សម្រង់សម្ដី

សម រង្ស៊ី៖ “គ្មានទេសង្គ្រាមសម រង្ស៊ី ជាមួយហ៊ុន សែន គឺមានតែសង្គ្រាមហ៊ុន សែន ប្រឆាំងពលរដ្ឋខ្មែរ”

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថាលោកនិងគណបក្សសង្គ្រោះជាតិ អត់មានទៅធ្វើសង្គ្រាមជាមួយអ្នកណាទេ «យើងអត់មានចាត់ទុកខ្មែរណាជាសត្រូវទេ» ។ លោក សម រង្ស៊ី ថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី RFA Khmer ។

លោក សម រង្ស៊ី សង្កត់ធ្ងន់ថាលោក ហ៊ុន សែន ទៅវិញទេដែលធ្វើសង្គ្រាមប្រឆាំងប្រជារាស្ត្រខ្មែរ ។ លោកថាលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញប្រជារាស្ត្រខ្មែរ ទៅប្លន់ដីគេ ឲ្យបក្ខពួកគាត់ប្លន់ដីប្រជារាស្ត្រ គាត់ឲ្យគេវាយដំប្រជារាស្ត្រ គាត់ចាប់ប្រជារាស្ត្រដាក់គុក គាត់ដើរគំរាមកំហែងបំភិតបំភ័យ គឺគាត់ចាតុទុកប្រជារាស្ត្រខ្មែរជាសត្រូវ ហើយគាត់ធ្វើសង្គ្រាមជាមួយប្រជារាស្ត្រខ្មែរ ធ្វើសង្គ្រាមប្រឆាំងប្រជារាស្ត្រខ្មែរ

ជាមួយគ្នានេះដែរ លោក សម រង្ស៊ី ធ្វើការអំពាវនាវថាឲ្យប្រជារាស្ត្រខ្មែរ រួបរួមគ្នាតតាំងជនក្បត់ជាតិ ជនផ្ដាច់ការ ហ៊ុន សែន នេះ កុំឲ្យគាត់បំផ្កិចបំផ្លាញជាតិយើង កុំឲ្យគាត់ធ្វើបាបប្រជារាស្ត្រដូចសព្វថ្ងៃទៀត ៕

ក្នុងជំនួបជាមួយពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៥ លោក ហ៊ុន សែន ស្នើឲ្យលោក សម រង្ស៊ី ទុកផ្លូវរស់ឲ្យលោកផង នៅពេលដែលលោក សម រង្ស៊ី ឡើងកាន់អំណាច ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំ ២០១៤។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
រូបភាពលោក សម រង្ស៊ី ចុះទៅពិនិត្យមើលវិនាសកម្មព្រៃឈើនៅខេត្តមណ្ឌលគីរី។
លោក សម រង្ស៊ី ផ្ដល់ថវិការបន្តិចបន្តួចជូនកសិករដែលគ្មានដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៥ ។
លោក សម រង្ស៊ី ជួយច្រូតស្រូវបងប្អូនកសិករ នៅឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២១ វិច្ឆិកា ២០១៣។
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close