ព័ត៍មាន​ជាតិ

លោកអេង ឆៃអ៊ាង ឆ្លើយតបទៅរបបលោកហ៊ុន សែន ថាមិនចាំបាច់ឲ្យតុលាការចេញដីកាកោះហៅទេ ដកតែបម្រាមពីក្រុមហ៊ុនយន្តហោះនានា និងពីប្រទេសសមាជិកអាស៊ាន នោះថ្នាក់ដឹកនាំសង្គ្រោះជាតិនឹងចូលទៅដល់កម្ពុជាហើយ

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០នេះ តុលាការនៃរបបលោក ហ៊ុន សែន បានផ្សព្វផ្សាយដីកាកោះតម្រូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ០៩រូប រួមមានលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោកស្រី ជូឡុង សូមួរ៉ា និងលោក នុត រំដួល ចូលទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។

ឆ្លើយតបទៅនឹងដីកាកោះហៅនេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា បើរបបលោក ហ៊ុន សែន ដកបម្រាមពីក្រុមហ៊ុនយន្តហោះនានា និងពីប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសថៃ នោះលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេស នឹងចូលទៅប្រទេសកម្ពុជាហើយ មិនចាំបាច់ឲ្យតុលាការ ចេញដីកាកោះហៅទេ ។

លោក អេង ឆៃអ៊ាង បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ដកបម្រាមពីក្រុមហ៊ុនយន្តហោះនានា និងពីប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសថៃ នោះពួកយើងនឹងចូលទៅកម្ពុជាហើយ មិនចាំបាច់ឲ្យតុលាការ ចេញដីកាកោះហៅទេ»

គួរបញ្ជាក់ផងដែរថាលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តែងតែប្រកាសម្ដងហើយម្ដងទៀតថា បើលោកហ៊ុន សែន មានភាពក្លាហានមានសេចក្ដីថ្លៃថ្នូរតែបន្តិច គាត់ត្រូវតែលើកបម្រាមដែលគាត់បានដាក់លើក្រុមហ៊ុនអាកាសចរណ៍មិនឲ្យខ្ញុំមកប្រទេសកម្ពុជាវិញ ។ បើលោក ហ៊ុន សែន គ្រាន់បើ សូមទៅប្រាប់រដ្ឋាភិបាលថៃឲ្យ សម រង្ស៊ី មានសិទ្ធិឆ្លងកាត់ប្រទេសចូលកម្ពុជាដូចទេសចរណ៍ណាដទៃទៀត កុំទៅរារាំងគាត់ កុំទៅហាមឃាត់គាត់កុំឲ្យគាត់ឆ្លងកាត់ប្រទេសថៃ ។ បើលោក ហ៊ុន សែន ក្លាហានតែប៉ុណ្ណឹង លោក សម រង្ស៊ី នឹងមកដល់ប្រទេសកម្ពុជាវិញមួយរំពេច តែឥឡូវនេះ វាអត់មានមធ្យោបាយជាក់ស្ដែងដើម្បីមកដល់ប្រទេសកម្ពុជាដូចបងប្អូនជនរួមជាតិកំពុងរង់ចាំលោកឡើយ ៕

លោក អេង ឆៃអ៊ាង (ស្ដាំ) ថតរូបជាមួយលោក សម រង្ស៊ី ។
រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមន្ទីររដ្ឋសភាជាតិ ក្នុងឆ្នាំ២០១៤ ។ (រូបភាពហ្វេសប៊ុក)
លោក សម រង្ស៊ី និងលោក ហ៊ុន ហ៊ុន សែន ចាប់ដៃគ្នារកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ។ (រូបភាព៖ហ្វេសប៊ុក)
ក្នុងជំនួបជាមួយពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៥ លោក ហ៊ុន សែន ស្នើឲ្យលោក សម រង្ស៊ី ទុកផ្លូវរស់ឲ្យផង នៅពេលដែលលោក សម រង្ស៊ី ឡើងកាន់អំណាច ។
កម្មវិធីទទួលទាននំបញ្ចុកជុំគ្នា នៅទីក្រុងប៉ារីស កាលពីថ្ងៃ ០៩ មិថុនា ឆ្នាំ ២០១៩ ។
រូបភាពលោក សម រង្ស៊ី ធ្វើដំណើរមាតុភូមិនិវត្ត៍ ។
រូបភាពលោក សម រង្ស៊ី រៀបចំធ្វើដំណើរមាតុភូមិនិវត្ត៍ ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close