ព័ត៍មាន​ជាតិ

លោកសម រង្ស៊ី ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន គ្មានបានប្រយោជន៍អ្វីដល់កម្ពុជាទេ ក្រៅតែពីធ្វើឲ្យរោងចក្រកាន់តែច្រើនត្រូវបិទទ្វារនៅកម្ពុជា

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានចុះផ្សាយអត្ថបទមួយរបស់លោកនៅក្នុងសារព័ត៌មានអន្តរជាតិ The Geopolitics ដោយដាក់ចំណងជើងជាភាសាអង់គ្លេសថា “Cambodia’s Commercial Deal with China No Substitute for Loss of Trade Privileges From EU Because of Human Rights Violations” ដែលមានអត្ថន័យជាភាសាខ្មែរថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាចុះហត្ថលេខាជាមួយចិននៅថ្ងៃទី១២ សីហា មិនអាចជំនួសការផ្ដាច់បុព្វសិទ្ធិពាណិជ្ជកម្មពីសហភាពអឺរ៉ុបបានឡើយ”

នៅក្នុងអត្ថបទ លោក សម រង្ស៊ីបានលើកឡើងពីមូលហេតុពិតប្រាកដដែលលោក ហ៊ុន សែន បានចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ។
លោក សម រង្ស៊ី បានគូសបញ្ជាក់ថា មូលហេតុពិតនៃចាប់ខ្លួនលោក រ៉ុង ឈុន គឺមិនមែនជារឿងព្រំដែនទេ តែជារឿងដែលលោក ហ៊ុន សែន ខ្លាចឥទ្ធិពលលោក រ៉ុង ឈុន ដែលអាចបំផុសកម្លាំងកម្មករ ដែលអាចជម្រុញឲ្យលោក ហ៊ុន សែន កែប្រែនយោបាយដ៏អាក្រក់របស់គាត់ ។ លោកបន្តថា នយោបាយដ៏អាក្រក់នេះ គឺការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរផង និងការធ្វើឲ្យកម្មករបាត់បង់ការងារកាន់តែច្រើនឡើងផង ពីព្រោះលោក ហ៊ុន សែន មិនព្រមកែខ្លួន ហើយនៅតែប្រើអំណាចផ្ដាច់ការរបស់គាត់ដដែល ដោយប្រឆាំងសហភាពអឺរ៉ុប ដែលទាមទារឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅកម្ពុជា ។

ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាចុះហត្ថលេខាជាមួយចិន លោក សម រង្ស៊ី បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គ្មានបានប្រយោជន៍អ្វីដល់កម្ពុជាទេ តែធ្វើឲ្យកម្ពុជាបាត់បង់ទីផ្សារមួយផ្នែកដ៏សំខាន់ នៅទ្វីបអឺរ៉ុប ដែលជាហេតុធ្វើឲ្យរោងចក្រកាន់តែច្រើន ត្រូវបិទទ្វារនៅកម្ពុជា ។
លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា បើលោក ហ៊ុន សែន មិនព្រមកែខ្លួនទេ កម្ពុជាកាន់តែបាត់បង់ប្រយោជន៍កាន់តែច្រើនថែមទៀត ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងមូល ត្រូវរួបរួមគ្នា ដើម្បីប្ដូររបបលោក ហ៊ុន សែន ចេញ ៕

https://www.rainsysam.com/post/714

លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះសួរសុខទុក្ខកម្មករ កម្មការិនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
រូបភាព៖ លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូរឫស្សី កាលពីឆ្នាំ២០១៥ ។
រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
រូបភាព៖ លោក សម រង្ស៊ី នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុងប៉ារីស ។
រូបភាពលោក សម រង្ស៊ី នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York​ ។
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close