ព័ត៍មាន​ជាតិ

សម រង្ស៊ី៖ អ្នកប្រជាធិបតេយ្យទាំងអស់គួរមករួមកម្លាំងជាមួយសង្គ្រោះជាតិ ជាជាងទៅបង្កើតគណបក្សថ្មីការពារអំណាចផ្តាច់ការ

លោក សម រង្ស៊ី​ សហស្ថាបនិកនិងជាប្រធានស្តីទីគណបក្សសង្គ្រោះ​ជាតិ បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក Facebook ថាគណបក្សតូចៗដែលទើបតែបង្កើតថ្មី មិនទាន់យល់ថា ពេលណាគណបក្សតូចៗណាមួយ ដែលទើបតែបង្កើតថ្មីនោះ រីកធំធាត់រហូតដល់ទៅមានកម្លាំងគ្រប់គ្រាន់​​ ដើម្បីប្រឆាំងរបបលោក ហ៊ុន សែន​ យ៉ាងពិតប្រាកដ​ ពេលនោះលោក ហ៊ុន សែន នឹងរំលាយគណបក្សនោះ​ ដូចគាត់បានរំលាយគណបក្សសង្គ្រោះ​ជាតិអញ្ចឹងដែរទេ ។ លោកសង្កត់ធ្ងន់ថា ថាគណបក្សតូចៗដែលទើបតែបង្កើតថ្មី គឺចាញ់បោកលោក ហ៊ុន សែន ហើយ ។

លោក សម រង្ស៊ី​ ធ្វើការពន្យល់ថា អ្នកដែលទៅបង្កើតគណបក្សថ្មី ត្រូវយល់ថា គណបក្សនីមួយៗបង្កើតឡើងដើម្បីដណ្តើមយកអំណាចដឹកនាំប្រទេស មិនមែនដើម្បីធ្វើរណបគណបក្សកាន់អំណាច ផ្តាច់ការណាមួយនោះទេ ។ លោកបន្ថែមថា ប្រជារាស្រ្តខ្មែរ យល់ច្បាស់ហើយថា មានតែគណបក្សសង្គ្រោះ​ជាតិមួយគត់ ដែលអាចឈ្នះរបប ហ៊ុន សែន បានយ៉ាងពិតប្រាកដ ។

ទន្ទឹមគ្នានេះដែរ លោក សម រង្ស៊ី បានអំពាវនាវដល់អ្នកប្រជាធិបតេយ្យទាំងអស់ មករួមកម្លាំងជាមួយគណបក្សសង្គ្រោះ​ជាតិ ដើម្បីយកឈ្នះរបបលោក ហ៊ុន សែន ជាជាងទៅបង្កើតគណបក្សថ្មីក្នុងគោលបំណងការពារអំណាចផ្តាច់ការរបស់លោក ហ៊ុន សែន ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ដូច្នេះគួរណាអ្នកប្រជាធិបតេយ្យទាំងអស់ មករួមកម្លាំងជាមួយគណបក្សសង្គ្រោះ​ជាតិ ដើម្បីឈ្នះ ហ៊ុន សែន ឲ្យបានកាន់តែឆាប់ ហើយមិនគួរទៅបង្កើតគណបក្សថ្មីដើម្បីគ្រាន់តែឲ្យ ហ៊ុន សែន យកទៅប្រើប្រាស់ជាឡប់ឡែក្នុងគោលបំណងការពារអំណាចផ្តាច់ការរបស់គាត់តែប៉ុណ្ណោះ»

គួររំលឹកថា លោក សម រង្ស៊ី បានក្លាយជាមេដឹកនាំគណបក្សប្រឆាំងដំបូងបង្អស់នៅកម្ពុជា ក្រោយពីគណបក្សរបស់លោកឈ្នះបានអាសនៈចំនួន ១៥ ក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ ។ លោកបានកសាងកម្លាំងប្រឆាំងកើនឡើងយ៉ាងខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិ រហូតដល់របបលោក ហ៊ុន សែន រិះរកវិធីរំលាយបក្សប្រឆាំងចោលដោយខុសច្បាប់ ក្រោយពីគណបក្សនេះដណ្ដើមបានអាសនៈមូលដ្ឋានជិតពាក់កណ្ដាលពីបក្សកាន់អំណាច ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ២០១៧ ៕

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
រូបភាព៖ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃសមាជក្រុមប្រឹក្សាជាតិលើកទី ១ របស់គណបក្ស។
រូបភាពលោក សម រង្ស៊ី នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York​ ។
លោក សម រង្ស៊ី ថ្លែងទៅកាន់សារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃគេបណ្ដេញចេញពីរដ្ឋសភាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៩៥។
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close