បទវិភាគ

សិទ្ធិនៃការជ្រើសរើស

ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហាឆ្នាំ២០២០

ដោយ៖ លោក គឹមសួរ ភិរិទ្ធ

«មនុស្ស» ទោះជាធ្លាក់នៅក្នុងក្នុងស្ថានភាពបែបណាក៏ដោយ ក៏គេពិតជាអាចមានសិទ្ធិជ្រើសចុងក្រោយ គឺ«ជាសិទ្ធិជ្រើសរើស ដោយឥរិយាបថផ្ទាល់ខ្លួនរបស់គេ»។
មិនថាមានសិទ្ធិជ្រើសរើសតែចំពោះ «អ្នករើសអេតចាយ» រីឯ «អ្នកនយោបាយ» មិនមានសិទ្ធិជ្រើសរើសនោះទេ សំខាន់គឺនៅត្រង់ថា តើពួកគេ«ជ្រើសរើសយកការធ្វើដំណើរតាមមធ្យោបាយបែបណា»? ។

មនុស្សដែលខ្ជិលច្រអូសតែងតែបាត់បង់ភាពជឿជាក់លើសមត្ថភាពខ្លួនឯង ហើយរមែងសម្រេចចិត្តបោះបង់ មិនចង់ដើរទៅមុខតាមផ្លូវនេះទៀតឡើយ ។ តែបើអ្នកសម្រេចចិត្តថា ចុះចាញ់នៅចំពោះមុខក្ដីមហន្តរាយណាមួយហើយ គឺច្បាស់ណាស់ថាទៅថ្ងៃក្រោយ ទាំងកិត្តិយស ទាំងបុគ្គលិកលក្ខណៈរបស់អ្នក ប្រាកដជាធ្លាក់ ដែលពិបាកនឹងស្រោចស្រង់ ព្រោះតែការបោះបង់របស់ខ្លួនអ្នកផ្ទាល់ ។

រស់នៅមានកិត្តិយសឲ្យអ្នកផងគោរព គឺត្រូវតែគោរពចំពោះខ្លួនឯង ។ ទោះយើងថាមិនខ្វល់នឹងក្រសែភ្នែកអ្នកដ៏ទៃយ៉ាងណាក៏ដោយ ក៏មិនអាចឲ្យអ្នកដ៏ទៃមើលងាយយើងដែរ ។
កិត្តិយសគឺជារបស់ដែលមិនអាចកាត់ថ្លៃបាន ហើយក៏ជាអាវុធដ៏សែនមុតស្រួចក្រៃលែង ដែលរមែងនាំមកនូវជោគជ័យពិតៗ នៅក្នុងសមរភូមិ «ជីវិតនយោបាយ» ។

ជាការពិត​ យើងប្រាកដជា «គ្មានសិទ្ធិ» ហាមសត្វបក្សាហើរយាត្រារំលងក្បាលយើងនោះឡើយ។ តែយ៉ាងណាក៏ដោយ មនុស្សក៏មិនត្រូវបណ្ដោយឲ្យសត្វអាចកាច់សម្បុកទុកលើក្បាលខ្លួនឯងបាននោះដែរ ក៏ព្រោះតែមនុស្សវាខុសពីសត្វ ៕

លោក គឹមសួរ ភិរិទ្ធ គឺជាតំណាងរាស្ត្រជាប់ឆ្នោតចំនួន ៤អាណត្តិ របស់គណបក្សប្រឆាំង និងបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ ។

លោក គឹមសួរ ភិរិទ្ធ ថ្លែងទៅកាន់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ។ (រូបភាពហ្វេសប៊ុក)
លោក គឹមសួរ ភិរិទ្ធ ថ្លែងទៅកាន់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ។ (រូបភាពហ្វេសប៊ុក)
(ឆ្វេងទៅស្ដាំ) លោកតំណាងរាស្ត្រ សុន ឆ័យ លោកតំណាងរាស្ត្រ សម រង្ស៊ី និង លោកតំណាងរាស្ត្រ គឹមសួរ ភិរិទ្ធ ក្នុងសកម្មភាពជួយជនរងគ្រោះដីធ្លីមកពីបណ្ដាខេត្តនានា នៅខាងមុខមន្ទីររដ្ឋសភា ក្នុងឆ្នាំ១៩៩៩ ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close