ព័ត៍មាន​ជាតិ

លោកអេង ឆៃអាង ថាសកម្មជនសង្គ្រោះជាតិដែលមិនចុះញ៉ម ឬចុះចូលតាមបំណងលោកហ៊ុន សែន គឺជាគំរូសម្រាប់រូបលោក

អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស គឺលោក អេង ឆៃអ៊ាង បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់នៃគណបក្សសង្គ្រោះជាតិ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ ដែលមិនចុះញ៉ម ឬចុះចូលតាមបំណងលោក ហ៊ុន សែន គឺជាគំរូសម្រាប់រូបលោក ។

ការលើកឡើងដូច្នេះរបស់លោក អេង ឆៃអ៊ាង គឺបន្ទាប់ពីមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ៣រូប បានដាក់ពាក្យទៅក្រសួងមហាផ្ទៃស្នើលើកបម្រាមនយោបាយ ដើម្បីផ្ដល់នីតិសម្បទាឡើងវិញ ខណៈដែលមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ភាគច្រើនលើសលុបនៅតែប្ដេជ្ញាបន្តឆន្ទៈផ្លាស់ប្ដូរតាមបែបបទលទ្ធិប្រជាធិបតេយ្យឲ្យទាល់តែបាន ៕

Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close