សម្រង់សម្ដី

លោកសម រង្ស៊ី ថាការដឹកនាំរបស់លោកហ៊ុន សែន ធ្វើឲ្យកម្ពុជាទទួលការខាតបង់កាន់តែធ្ងន់ធ្ងរទៅៗ

ក្នុងអត្ថបទមួយដែលលោក សម រង្ស៊ី បានចុះផ្សាយនៅក្នុងសារព័ត៌មានអន្តរជាតិ Project Syndicate កាលពីពេលថ្មីៗ លោកបានលើកឡើងថា ការដឹកនាំរបស់ជនផ្ដាច់ការ ហ៊ុន សែន ធ្វើឲ្យប្រទេសកម្ពុជា ទទួលការខាតបង់កាន់តែធ្ងន់ធ្ងរទៅៗ ។

លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងតែត្រូវបានមនុស្សមួយក្រុម ប្លន់នូវសម្បត្តិធម្មជាតិរបស់ខ្លួន មានព្រៃឈើ ចំការកៅស៊ូ និងខ្សាច់ជាដើម ។ លោកថាការបំផ្លាញបរិស្ថាន មានការកាប់បំផ្លាញព្រៃឈើជាដើម ធ្វើឡើងកាន់តែលឿនទៅៗ ទន្ទឹមនឹងអំពើពុករលួយដល់ឆ្អឹង និងការលាងលុយកខ្វក់ តាមរយៈបនល្បែងស៊ីសង ធនាគារក្លែងក្លាយ និងការជួញដូរដីធ្លី ។

លោក សម រង្ស៊ី បន្តថាក្នុងបរិបទនេះ អ្នកវិនិយោគទន់ត្រឹមត្រូវប្រកបដោយសីលធម៌ មិនអាចមករកស៊ីនៅប្រទេសកម្ពុជាបានទេ ។

លោក សម រង្ស៊ី បានបន្តទៀតថា ទោះជាពួកខ្មែរក្រហមមិនមានបញ្ញាញ្ញាណអ្វី ដើម្បីសម្អាងពីការសម្លាប់រង្គាលនៅកម្ពុជា ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ យ៉ាងណាក៏ដោយ តែពួកខ្មែរក្រហមទាំងនោះហាក់មានជំនឿថា ប្រទេសកម្ពុជាមិនត្រូវការចូលរួមក្នុងទីផ្សារអន្តរជាតិទេ ហើយអាចរស់នៅដោយឯកោ ដោយគ្រាន់តែប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋ ។ លោក សម រង្ស៊ី សង្កត់ធ្ងន់ថាលោក ហ៊ុន សែន ដែលជាអតីតមេទ័ពខ្មែរក្រហម ហាក់ដូចជាមានផ្នត់គំនិតដូចជាពួកខ្មែរក្រហមអញ្ចឹងដែរ ៕

លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
រូបភាពលោក សម រង្ស៊ី ចុះទៅពិនិត្យមើលវិនាសកម្មព្រៃឈើនៅខេត្តមណ្ឌលគីរី។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close