ព័ត៍មាន​ជាតិ

សម រង្ស៊ី៖ “ការប្រគល់ទឹកដីខ្មែរឲ្យទៅចិនរៀបចំមូលដ្ឋានសឹក គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១…”

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី នៅថ្ងៃទី ០៧ តុលា ឆ្នាំ២០២០ នេះ បានបង្ហាញវីដេអូរបស់ក្រសួងការពារជាតិ នៅលើទំព័រហ្វេសប៊ុករបស់លោក ជាភស្ដុតាងបញ្ជាក់ថា របបលោក ហ៊ុន សែន អនុញ្ញាតឲ្យប្រទេសចិន រៀបចំមូលដ្ឋានយោធានៅលើទឹកដីប្រទេសកម្ពុជា ក្នុងគោលបំណងឈ្លានពានប្រទេសជិតខាង ។

លោក សម រង្ស៊ី ថ្លែងថាទង្វើរបស់រដ្ឋាភិបាលក្រុងភ្នំពេញបែបនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផងដែរ ដែលតម្រូវឲ្យប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវជំហរអព្យាក្រិត មិនលំអៀងទៅខាងណាឡើយ ៕

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close