សម្រង់សម្ដី

សម រង្ស៊ី៖ “បើ ហ៊ុន សែន មានភាពក្លាហានតែបន្តិច គាត់ត្រូវតែលើកបម្រាមដែលគាត់បានដាក់លើក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដឹកខ្ញុំមកប្រទេសកម្ពុជាវិញ”

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានប្រកាសតាមរយៈវេទិកាសំឡេងសង្គ្រោះជាតិនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០ថា គាត់ប្ដេជ្ញាវិលត្រឡប់មកប្រទេសកម្ពុជាវិញឲ្យទាល់តែបាន ក្នុងពេលឆាប់ៗនេះ ដោយមិនចាំបាច់បញ្ជាក់ពេលវេលាជាក់លាក់ឲ្យដឹង នាំឲ្យខូចការណ៍ ។

រំលងបានមួយថ្ងៃគឺនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ លោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ី អំពីព័ត៌មានបន្ថែមនៃមាតុភូមិនិវត្តន៍របស់លោក ដោយលោកបានសង្កត់ធ្ងន់ថា៖ “បើលោកហ៊ុន សែន មានភាពក្លាហាន មានភាពថ្លៃថ្នូរតែបន្តិច គាត់ត្រូវតែលើកបម្រាមដែលគាត់បានដាក់លើក្រុមហ៊ុនអាកាសចរណ៍មិនឲ្យខ្ញុំមកប្រទេសកម្ពុជាវិញ” ។

លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះ៖ “លោក ហ៊ុន សែន គាត់ខ្វះសេចក្ដីក្លាហាន ។ បើ ហ៊ុន សែន មានភាពក្លាហានតែបន្តិច បើ ហ៊ុន សែន មានភាពថ្លៃថ្នូរតែបន្តិច គាត់ត្រូវតែលើកបម្រាមដែលគាត់បានដាក់លើក្រុមហ៊ុនអាកាសចរណ៍មិនឲ្យខ្ញុំមកប្រទេសកម្ពុជាវិញ ។ លោក ហ៊ុន សែន បានព្រមានក្រុមហ៊ុនអាកាសចរណ៍ថា បើហ៊ានដឹក សម រង្ស៊ី ចូលមកព្រលានយន្តហោះណាមួយនៅកម្ពុជា គឺគាត់អាចបាញ់ទម្លាក់យន្តហោះនោះ ឬមួយគាត់ដាក់ទណ្ឌកម្ម ឬអាចចាប់អ្នកបើកបរយន្តហោះដាក់គុក ឬក៏រឹបអូសយន្តហោះរបស់ក្រុមហ៊ុនណាដែលហ៊ានដឹកខ្ញុំចូលមកប្រទេសកម្ពុជា ។ អីចឹងហើយបានអត់មានក្រុមហ៊ុនអាកាសចរណ៍ណាហ៊ានដឹកខ្ញុំចូលមកប្រទេសកម្ពុជាទេ ដោយសារការគម្រាមកំហែងរបស់លោក ហ៊ុន សែន ។ មានន័យថា លោក ហ៊ុន សែន ខ្លាច សម រង្ស៊ី លោក ហ៊ុន សែន ខ្លាចស្រមោល សម រង្ស៊ី គឺគាត់ធ្វើម៉េចកុំឲ្យ សម រង្ស៊ី មក” ៕

លោក សម រង្ស៊ី ក្នុងបន្ទប់ផ្សាយអាស៊ីសេរី ។ (រូបភាព៖ RFA)
រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
រូបភាពលោក សម រង្ស៊ី ធ្វើដំណើរមាតុភូមិនិវត្ត៍ ។
ក្នុងជំនួបជាមួយពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៥ លោក ហ៊ុន សែន ស្នើឲ្យលោក សម រង្ស៊ី ទុកផ្លូវរស់ឲ្យផង នៅពេលដែលលោក សម រង្ស៊ី ឡើងកាន់អំណាច ។
លោក សម រង្ស៊ី និងលោក ហ៊ុន ហ៊ុន សែន ចាប់ដៃគ្នារកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ។ (រូបភាព៖ហ្វេសប៊ុក)
រូបភាព៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមន្ទីររដ្ឋសភាជាតិ ក្នុងឆ្នាំ២០១៤ ។
រូបភាពលោក សម រង្ស៊ី នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York​ ។
រូបភាពលោក សម រង្ស៊ី នៅមុខមន្ទីររដ្ឋសភា ក្នុងទីក្រុង ខេប ថោន (Cape Town)
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូឡាំពិក កាលគាត់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះសួរសុខទុក្ខកម្មករ កម្មការិនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥ ។
រូបភាពលោក សម រង្ស៊ី ចុះទៅពិនិត្យមើលវិនាសកម្មព្រៃឈើនៅខេត្តមណ្ឌលគីរី។
រូបភាព៖ លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូរឫស្សី កាលពីឆ្នាំ២០១៥ ។
រូបភាព៖ លោក សម រង្ស៊ី ក្នុងវេទិការសំណេះសំណាលតំណាងរាស្ត្រនិងម្ចាស់ឆ្នោត ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close