ព័ត៍មាន​ជាតិព័ត៍មាន​អន្តរជាតិ

សៀវភៅនិពន្វដោយលោក សម រង្ស៊ី ត្រូវបានអន្តរជាតិផ្តល់តម្លៃ

“Cambodia Once Again  Will Stun The World” (កម្ពុជា នឹងធ្វើឲ្យពិភពលោកស្ញប់ស្ញែង ម្តងទៀត) គឺជាចំណងជើងសៀវភៅចុងក្រោយនិពន្វដោយលោក សម រង្ស៊ី ជាភាសាអង់គ្លេស ដែលត្រូវបានអន្តរជាតិឲ្យតម្លៃ ។ លោក សម រង្ស៊ី សហស្ថាបនិក និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ចង់និយាយថា ពិភពលោកបានស្ញប់ស្ញែងលើកទី ១ ចំពោះជនជាតិខ្មែរ ដែលបានសាងសង់ប្រសាទអង្គរវត្ត កាលពីជិតមួយពាន់ឆ្នាំមុន។ លោក សម រង្ស៊ី ទស្សន៍ទាយថា​ ពិភពលោកនឹងស្ញប់ស្ញែង​ចំពោះជនជាតិខ្មែរ ម្តងទៀត នៅពេលដែលយើងតស៊ូបានសម្រេច ដោយនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ឲ្យកម្ពុជា ។

នេះជាការដកស្រង់ពីយោបល់អ្នកសង្កេតការណ៍អន្តរជាតិមួយរូបឈ្មោះ Jonathan Fryer ជាជនជាតិអង់គ្លេស ដែលទើបតែបានអានសៀវភៅ សម រង្ស៊ី៖ “For the time being, Sam Rainsy is an outcast, admired (often in secret) by millions of his compatriots.” (នៅពេលនេះ អ្នកកាន់អំណាច នៅប្រទេសកម្ពុជា រុញច្រាន សម រង្ស៊ី ឲ្យនៅក្រៅប្រទេស ហើយចាត់ទុកគាត់ជាទណ្ឌិត តែជាប្រជារាស្ត្រខ្មែររាប់លាននាក់ ស្រឡាញ់និងគោរព​ សម រង្ស៊ី ដោយមិនហ៊ានបញ្ចេញយោបល់) ។

គួរបញ្ជាក់ថា សៀវភៅ “Cambodia Once Again  Will Stun The World” (កម្ពុជា នឹងធ្វើឲ្យពិភពលោកស្ញប់ស្ញែង ម្តងទៀត) ដែលមានកម្រាស់ ១០០ ទំព័រ បានចេញផ្សាយកាលពីថ្ងៃទី ០១ ឧសភា ២០១៨ កន្លងទៅ។ លោក សម រង្ស៊ី បានបង្ហាញពីការរៀបចំប្រទេសកម្ពុជាឡើងវិញ ក្នុងរយៈពេលខ្លី មធ្យម និងយូរអង្វែង នៅក្នុងសៀវភៅដ៏ពិស្តារនេះ។ ដោយក្នុងគោលបំណងបង្រួបបង្រួមជាតិ ដោយបូកបញ្ចូលខ្មែរគ្រប់និន្នាការនយោបាយ លោក សម រង្ស៊ី បានសរសេរសៀវភៅនេះ ដើម្បីចែករំលែកជាមួយអ្នកស្នេហាជាតិទាំងអស់ នូវចក្ខុវិស័យរបស់លោក ពីសេរីភាព លទ្ធិប្រជាធិបតេយ្យ និងភាពសម្បូរសប្បាយ សម្រាប់ប្រទេសកម្ពុជាយើងទាំងអស់គ្នា ៕

រូបភាពលោក សម រង្ស៊ី នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close