ព័ត៍មាន​ជាតិ

លោកកឹម សុខា ថាការរំលឹកខួបនៃការដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ គឺជាការរំលឹកនូវស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១

ក្នុងឳកាសខួប ២៧ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី ២ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ចេញសារនយោបាយរបស់លោកមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយលោកបានលើកឡើងថា ការប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី ២ គឺជាការរំលឹកនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពីកម្ពុជា (២៣ តុលា ១៩៩១) ។

លោក កឹម សុខា បានគូសបញ្ជាក់ថា ស្មារតីនៃកិច្ចពញរមព្រៀងទីក្រុងប៉ារីស គឺមានសារៈសំខាន់ និងមានផលប្រយោជន៍ខ្លាំងណាស់ សម្រាប់ធានាការពារនូវឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជាផង និងការពារនូវសិទ្ធិសេរីរបស់ប្រជាពលរដ្ឋកម្ពុជាផង ។ ជាពិសេសគឺការអនុវត្តន៍នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការធានាស្ដារកសាង និងអភិវឌ្ឍន៍ឡើងវិញ ដែលកម្ពុជាបាន និងបន្តទទួលជំនួយ និងកិច្ចសហការពីសហគមន៍អន្តរជាតិដល់ពេលបច្ចុប្បន្ន ៕

រូបភាព៖ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃសមាជក្រុមប្រឹក្សាជាតិលើកទី ១ របស់គណបក្ស។
រូបភាព៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមន្ទីររដ្ឋសភាជាតិ ក្នុងឆ្នាំ២០១៤ ។
រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close