស៊ី បានចេញមុខការពារប្រជាពលរដ្ឋតាំងតែពីគាត់នៅក្នុងជួររដ្ឋាភិបាលមកម៉្លេះ ។ គេនៅចាំបានថានៅក្នុងជំលោះមួយរវាងក្រុមអាជីវករនៅផ្សារអូឡាំពិកជាមួយប្រធានផ្សារដែលជាអ្នកមានអំណាចមួយរូបនៅពេលនោះ ហើយលោក សម រង្ស៊ី បានចេញមុខជួយអ្នកលក់ដូរតាមរយៈឥទ្ធិពលគាត់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានជម្រុញឲ្យមានដំណោះស្រាយមួយដែលក្រុមអាជីវករអាចទទួលយកបាន តែបានប៉ះពាល់ខាងភាគីអ្នកមានអំណាច ។ ដំបូងឡើយលោក សម រង្ស៊ី ចេញមុខការពារអាជីវករ បន្ទាប់មកចេញមុខការពារកម្មករ ហើយបន្ទាប់មកទៀតគាត់ចេញមុខការពារជនរងគ្រោះដីធ្លី ៕

កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់ដ៏ល្បីល្បាញរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងយុទ្ធនាការឃោសនារកសម្លែងឆ្នោតជូនគណបក្ស ។ (រូបភាពហ្វេសប៊ុក)
លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូឡាំពិក កាលគាត់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
រូបភាព៖ លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូរឫស្សី កាលពីឆ្នាំ២០១៥ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។

លោក សម រង្ស៊ី ចុះសួរសុខទុក្ខកម្មករ កម្មការិនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥ ។
(ឆ្វេងទៅស្ដាំ) លោកតំណាងរាស្ត្រ សុន ឆ័យ លោកតំណាងរាស្ត្រ សម រង្ស៊ី និង លោកតំណាងរាស្ត្រ គឹមសួរ ភិរិទ្ធ ក្នុងសកម្មភាពជួយជនរងគ្រោះដីធ្លីមកពីបណ្ដាខេត្តនានា នៅខាងមុខមន្ទីររដ្ឋសភា ក្នុងឆ្នាំ១៩៩៩ ។
លោក សម រង្ស៊ី ផ្ដល់ថវិការបន្តិចបន្តួចជូនកសិករដែលគ្មានដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៥ ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close