ព័ត៍មាន​ជាតិ

លោកសុះ ម៉ាច៖ “រឿងជាតិ ទឹកដី ជាបញ្ហារបស់ខ្មែរគ្រប់រូប ត្រូវតែចូលរួមគិតគូរ កុំសម្ងំសុខតែម្នាក់ឯង នោះអ្នកមិនសមជាខ្មែរនោះទេ”

លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បៈករខ្មែរ បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ខ្មែរគ្រប់រូបត្រូវតែស្នេហាជាតិដោយស្មោះត្រង់ ទើបជាតិមិនបាត់បង់ និងរុងរឿង។ លោកបន្តថា យើងកុំសប្បាយភ្លេចខ្លួន នៅពេលជាតិមានបញ្ហា ។ ហើយលោកសង្កត់ធ្ងន់ថា រឿងជាតិ ទឹកដី ជាបញ្ហារបស់ខ្មែរគ្រប់រូប ត្រូវតែចូលរួមគិតគូរ កុំសម្ងំសុខតែម្នាក់ឯង នោះអ្នកមិនសមជាខ្មែរនោះទេ ។

តារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ១៩៩០ រូបនេះ បានបង្ហាញពីការព្រួយបារម្ភរបស់ភរិយាលោក ក៏ដូចជាបណ្ដាប្រិយមិត្តជាច្រើនរបស់លោកមកលើរូបលោក បន្ទាប់ពីលោកបានបង្ហោះសំណេរជាច្រើននៅលើបណ្ដាញសង្គម ស្ដីពីបញ្ហាជាតិ ទឹកដី ។
យ៉ាងណាក៏ដោយ លោក សុះ ម៉ាច បានតបទៅភរិយា និងប្រិយមិត្តរបស់លោកថា រាល់សំណេរស្ដីពីបញ្ហាជាតិ ទឹកដី ជាការរួមចំណែកក្នុងនាមលោកមានឈាមជ័រជាខ្មែរ ។ លោកថាលោកធ្វើដើម្បីជាតិទេ ដូចអ្នកដទៃដែរ ។ លោកបន្តទៀតថា តើដើម្បីជាតិ លោកមានកំហុសឬ ? ។ លោកបញ្ជាក់ថា យើងបង់ពន្ធឲ្យរដ្ឋ ដើម្បីឲ្យមន្ត្រីធ្វើការបម្រើការងារជាតិយើង តែកាលៈទេសៈខ្លះ យើងក៏ត្រូវរួមចំណែកជួយគិតគូរជាមួយពួកគេដែរ ។

គួរកត់សម្គាល់ថានៅសម័យសាធារណៈរដ្ឋខ្មែរ លោក សុះ ម៉ាត់ ដែលត្រូវជាឪពុករបស់លោក សុះ ម៉ាច បានច្រៀងចម្រៀងជាច្រើនបទអំពីបញ្ហាជាតិ ទឹកដីនេះ ដោយទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរស្នេហាជាតិ ។ ដោយឡែក ចំពោះរាល់សំណេរទាំងឡាយរបស់លោក សុះ ម៉ាច នៅពេលនេះវិញ គឺគ្មានអ្វីក្រៅពីដូចពាក្យចាស់ពោលថា​«កូនដើរតាមគន្លងឪពុក»នោះឡើយ ៕

លោក សុះ ម៉ាច ឈរថតពីមុខរូបថតឪពុករបស់លោក គឺលោក សុះ ម៉ាត់ ។ (រូបភាពហ្វេសប៊ុកលោក សុះ ម៉ាច)
លោក សុះ ម៉ាច និងក្រុមគ្រួសារ ។ (រូបភាពហ្វេសប៊ុកលោក សុះ ម៉ាច)
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close