ព័ត៍មាន​ជាតិ

សមាគមខ្មែរនៅបរទេសអំពាវនាវឲ្យពលរដ្ឋខ្មែរទូទាំងពិភពលោកធ្វើមហាបាតុកម្មអហិង្សាទាមទារឲ្យអ្នកនយោបាយខ្មែរផ្សះផ្សាគ្នាដើម្បីប្រយោជន៍ជាតិរួម

សមាគមខ្មែរនៅបរទេសដោយមើលឃើញថា ជាច្រើនឆ្នាំកន្លងផុតទៅហើយ វិបត្តិនយោបាយរវាងខ្មែរនិងខ្មែរកាន់តែធ្ងន់ធ្ងរទៅៗ ដោយប្រជាពលរដ្ឋរស់នៅទាំងក្នុងភាពភ័យខ្លាច គ្មានសេរីភាពបញ្ចេញមតិ រងការប្រើហិង្សា គំរាមកំហែង ចាប់ដាក់គុក គ្មានសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ពួកគេសួរថា«តើយើងទាំងអស់គ្នាស៊ូទ្រាំរស់នៅរបៀបនេះតទៅទៀត ឬយ៉ាងណា?» ។

ដោយហេតុនេះហើយ សមាគមខ្មែរនៅបរទេស អំពាវនាវឲ្យអ្នកនយោបាយទាំងអស់ ជាពិសេស លោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្ទន់ឥរិយាបថរកគ្នា ជជែកគ្នារកដំណោះស្រាយបញ្ហាជាតិ ដើម្បីឆ្ពោះទៅរកការផ្សះផ្សាជាតិនិងឯកភាពជាតិ ដែលជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋខ្មែរ ។ ទន្ទឹមនេះផងដែរ សមាគមខ្មែរនៅបរទេស អំពាវនាវឲ្យពលរដ្ឋខ្មែររួមគ្នាលុបបំបាត់វប្បធម៌ខ្លាចគ្នាទៅវិញទៅមក រវាងអ្នកមានអំណាច និងប្រជាពលរដ្ឋ ។

សមាគមខ្មែរនៅបរទេសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកក្រោកឡើងធ្វើការតស៊ូ ធ្វើមហាបាតុកម្មអហិង្សា បើអ្នកនយោបាយខ្មែរមិនចូលតុចរចាផ្សះផ្សាគ្នាដើម្បីប្រយោជន៍ជាតិរួម និងដើម្បីបញ្ចប់វិបត្តិទាំងឡាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ នោះទេ ។

គួរបញ្ជាក់ថា របបទីក្រុងភ្នំពេញបានរងទណ្ឌកម្មពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ក្រោយពីរបបនេះបានព្យាយាមកម្ចាត់សំឡេងប្រឆាំងពីឆាកនយោបាយប្រទេសកម្ពុជា ។ ការណ៍នេះបានបណ្ដាលឲ្យប្រទេសកម្ពុជាជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ គួបផ្សំនឹងវិបត្តិនៃជំងឺកូវីដ ១៩ ផងនោះ ។

នាពេលកន្លងមក លោក សម រង្ស៊ី ធ្លាប់បានបញ្ជាក់អំពីលទ្ធភាពនៃការផ្សះផ្សាជាតិ ដោយលោកបានថ្លែងថាលោកនឹងអត់ឳនឲ្យលោក ហ៊ុន សែន ហើយលោកនឹងលើកដៃថ្វាយព្រះ បើសិនជាលោក ហ៊ុន សែន អាចដោះស្រាយបញ្ហាសេដ្ឋកិច្ច បញ្ហាអយុត្តិធម៌សង្គម បញ្ហាថែរក្សាការពារធនធានធម្មជាតិ បញ្ហាអន្តោប្រវេសន៍ និងអាចការពារព្រំដែនកម្ពុជាបាន ។ លោក សម រង្ស៊ី សង្កត់ធ្ងន់ថា គ្មានអ្វីសប្បាយចិត្តជាងឃើញជាតិខ្មែររុងរឿង ឃើញប្រជារាស្ត្រសំបូរសប្បាយ នោះទេ ព្រោះអ្វីដែលលោកចង់បាន ក្លាយជាការពិត ៕

លោក សម រង្ស៊ី និងលោក ហ៊ុន ហ៊ុន សែន ចាប់ដៃគ្នារកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ។ (រូបភាព៖ហ្វេសប៊ុក)
កម្មវិធីទទួលទាននំបញ្ចុកជុំគ្នា នៅទីក្រុងប៉ារីស កាលពីថ្ងៃ ០៩ មិថុនា ឆ្នាំ ២០១៩ ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close