សម្រង់សម្ដី

លោកសម រង្ស៊ី ថាបើលោកហ៊ុន សែន គ្រាន់បើ សូមទៅប្រាប់រដ្ឋាភិបាលថៃឲ្យលោកអាចឆ្លងកាត់ប្រទេសថៃបាន នោះលោកនឹងមកដល់ប្រទេសកម្ពុជាមួយរំពេច

លោក សម រង្ស៊ី បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា រឿងលោក ហ៊ុន សែន ដាក់បម្រាមលើក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដឹកលោកមកប្រទេសកម្ពុជា គឺជារឿងមួយ តែរឿងមួយទៀតគឺលោក ហ៊ុន សែន បានទៅអង្វរនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ ថាឲ្យទប់ស្កាត់ ឲ្យរារាំងរូបលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមដីគោកដោយឆ្លងកាត់ប្រទេសថៃ ។ លោកថាលោក ហ៊ុន សែន កំសាក លោក ហ៊ុន សែន ខ្លាច សម រង្ស៊ី ខ្លាចដល់ប៉ុណ្ណឹង ។

លោក សម រង្ស៊ី បន្តទៀតថាបើលោក ហ៊ុន សែន គ្រាន់បើ សូមទៅប្រាប់រដ្ឋាភិបាលថៃវិញទៅ ថាឲ្យ សម រង្ស៊ី ធ្វើអីធ្វើទៅ ឲ្យគាត់មានសិទ្ធិឆ្លងកាត់ប្រទេសកម្ពុជាដូចទេសចរណ៍ណាដទៃទៀត កុំទៅរារាំងគាត់ កុំទៅហាមឃាត់គាត់កុំឲ្យគាត់ឆ្លងកាត់ប្រទេសថៃ ។ លោកសង្កត់ធ្ងន់ថាបើលោក ហ៊ុន សែន ក្លាហានតែប៉ុណ្ណឹង លោកនឹងមកដល់ប្រទេសកម្ពុជាវិញមួយរំពេច ។

លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា៖ “រឿងមួយទៀតលោក ហ៊ុន សែន គាត់បានទៅអង្វរនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ ថាឲ្យទប់ស្កាត់ ឲ្យរារាំងរូបខ្ញុំ សម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមដីគោកដោយឆ្លងកាត់ប្រទេសថៃ ។ នេះសឲ្យឃើញថាលោក ហ៊ុន សែន កំសាក លោក ហ៊ុន សែន ខ្លាច សម រង្ស៊ី ខ្លាចដល់ប៉ុណ្ណឹង ។ បើលោក ហ៊ុន សែន គ្រាន់បើ ឥឡូវនេះប្រាប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកថាចង់ដឹក សម រង្ស៊ី ចូលមកប្រទេសកម្ពុជាអត់មានបញ្ហាទេ ហើយសូមទៅប្រាប់រដ្ឋាភិបាលថៃវិញទៅ ថាឲ្យ សម រង្ស៊ី ធ្វើអីធ្វើទៅ គាត់មានលិខិតឆ្លងដែនខ្មែរ ក៏គាត់មាន លិខិតឆ្លងដែនបារាំងក៏គាត់មាន ដូច្នេះឲ្យគាត់មានសិទ្ធិឆ្លងកាត់ប្រទេសកម្ពុជាដូចទេសចរណ៍ណាដទៃទៀត ហើយកុំទៅរារាំងគាត់ កុំទៅហាមឃាត់គាត់កុំឲ្យគាត់ឆ្លងកាត់ប្រទេសថៃ ។ បើលោក ហ៊ុន សែន ក្លាហានតែប៉ុណ្ណឹង ខ្ញុំមកដល់ប្រទេសកម្ពុជាវិញមួយរំពេច តែឥឡូវនេះ វាអត់មានមធ្យោបាយជាក់ស្ដែងដើម្បីមកដល់ប្រទេសកម្ពុជាដូចបងប្អូនជនរួមជាតិកំពុងរង់ចាំខ្ញុំ” ៕

រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
រូបភាពលោក សម រង្ស៊ី ធ្វើដំណើរមាតុភូមិនិវត្ត៍ ។
រូបភាពលោក សម រង្ស៊ី រៀបចំធ្វើដំណើរមាតុភូមិនិវត្ត៍ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ផ្ដល់ថវិការបន្តិចបន្តួចជូនកសិករដែលគ្មានដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៥ ។ សហស្ថាបនិកនិងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ជួយច្រូតស្រូវបងប្អូនកសិករ នៅឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២១ វិច្ឆិកា ២០១៣។
លោក សម រង្ស៊ី និងលោក ហ៊ុន ហ៊ុន សែន ចាប់ដៃគ្នារកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ។ (រូបភាព៖ហ្វេសប៊ុក)
រូបភាព៖ លោក សម រង្ស៊ី ក្នុងវេទិការសំណេះសំណាលតំណាងរាស្ត្រនិងម្ចាស់ឆ្នោត ។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបជាមួយពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៥ លោក ហ៊ុន សែន ស្នើឲ្យលោក សម រង្ស៊ី ទុកផ្លូវរស់ឲ្យផង នៅពេលដែលលោក សម រង្ស៊ី ឡើងកាន់អំណាច ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close