ព័ត៍មាន​ជាតិ

វីរៈសិល្បៈករគម្រូ អៀង ស៊ីធុល

ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញវត្តមានលោក អៀង ស៊ីធុល តារាចម្រៀងសិល្បៈបុរាណដ៏ល្បីឈ្មោះ​ បានបង្ហាញវត្តមានជាមួយបងប្អូនខ្មែរស្នេហាជាតិ នៅឯវត្តភ្នំសេរី សហរដ្ឋអាមេរិក កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ខណៈដែលអតីតប្រធានសមាគមសិល្បៈករខ្មែររូបនេះត្រូវបានរដ្ឋាភិបាលតែងតាំងជាជំនួយការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីឆ្នាំ២០១៧ ដោយមានតំណែងស្មើនឹងរដ្ឋលេខាធិការ ។

កម្មវិធីអភិរក្សវប្បធម៌ខ្មែរនៅឯវត្តភ្នំសេរី បានប្រែក្លាយទៅជាសភាពអ៊ូអរ អឹកធឹក ក្រោយពីមានការចូលរួមពីលោក អៀង ស៊ីធុល ដែលជាសិល្បៈករជើងចាស់ ។ មន្ត្រីគណៈបក្សសង្គ្រោះជាតិមួយរូបថ្លែងដោយមិនបញ្ចេញឈ្មោះថា៖ «ទោះបីលោក អៀង ស៊ីធុល ធ្លាប់ត្រូវបានទិញទឹកចិត្តពីសំណាក់បក្សកាន់អំណាច៏ដោយ ក៏គេមិនអាចទិញមនសិការគាត់បានដែរ» ។

លោក អៀង ស៊ីធុល ដែលជាស្ថាបនិកសមាគមសិល្បៈបុរាណ បានប្រឡូកក្នុងសិល្បៈល្ខោនបាសាក់ និងយីកេរ ក្នុងឆ្នាំ១៩៧៥ ហើយក្រោយមកលោកគឺជាព្រឹទ្ធាចារ្យក្នុងសមាគមខ្មែរអមតៈដែលបានបង្ហាត់បង្រៀនដល់កុមារ និងក្មេងៗជំនាន់ក្រោយ ទាំងផ្នែកចម្រៀង ភ្លេង និងរបាំ ។ លោក អៀង ស៊ីធុល មានស្រុកកំណើតនៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕

លោក ហ៊ុន ម៉ាណែត និងលោក អៀង ស៊ីធុល ។ (រូបភាពហ្វេសប៊ុក)
រូបភាពពីហ្វេសប៊ុក៖ លោក អៀង ស៊ីធុល (រូបកណ្ដាល) ជាមួយបងប្អូនខ្មែរស្នេហាជាតិនៅឯនាយសមុទ្រ និងលោក ជុន ចន្ទបុត្រ ពិធីករអាស៊ីសេរី (រូបស្ដាំបង្អស់) ។ (រូបភាពហ្វេសប៊ុក)
លោក អៀង ស៊ីធុល និងលោក សុភ័ណ្ឌ ឡារី តារាចម្រៀងរបស់គណបក្សសង្គ្រោះជាតិ ។ (រូបភាពហ្វេសប៊ុក)
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close